ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តំបន់ប៉ែកខាងត្បូងភ្នំពេញ ត្រូវបានមើលឃើញថា កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការអភិវឌ្ឍលំនៅឋាន ស្របពេលហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញនេះ ក៏កំពុងលេចរូបរាងកាន់តែស្អាតនិងជិតរួចរាល់។
លោកសោម វឌ្ឍនៈ ស្ថាបនិកបុរី ខេមរភូមិ នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញដែរនោះ បានឱ្យដឹងកាលពីថ្ងៃទី២ កក្កដាថា ស្របតាមទស្សនរបស់លោកតាវណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជាបានផ្ដាំថា ការអភិវឌ្ឍត្រូវតែបែរទៅទិសខាងត្បូង។
ដោយមើលឃើញថា ការអភិវឌ្ឍនៅប៉ែករហូតមកដល់ពេលនេះ បុរីខេមរភូមិ បានអភិវឌ្ឍន៍ដល់គម្រោងទី២ ឬដំណាក់កាលទី២ហើយ ខណៈគម្រោងទី១ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលបានទិញសម្រាប់ស្នាក់នៅ និងខ្លះសម្រាប់វិនិយោគផងដែរ ។
លោកបន្តថា កត្តាដែលក្រុមហ៊ុនជ្រើសរើស យកតំបន់ប៉ែកខាងត្បូងជាទីតាំង ក្នុងការអភិវឌ្ឍលំនៅឋានរបស់ខ្លួននោះ ព្រោះយើងបានមើលឃើញពីសក្ដានុពលជាច្រើន នៅក្នុងតំបន់នោះមាន ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថាបនាជិតរួចរាល់ទាំងស្រុងហើយ ផ្លូវជាតិលេខ២ក៏បានអភិវឌ្ឍន៍ច្រើនដែរហើយ ។
ក្រៅពីនេះដែរក៏មានផ្សារទំនើបអ៊ីអន៣ ព្រលនយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះខ្នាតធំ និងអនុញ្ញាតឱ្យយន្តហោះធំៗចុះចតបានផងដែរ។ ទាំងនេះសុទ្ធសឹងតែបង្ហាញពីសក្ដានុពលនៃការវិនិយោគនៅប៉ែកខាងត្បូងភ្នំពេញ ។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ការអភិវឌ្ឍលំនៅឋាន ត្រូវបានមើលឃើញថា ពិតជាបានងាកទៅទិសខាងត្បុងច្រើន ហើយកត្តាដែលសំខាន់បំផុតនោះ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះតំបន់នេះឃើញ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន និងធំទូលាយ ។
អ្នកស្រីបន្តថា ក្រៅពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ តំបន់នេះក៏មានផ្សារទំនើប មានព្រលានយន្តហោះអន្តរជាតិ ហើយនិងមានដីទំនេរច្រើនសម្រាប់ការអភិវឌ្ឍជាលំនៅឋាន ដើម្បីយកប្រាក់ចំណេញ"៕
No comments:
Post a Comment