ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកធំមួយ គ្រោងបោះទុនវិនិយោគ២៦លានយូរ៉ ដើម្បីវិនិយោគសាងសង់ទីលាន ប្រណាំាំងរថយន្តលំដាប់អន្តរជាតិធំមួយនៅកម្ពុជា។

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុនPHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុត ក្នុងប្រទេសកម្ពុជា។ គម្រោងនេះជាការវិយោគ១០០ភាគរយ ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញ ប្រមាណ៧០គីឡូម៉ែត្រ។

នេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l'Automobile) ខណៈផែនការទាំងមូល រួមមាន ការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។

តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ៕
No comments:
Post a Comment