ikea furniture and home accessories

▼

Tuesday, May 31, 2022

[New post] កំណើនវិនិយោគក្នុងខេត្តកំពង់ស្ពឺនឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅខេត្តផ្សេង

Site logo image វុត្ថា posted: "ដោយៈវឌ្ឍនៈ ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺហាក់ទទួលបានកំណើនល្អប្រសើរ ជាពិសេសទៅលើរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យអភិបាលខេត្តមួយនេះ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះកង្វះខាតកម្មករបម្រើការតាមរោងចក្រ។ អ្នកជំនាញនៃ" Leading Real Estate News in Cambodia

កំណើនវិនិយោគក្នុងខេត្តកំពង់ស្ពឺនឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅខេត្តផ្សេង

វុត្ថា

May 31

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺហាក់ទទួលបានកំណើនល្អប្រសើរ ជាពិសេសទៅលើរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យអភិបាលខេត្តមួយនេះ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះកង្វះខាតកម្មករបម្រើការតាមរោងចក្រ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តមួយនេះ បានមើលឃើញថា ការបណ្ដាក់ទុនវិនិយោគកាន់តែច្រើន នៅក្នុងខេត្តមួយនេះនឹងផ្ដល់ប្រយោជន៍ដល់បណ្ដាខេត្តផ្សេងផងដែរ។

លោកប៊ូ សេងហូ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ការវិនិយោគកាន់តែច្រើន នៅក្នុងខេត្តកំពង់ស្ពឺ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្តនេះទេ តែនឹងផ្ដល់ប្រយោជន៍ដល់ប្រជាពល​រដ្ឋនៅបណ្ដាខេត្តជាច្រើនទៀត។

លោកបន្តថា "នៅពេលកំនើនវិនិយោគកាន់តែច្រើន នឹងធ្វើឱ្យមានតម្រូវការលើបុគ្គលិក និងកម្មករសម្រាប់បម្រើការ ហើយបើពឹងទៅលើខេត្តកំពង់ស្ពឺមួយ ក៏មិនអាចផ្គត់ផ្គង់កំលាំងពលកម្មកគ្រប់ ទៅតាមតម្រូវការនោះដែរ ដូច្នេះចង់មិនចង់ក៏ត្រូវការយកកំលាំងពលកម្ម ពីខេត្តផ្សេងមកធ្វើការបន្ថែម"។

លោកប៊ូ សេងហូបានបន្តថា កំណើនរោងចក្រកាន់តែច្រើននៅក្នុងខេត្តកំពង់ស្ពឹ ក៏នឹងធ្វើឱ្យមានកំណើនដីធ្លីបន្ថែមផងដែរ ហើយវាមិនមែនសម្រាប់តែសង់រោងចក្រប៉ុណ្ណោះទេ តែដីសម្រាប់សង់ផ្ទះជួលជូនកម្មករ កម្មការិនី ដីសម្រាប់សាងសង់ជាផ្សា រលក់ទំនិញជូនបុគ្គលិក ឬកម្មករ និងដីសម្រាប់អភិវឌ្ឍន៍ផ្សេងទៀត។ ដូច្នេះហើយការវិនិយោគទាំងនេះ នឹងហុចផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះផ្ទាល់ ក៏ដូចជាតំបន់ជិតខាងផងដែរ។

លោកបន្ថែមថា រហូតមកដល់ពេលនេះ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ការវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺមិនទាន់បញ្ចប់ត្រឹមនេះទេ ដោយយើងបានឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍បានចេញវិញ្ញាបនបត្រវិនិយោគ ជាបន្តបន្ទាប់នៅកម្ពុជា ហើយមួយចំនួនក៏មានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance លោកប៉ូ អ៊ាវគង់ បានលើកឡើងផងដែរថា តំបន់តាមបណ្ដោយផ្លូវជាតិលេខ៤ រួមមានខេត្តកណ្ដា​លខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើឧស្សាហកម្មរោងចក្រ ដើម្បីផលិតនូវទំនិញសម្រាប់នាំចេញ ដោយសារតែតំបន់ទាំងនេះជាតំបន់ដែលមានភាព ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយអនាគតក៏នឹងដឹកទៅកាន់កំពង់ទឹកជ្រៅមួយនៅក្នុងខេត្តកំពត ដែលអាចនឹងជំរុញឱ្យការវិនិយោគនៅតំបន់នោះកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/102759

Powered by Jetpack
Download on the App Store Get it on Google Play
at May 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.