ikea furniture and home accessories

Thursday, July 28, 2022

[New post] អ្នកជំនាញសុទិដ្ឋិនិយមពីទីផ្សារអចលនទ្រព្យ ខណៈមានដំណឹងថាអ្នកវិនិយោគចិននឹងចូលមកកម្ពុជាច្រើននៅចុងឆ្នាំនេះ

Site logo image មករា posted: "ដោយៈ ស៊ីវ ម៉េង        ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)លោកច្រឹក សុខនីមបានលើកឡើងនូវសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានសភាពកាន់តែល្អប្រសើរនៅចុងឆ្នាំនេះ។ លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញនេះ" Leading Real Estate News in Cambodia

អ្នកជំនាញសុទិដ្ឋិនិយមពីទីផ្សារអចលនទ្រព្យ ខណៈមានដំណឹងថាអ្នកវិនិយោគចិននឹងចូលមកកម្ពុជាច្រើននៅចុងឆ្នាំនេះ

មករា

Jul 28

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)លោកច្រឹក សុខនីមបានលើកឡើងនូវសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានសភាពកាន់តែល្អប្រសើរនៅចុងឆ្នាំនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញនេះថា  ស្ថានភាពបច្ចុប្បន្ន វាជាអន្តរកាលមួយដែលឥទ្ឋិពល នៃបញ្ហាជំងឺកូវីដ១៩នៅ​ប្រទេសចិន និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗនឹងមានភាពប្រសើរឡើងនាពេលឆាប់ៗនេះ។

លោកបន្តថា "ស្ថានភាពទីផ្សារ និងការរីកចម្រើនលើវិស័យអចលនទ្រព្យនឹងបន្តរយៈពេលវែងតទៅទៀត ដោយសារស្ថានភាពសេដ្ឋកិច្ចនៅមានស្ថេរភាព តម្លៃ​អចលនទ្រព្យកម្ពុជា នៅមានតម្លៃទាបធផៀបជាមួយប្រទេសជិតខាងកម្ពុជា"។

លោកច្រឹក សុខនីមបានបន្តថា ក្នុងចំណោមផ្នែកសំខាន់ៗនៃវិស័យ​នេះ ដូចជាខុនដូ អាផាតម៉ិន ការិយាល័យជួល នៅតែមានទីផ្សារល្អ ខណៈដែលទីផ្សារដីធ្លី នៅតែបន្តរីកចម្រើន និងផ្តល់ឱកាសចំណេញដល់វិនិយោ​គិនរយៈពេលវែងបន្តទៀត។

ជាមួយគ្នានេះ លោកKen Lo អគ្គនាយកក្រុមហ៊ុនColdwell Banker ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលបានចូលមកកាន់ទីផ្សារកម្ពុជាបានមានប្រសាសន៍ថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនរ៉ឹងមាំ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ​រយៈពេលវែង រាជធានីភ្នំពេញ នៃប្រទេសកម្ពុជានឹងក្លាយជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗ ជ្រើសរើសធ្វើជាទីតាំងការិយាល័យកណ្តាល​នាពេលអនាគត។

លោកបន្តថា "ការដែលខ្ញុំអះអាងបែបនេះ ដោយសារកម្ពុជា ជាចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលការហោះហើរពីកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់ ចំណាយពេលមិនលើស២ម៉ោងឡើយ"។ លោកបន្តថា "ក្រោយឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះខ្លាំង ដែលពេលនោះទំហំការិយាល័យ ដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងតម្រូវការឡើយ"។

ជាមួយគ្នានេះ លោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Group ដែលបានបោះទុនប្រមាណ១០០០លានដុល្លារ សាងសង់បុរីឈ្មោះJOVAN CITY នៅជាយរាជធានីភ្នំពេញបានមានប្រសាសន៍ថា មិត្តភាពដែកថែប នៃទំនាក់ទំនងល្អ​រវាងមេដឹកនាំកម្ពុជា ចិន និងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ នឹងធ្វើឲ្យកម្ពុជាក្លាយជាមូលដ្ឋាន នៃការវិនិយោគរបស់អ្នកវិនិយោគចិន កាន់តែច្រើននាពេលអនាគត។

លោកបន្តថា "នៅពេលខាងមុខទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅចន្លោះពី៦ទៅ៨លាននាក់ វានឹងធ្វើឲ្យទីផ្សារបុរី និងសេវាកម្មជាច្រើនទៀតនឹងរីកចម្រើន និងមានតម្រូវការខ្ពស់នាពេលអនាកត"។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា អ្នកវិនិយោគចិនកាន់តែច្រើន បានចូលមកកាន់កម្ពុជា បណ្តើរៗហើយ ដោយសារគោលនយោបាយ និងទំនាក់ទំនងដ៏ល្អប្រសើររវាងមេដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំចិន។

លោកបន្តថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មខសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងRCEP ដែលបានចូលជាធរមាន បានធ្វើឲ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសំរាប់វិនិយោគ ផលិតកម្ម ដើម្បីនាំចេញ"។

យោងតាមប្រភពពីថ្នាក់ដឹកនាំសមាគមចិនមួយ នៅកម្ពុជាបាននិយា​យ​ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជានៅចុងឆ្នាំនេះ ស្របពេលដែលរដ្ឋាភិបាលចិន នឹងបន្ឋូរបន្ថយនូវលំហូរមូលធន ចេញពីប្រទេសនាពេលខាងមុខនេះ ព្រោះប្រសិន​ជារដ្ឋាភិបាលចិនបន្តបិទខ្ទប់ប្រទេស និងលំហូរមូលធន នឹងធ្វើឲ្យ​សេដ្ឋកិច្ចចិន​ប្រឈមការលំបាកកាន់តែធ្ងន់ធ្ងរ៕

 

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/108634

Powered by Jetpack
Download on the App Store Get it on Google Play
at July 28, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Dreaming in Inches, Compact Shavehorse, Apprenticeship AMA & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.