ដោយៈសុជាតា

ភ្នំពេញៈ កំណើនប្រជាជនលើពិភពលលោក បានកើនឡើងគួរកត់សំគាល់នារយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះ បានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ពន្ធ បរិស្ថាន និរន្តភាពសង្គម និង សេដ្ឋកិច្ច នៅក្នុងទីក្រុង ខណៈដែលតម្រូវការមានកើនឡើងជាបន្តបន្ទាប់។

ក្នុងន័យនេះ ចាំបាច់ទាមទារអោយមានការគិតគូរ រកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តភាព និងភាពប្រកួតប្រជែង ដោយនៅក្នុងនោះ ការកសាងទីក្រុងឆ្លាតវៃត្រូវបានមើលឃើញថា ជាយុទ្ធសាស្រ្តដ៏ល្អមួយ ដែលអាចជួយដោះស្រាយបញ្ជាក់ពីកំណើនប្រជាសាស្រ្ត និងនគរូបនីយកម្ម។

នៅក្នុងកិច្ចពិភាក្សាស្តីពី អភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសិក្សា និងប្រតិបត្តិគម្រោង បានមានប្រសាសន៍កាលពីម្សិលម៉ិញនេះថា កំណើនប្រជាពលរដ្ឋស្នាក់នៅអចិន្រ្តយ៍ និងចិន្ត្រយ៍នៅរាជធានីភ្នំពេញ កើនឡើងរហូតដល់៣លាននាក់ ដែលប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ទឹកស្អាត អគ្គិសនិ និងការធ្វើចរាចរណ៍ ការបញ្ចេញចោលនូវកាកសំណល់ជាដើម។

លោកបន្តថា "និន្នាការថ្មី ប្រជាជនប្រមូលផ្តុំនៅទីប្រជុំជន ទីក្រុងហើយ បណ្តាទីក្រុងនិមួយៗ បានកំណត់បញ្ហាប្រឈមនានា ដោយរកដំណោះស្រាយ"។ លោកបន្តថា "ស្របពេលដែលការមកដល់បដិវត្តន៍ឧស្សាហកកម្ម៤.០ ដែលមកដល់នៃបច្ចេកវិទ្យា បានចូលរួមចំណែកដោះស្រាយ មានប្រសិទ្ធិភាពខ្ពស់ជាងមុន ដែលដំណោះស្រាយនេះ មានលក្ខណៈឆ្លាតវៃ ហើយវាអាស្រ័យតាមតំបន់និមួយៗ"។

ទីក្រុងឆ្លាតវៃ ធ្វើយ៉ាងណារក្សាតុល្យភាពសរស្តម្ភបី គឺសេដ្ឋកិច្ចដែលមានប្រកួតប្រជែង ការអភិវឌ្ឍបរិស្ថានប្រកបចីរភាព និងលើកម្ពស់គុណភាពរស់នៅ របស់ប្រជាពលរដ្ឋ។

បើយើងនិយាយភាសាសាមញ្ញ ទីក្រុងឆ្លាតវៃ គឺទីក្រុងទាំងការរស់នៅ និងទាំងការគ្រប់គ្រង ដោយចំណាយថាមពល ថវិការតិច ទទួលបានលទ្ធផលខ្ពស់។

បើពិនិត្យទីក្រុងនៅលើសកលលោក មានច្រើនទីក្រុង ដែលទទួលសន្ទស្សន៍ទីក្រុងឆ្លាតវៃនាំមុខ ដូចជា ទិក្រុងសិង្ហបុរី ដែលសម្រេចបានច្រើនទាំងសេវាសាធារណៈ សេវាសុខភាព ជីវភាព បរិស្ថាន។

ចំពោះសមិទ្ធិផលជាក់ស្តែង សម្រាប់រាជធានីភ្នំពេញ ដូចជា ប្រព័ន្ធគ្រប់គ្រងចរាចរ​ណ៍ឆ្លាតវៃ ផែនទីឌីជីថល ការបំពាក់កាម៉េរ៉ាសុវត្ថិភាពសរុប ១១៨៤ គ្រឿងនៅភូមិសាស្រ្តសំខាន់នៅរាជធានីភ្នំពេញ។

លោកនួន ផារ័ត្នបានលើកឡើងថា ក្នុងគោលបំណង បំលែងកាមេរ៉ា ដែលមានបញ្ញាសប្បនិមិត្ត និងអភិវឌ្ឍ រថយន្តក្រុង នឹងក្លាយទៅប្រព័ន្ធសាធារណៈឆ្លាតវៃឆ្លើយតបនឹងតំរូវការប្រជាពលរដ្ឋ។ថ្មីៗរាជធានីភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងក្រសួងដែនដីជប៉ុន សិក្សាចំណតរង់ចាំរថយន្តឆ្លាតវៃ ធានាបានប្រសិទ្ធិការងារ។

ទាក់ទងបរិស្ថាន គឺការផ្លាស់ប្តូរអំពូល Street light ជាង១ពាន់គ្រឿង នៅមហាវិថីសហព័ន្ធរុស្ស៊ី នរោត្តម និងមហាវិថីសម្តេចហ៊ុន សែនដែលអភិវឌ្ឍដោយ Mibea ផងដែរ៕