ikea furniture and home accessories

▼

Wednesday, August 31, 2022

[New post] កាទូតសេដ្ឋកិច្ចចាប់ផ្តើមចេផ្លែផ្កាបណ្តើរៗហើយ ស្របពេលអ្នកធុរកិច្ចម៉ាឡេស៊ី១៥០រូបស្វែងរកឱកាសវិនិយោគនៅកម្ពុជា

Site logo image មករា posted: "  ដោយៈ គង់ សូរិយា        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ឋសាស្រ្តកាទូតសេដ្ឋកិច្ច ដើម្បីពង្រីកការផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាមិត្តមកកាន់កម្ពុជា។ ជាក់ស្តែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ" Leading Real Estate News in Cambodia

កាទូតសេដ្ឋកិច្ចចាប់ផ្តើមចេផ្លែផ្កាបណ្តើរៗហើយ ស្របពេលអ្នកធុរកិច្ចម៉ាឡេស៊ី១៥០រូបស្វែងរកឱកាសវិនិយោគនៅកម្ពុជា

មករា

Aug 31

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ឋសាស្រ្តកាទូតសេដ្ឋកិច្ច ដើម្បីពង្រីកការផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាមិត្តមកកាន់កម្ពុជា។

ជាក់ស្តែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី សហការជាមួយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តានុពលនៅប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នេះជាផ្នែកមួយនៃការអនុវត្ត យុទ្ធសា​ស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ គឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៉ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៉ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៉ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាទ្បេស៉ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងយុទ្ធសាស្រ្តស្តារសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៉ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៉ីពិចារណា វិនិយោគលើវិស័យប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111785

Powered by Jetpack
Download on the App Store Get it on Google Play
at August 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.