ikea furniture and home accessories

▼

Wednesday, June 1, 2022

[New post] តម្លៃលំនៅដ្ឋាននៅប្រទេសចិនចាប់ផ្តើមលើងឡើងបន្តិចក្នុងខែឧសភា

Site logo image វុត្ថា posted: "ដោយៈ ​លាងហួរ ប្រទេសចិនៈ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានកើនឡើង០.០៣ភាគរយ បើធៀបនឹងការកើនឡើង០.០២ភាគរយនៅក្នុងខែមេសា នេះបើយោងតាមទិន្នន័យស្ទង់មតិពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ធំបំផុតមួយរបស់ប្រទេសចិន។ ទីផ្សារអច" Leading Real Estate News in Cambodia

តម្លៃលំនៅដ្ឋាននៅប្រទេសចិនចាប់ផ្តើមលើងឡើងបន្តិចក្នុងខែឧសភា

វុត្ថា

Jun 1

ដោយៈ ​លាងហួរ

ប្រទេសចិនៈ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានកើនឡើង០.០៣ភាគរយ បើធៀបនឹងការកើនឡើង០.០២ភាគរយនៅក្នុងខែមេសា នេះបើយោងតាមទិន្នន័យស្ទង់មតិពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ធំបំផុតមួយរបស់ប្រទេសចិន។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចបានធ្លាក់ចុះអស់រយៈពេលមួយឆ្នាំ ហើយបានធ្លាក់ចុះបន្ថែម ទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារវិធានការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹង។

នៅក្នុងខែឧសភា ទីក្រុងជាង៦០រួមទាំងរដ្ឋធានី និងបណ្តាខេត្តមួយចំនួនបានបន្ធូរបន្ថយ គោលនយោបាយកូវីដសូន្យរបស់ខ្លួន ដើម្បីជំរុញវិស័យអចលទ្រព្យនេះ ប៉ុន្តែវិធានការភាគច្រើនផ្តោត លើការជំរុញតម្រូវការទិញផ្ទះ តាមរយៈការកាត់បន្ថយអត្រាការប្រាក់បញ្ចាំ ការបង់ប្រាក់ទាប និងការឧបត្ថម្ភធន។

ទីក្រុងភាគខាងជើងនៃទីក្រុង Taiyuan នៃខេត្ត Shanxi  បានអោយដឹងកាលពីថ្ងៃទី២៣ខែឧសភាថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភពន្ធលើប័ណ្ណកម្មសិទ្ធិ និងបានអំពាវនាវឱ្យធនាគារ ផ្តល់ការបង់រំលោះតិចតួចសម្រាប់អ្នកទិញផ្ទះដំបូង។ តម្លៃផ្ទះថ្មីនៅទីក្រុងសៀងហៃ បានធ្លាក់ចុះ០.០១ភាគរយពីមួយខែមុន បើប្រៀបធៀបនឹងមិនមានការផ្លាស់ប្តូរនៅក្នុងខែមេសា។

ធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុនថា និយតករហិរញ្ញវត្ថុបានសន្យាថា នឹងរក្សាកំណើនឥណទានឱ្យមានស្ថេរភាព នៅក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះ ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកុវីដ១៩ ដើម្បីពន្យារពេលការទូទាត់ប្រាក់កម្ចីរបស់ពួកគេ នេះបើយោងតាមធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុន។

បញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែមានភាពស្មុកស្មាញនៅឆ្នាំ២០២២នេះ ដោយមិនមានការកើនឡើងនៃតម្លៃផ្ទះពេញមួយឆ្នាំ នេះបើយោងតាមការស្ទង់មតិចុងក្រោយ របស់សារពត៌មាន Reuters៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/102865

Powered by Jetpack
Download on the App Store Get it on Google Play
at June 01, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.