ដោយៈគង់ សូរិយា

 ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា សម្តេចមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញ បើទោះបីសម្តេចជាអ្នកដឹកនាំកសាងដោយផ្ទាល់ក្តី។

សម្តេចតេជោបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី៣១ មករានេះថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី៥ជាន់ ទៅ៩ជាន់ និងលើសពី៤០ជាន់ មានប្រមា​ណ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់១០ជាន់ ទៅ១៩ជាន់ មាន ៤៥២អគារ អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន១២០អគារ អគារកម្ពស់៣០ជាន់ ទៅ៣៩ជាន់ មាន៦៥អគារ និងអគារខ្ពស់ចាប់៤០ជាន់ឡើងមាន៤០អគារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់នោះឡើយចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វាសុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ាពុង ឃាវសែ សម្រាប់ការប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនមានតែតម្រូវការតភ្ជាប់ត្រឹមក្របខណ្ឌក្នុងប្រទេសប៉ុណ្ណោះ តែក៏ត្រូវតភ្ជាប់ជាមួយក្រៅប្រទេ​សផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាសនៅភ្នំពេញ បានប្រើយុទ្ធសាស្ត្រយកស្លឹកត្នោត ខ្ចប់ស្កត្នោត៕