ikea furniture and home accessories

Thursday, June 2, 2022

[New post] តើលំហូរចូលនៃក្រុមហ៊ុនលក់រាយបរទេសកាន់តែច្រើនជាឱកាសឬបញ្ហាប្រឈម?

Site logo image វុត្ថា posted: "ដោយៈសុផារី ភ្នំពេញៈ ស្របពេលកម្រិតជីវភាព និងការចាយវាយរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើង គេសង្កេតឃើញលំហូរនៃក្រុមហ៊ុនលក់រាយកម្រិតអន្តរជាតិកាន់តែច្រើនឡើង ក្នុងទីផ្សារប្រទេសកម្ពុជា និងបានចូលមកប្រកួតប្រជែង និងដណ្តើមចំណែកទីផ្សារពីអាជីវកម្មប្រពៃណី។ តើ" Leading Real Estate News in Cambodia

តើលំហូរចូលនៃក្រុមហ៊ុនលក់រាយបរទេសកាន់តែច្រើនជាឱកាសឬបញ្ហាប្រឈម?

វុត្ថា

Jun 2

ដោយៈសុផារី

ភ្នំពេញៈ ស្របពេលកម្រិតជីវភាព និងការចាយវាយរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើង គេសង្កេតឃើញលំហូរនៃក្រុមហ៊ុនលក់រាយកម្រិតអន្តរជាតិកាន់តែច្រើនឡើង ក្នុងទីផ្សារប្រទេសកម្ពុជា និងបានចូលមកប្រកួតប្រជែង និងដណ្តើមចំណែកទីផ្សារពីអាជីវកម្មប្រពៃណី។

តើលំហូរចូលនៃក្រុមហ៊ុនលក់រាយបរទេស កាន់តែច្រើនជាឱកាស ឬបញ្ហាប្រឈមសម្រាប់អាជីវកម្មបែបប្រពៃណីនៅកម្ពុជា?។

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ មិថុនាថា "វត្តមានផ្សារធំៗ ដូចជាផ្សារទំនើប Aeon Makro ជាដើមដែលកំពុងតែមានអាទិភាព នៅក្នុងប្រទេសកម្ពុជានាពេលនេះ ខ្ញុំគិតថាវាមានផលចំណេញច្រើនចំពោះចលនាសេដ្ឋកិច្ចកម្ពុជា"។

លោកបណ្ឌិតបន្តថា ដោយសារទី១ នាំមកនូវការវិនិយោគទុន យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារកម្ពុជា ទី២ ការបង្កើតការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងចំណុចមួយទៀត ការនាំចូលនូវផលិតផលផ្សេងៗ ក្នុងការលក់ និងអាចទទួលបានលំហូរពន្ធនាំចូល ជាពិសេស ក្រុមផ្សារទាំងនោះ ក៏មានកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការនាំយកផលិ​តផលកម្ពុជាយើង ទៅលក់ក្នុងផ្សារផងដែរ។ បន្ថែមលើសនេះ កម្ពុជាក៏ទទួលបានចំណូលពន្ធ VAT ចាក់បញ្ចូលក្នុងចំណូលជាតិផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់បន្ថែមថា ផ្សារធំៗ ដូចជា Aeon មានហាងម៉ាកល្បីៗតូចៗជាច្រើន ដែលតាំងលក់នៅក្នុងនោះ ត្រូវបង់ VAT ក្នុងចំណូលរបស់រដ្ឋាភិបាល ដែលអាចជួយលើកស្ទួយដល់សេដ្ឋកិច្ចរបស់កម្ពុជាបានមួយកម្រិតថែម។

ឆ្លើយតបនឹងសំណួរថាតើមានផលប៉ះពាល់ដែរឬទេ លោកបានបញ្ជា​ក់ថា វាតែងតែមាន ប៉ុន្តែប្រសិនបើធ្វើការថ្លឹងថ្លែងមើលទៅ លោកបណ្ឌិតឃើញថា មានផលចំណេញច្រើនជាង ដោយសារប្រទេសអភិវឌ្ឍន៍ ឬប្រទេ​សកំពុងអភិវឌ្ឍន៍ ចាំបាច់ណាស់ត្រូវមានការវិនិយោគទុនទាំងធំ ទាំងតូចផង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ លើកស្ទួយមុខមាត់ប្រទេសជាតិ បង្កើនភាពទាក់ទាញវិនិយោគិនផ្សេង និងធ្វើឱ្យមានចរន្តសេដ្ឋកិច្ចក្នុងសង្គម រវាងផ្សារប្រភេទធំៗ និងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុ។ កត្តាទាំងនេះរួមផ្សំគ្នា នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចមានសកម្មភាពខ្លាំងក្លាឡើង។

លោកបណ្ឌិតបន្តថា "ខ្ញុំគិតថាមិនមានផលប៉ះពាល់ទេ ព្រោះម៉ាតតូចៗ នៅតាមផ្ទះរបស់ប្រជាជន វាអាស្រ័យទៅតាមជម្រើសអ្នកទិញទេ ព្រោះប្រសិនបើអ្នកទិញគាត់មានជម្រើស ថាតម្រូវការរបស់គាត់មានត្រឹមតែម៉ាតនៅតាមផ្ទះនៅក្បែរ គាត់នឹងទិញទំនិញនៅតាមម៉ាតទាំងនោះ"។

បន្ថែមលើសនេះ លោកបណ្ឌិតថា នេះនឹងជំរុញឱ្យកាន់តែមានការកែលំអ និងអភិវឌ្ឍន៍សេវាកម្ម និងផលិតផលបន្ថែមទៀតផងដែរ។ លោកបណ្ឌិតបញ្ជាក់ថា "នៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង ជាដើម ស្ថានភាពបែបនេះមិនខុសគ្នាឡើយ គឺវាអាស្រ័យតាមតម្រូវការរបស់អតិថិជន"។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ជាក់ស្តែងវាជាចំណុចល្អ ដែលក្រុមហ៊ុនធំៗបានចូលមកក្នុងប្រទេស ប៉ុន្តែវាប៉ះពាល់ដល់ចាប់ហួយរបស់យើង។ អាជីវករនៅតាមផ្ទះអាចនឹងប៉ះពាល់ ព្រោះម៉ាតភាគច្រើន តែងតែមានស្តង់ដារច្បាស់លាស់ មានកាលបរិច្ឆេទត្រឹមត្រូវ និងភាពរៀបរយលើគុណភាពនៃទំនិញរបស់ខ្លួន​។

លោកបន្តថា "ទំនុកចិត្តរបស់អតិថិជនភាគច្រើន ផ្អែកលើម៉ាតច្រើនជាងហើយ។ ចាប់ហួយដែលជាមុខរបរបុរាណរបស់បងប្អូនយើង អាចមានបញ្ហាប្រឈម"។

លោកឧកញ៉ាបញ្ជាក់ថា ក្នុងរូបភាពសេដ្ឋកិច្ច ជាទូទៅការចូលមកនៃក្រុមហ៊ុនលក់រាយធំៗ មកកាន់ប្រទេសកម្ពុជា ជារឿងល្អ ដែលក្រុមហ៊ុនស្តង់ដារអន្តរជាតិ ហូរចូលមកកាន់ប្រទេសកម្ពុជាយើង ស្របនឹងកម្រិតជីវភាព និងស្តង់ដារ នៃការរស់នៅរបស់ប្រជាជនយើង ដែលកំពុងមានភាពល្អប្រសើរឡើង។

ក្រុមហ៊ុនលក់រាយអន្តរជាតិ 7-Eleven និងក្រុមហ៊ុន Aeon Mall ជាដើម បាននិងកំពុងពង្រីកសាខាបន្ថែមទៀត នៅក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តសក្តានុពលសំខាន់ៗជាច្រើន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Makro បានប្រកាសពីគម្រោងពង្រីកសាខាធំមួយទៀត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។

ចំណែកក្រុមហ៊ុន Big C Supercenter ក៏បានប្រកាសពីការឈានជើងខ្នាតធំ ចូលមកកាន់ក្រុងភ្នំពេញ ហើយគ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានព្រមានថា ទំហំផ្សារទំនើបលក់រាយនៅកម្ពុជាចាប់ផ្តើមមានសញ្ញាផ្គត់ផ្គង់ លើសតម្រូវការបណ្តើរៗហើយ ដោយបច្ចុប្បន្នចំនួនផ្សារទំនើបនៅកម្ពុជាមានចំនួនច្រើន ប៉ុន្តែគំរោងខ្លះបានដាក់ទីតាំងមិនសមស្រប ដោយស្ថិតនៅលើផ្លូវតូចៗ និងស្ថានភាពមិនអំណោយផលដទៃទៀត។

ជាក់ស្តែងផ្សារទំនើបក្នុងស្រុកមួយចំនួនបាននិងកំពុងបិទទ្វារ ដូចជាផ្សារទំនើបសុវណ្ណា ផ្សារទំនើប City Mallកំពុងបិទផ្នែកខ្លះ និងផ្សារទំនើបដទៃទៀតក៏កំពុងប្រឈម នឹងនិន្នាការធ្លាក់ចុះនូវអត្រាជួលផងដែរ។

អ្នកស្រីអាន សុធីតាបានបន្តថា "ការអភិវឌ្ឍផ្សារទំនើបមានផលចំណេ​ញខ្ពស់ពីការវិនិយោគ ប៉ុន្តែទាមទារការធ្វើបច្ចុប្បន្នភាព រៀងរាល់៥ឆ្នាំ ម្តង ប៉ុន្តែតម្រូវការទីផ្សារ និងអំណាចនៃការទិញនៅមានកម្រិត ក៏ជាសញ្ញាត្រូវពិចារណាផងដែរ"៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/102966

Powered by Jetpack
Download on the App Store Get it on Google Play
at June 02, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Don Weber, John Brown, Crisp Coves, a Hand Tool Meet-up & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (3)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.