ikea furniture and home accessories

▼

Wednesday, August 31, 2022

[New post] ក្រុមហ៊ុនលំដាប់យក្សមួយរបស់ថៃត្រៀមទិញដីទំហំ៣ហិកតានៅក្រុងភ្នំពេញដើម្បីធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន

Site logo image មករា posted: "ដោយៈ ជេស៊ីកា        ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សមួយរបស់ប្រទេសថៃ គឺPTTបាននិងកំពុងរៀបចំផែនការទិញដីទំហំ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុននេះបាន និងកំពុងពង្រីកការវិនិយោគយ៉ាងច្រើន នៅកម្ពុជា ដោយហាងកាហ្វេAmazon ធ" Leading Real Estate News in Cambodia

ក្រុមហ៊ុនលំដាប់យក្សមួយរបស់ថៃត្រៀមទិញដីទំហំ៣ហិកតានៅក្រុងភ្នំពេញដើម្បីធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន

មករា

Aug 31

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សមួយរបស់ប្រទេសថៃ គឺPTTបាននិងកំពុងរៀបចំផែនការទិញដីទំហំ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុននេះបាន និងកំពុងពង្រីកការវិនិយោគយ៉ាងច្រើន នៅកម្ពុជា ដោយហាងកាហ្វេAmazon ធំមួយនឹងលេចរូបរាងនៅតំបន់ទួលគោក រាជធានីភ្នំពេញ ខណៈក្រុមហ៊ុននេះ បាននិងកំពុងមានផែនការពង្រីក និងលក់ម៉ាកយីហោហាងកាហ្វេAmazon និងសហការជាមួយក្រុមហ៊ុនដៃគូដទៃទៀតដូចជា 7-Elevenនៅតាមបណ្តាខេត្ត និងតំបន់មានសក្តានុពលដទៃទៀតទូទាំង២៥រាជធានី ខេត្ត។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុននេះគ្រោងទិញ ត្រូវបានដាក់ឆ្លងទៅកាន់ថ្នាក់ដឹកនាំកំពូល នៅប្រទេសថៃរួចហើយ ប៉ុន្តែការសម្រេចបែបណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ទោះជាយ៉ាងណា លោកមិនបញ្ចេញឲ្យដឹងពីទំហំទុនវិនិយោគ និងទីតាំាំងការិយាល័យកណ្តាល ដែលក្រុមហ៊ុននេះគ្រោងទិញដី ដើម្បីសាងសង់នៅឡើយទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុនបាននិងកំពុងត្រៀមទុនវិនិយោគជាច្រើនលានដុល្លារ ដើម្បីពង្រីកឱកាស និងចាប់យកសក្តានុពលនៅលើទីផ្សារកម្ពុជា ស្របពេលប្រទេសនេះកំពុងរីកចម្រើន និងប្រាក់ចំណូលប្រជាជនកើនឡើង ដែលធ្វើឲ្យអំណាចនៃការទិញបានកើនស្របគ្នាផងដែរ។

ក្រុមហ៊ុនថៃធំៗជាច្រើនបាន និងកំពុងពង្រីកឱកាសអាជីវកម្ម និងទីផ្សារលក់រាយនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ដែលក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនគ្រប់គ្រងMini Mart 7- Eleven, Big C, MAKRO និងក្រុមហ៊ុនជាច្រើនទៀត៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111790

Powered by Jetpack
Download on the App Store Get it on Google Play
at August 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.