ikea furniture and home accessories

Wednesday, May 4, 2022

[New post] កំហុស៧យ៉ាងដែលអ្នកវិនិយោគអចលនទ្រព្យថ្មីថ្មោងគួរជៀសវាង បើ មិនចង់ ខាតទុន

Site logo image មករា posted: "ដោយ៖ វឌ្ឍនៈ ភ្នំពេញ ៖ ការបណ្ដាក់ទុនវិនិយោគដំបូងៗ ជៀសមិនផុតតែងតែមានបញ្ហានិងកំហុសជាមិនខានឡើយ។ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ត្រូវតែមានចំណុចត្រូវសិក្សារៀនសូត្រដែរ។ ថ្ងៃនេះ យើងនឹងដកស្រង់នូវកំហុសមួយចំនួន ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យថ្មីថ្មោងគួរជៀសវាង។ "

កំហុស៧យ៉ាងដែលអ្នកវិនិយោគអចលនទ្រព្យថ្មីថ្មោងគួរជៀសវាង បើ មិនចង់ ខាតទុន

មករា

May 4

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការបណ្ដាក់ទុនវិនិយោគដំបូងៗ ជៀសមិនផុតតែងតែមានបញ្ហានិងកំហុសជាមិនខានឡើយ។ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ត្រូវតែមានចំណុចត្រូវសិក្សារៀនសូត្រដែរ។ ថ្ងៃនេះ យើងនឹងដកស្រង់នូវកំហុសមួយចំនួន ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យថ្មីថ្មោងគួរជៀសវាង។

យោងតាមសៀវភៅ "ការពិតហួសពីការពិតក្នុងអាជីវកម្ម" បានបង្ហាញពីកំហុស៧យ៉ាង ដែលវិនិយោគិនអចលនទ្រព្យថ្មីថ្មោងគួរជៀសវាង ក្នុងនោះរួមមាន៖

១. មិនបានកំណត់គោលដៅ ៖ កំហុសទូទៅរបស់វិនិយោគិនថ្មី គឺមិនបានកំណត់គោលដៅជាក់លាក់ ឬមានដែរ តែមិនផ្អែកលើគោលដៅខ្លួនឯង ជឿតាមពាក្យបញ្ចុះបញ្ចូលរបស់ភ្នាក់ងារអចលនទ្រព្យ។ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងទិញអចលនទ្រព្យណាមួយ ដូចជា តើអចលនទ្រព្យប្រភេទណាដែលអ្នកចង់ទិញ? តើលោកអ្នកកំពុងស្វែងរកផ្ទះសម្រាប់ម្នាក់ឯង ឬផ្ទះសម្រាប់គ្រួសារធំមែនទេ? តើអ្នកចង់ទិញអចលនទ្រព្យនៅទីណា ? តើវាស្ថិតនៅក្នុងកន្លែងសម្រាប់ដើរកម្សាន្តដែរទេ? តើអ្នកចង់ទិញអចលនទ្រព្យកែសម្រួលឬអចលនទ្រព្យថ្មី?

២. ការស្រាវជ្រាវ ៖ នៅពេលអ្នកទិញអ្វីមួយ មិនថាតូចឬធំ អ្នកប្រាកដជាធ្វើការប្រៀបធៀបគុណភាព និងតម្លៃ។ សម្រាប់អចលនទ្រព្យ ព័ត៌មានកាន់តែលម្អិតផ្ដល់ភាពងាយស្រួល និងការសម្រេចចិត្តដោយត្រឹមត្រូវមួយ ហើយអ្នកចាប់ផ្ដើមស្រាវជ្រាវ ដោយការពិនិត្យមើលទីផ្សារក្នុងស្រុក ការស្រាវជ្រាវទីតាំងថាទីតាំងនៅតំបន់នោះ មានសុវត្ថិភាពកម្រិតណា ហើយប្រសិនជាមានភ្លៀងខ្លាំងអាចធ្វើឱ្យផ្ទះលិចឬទេ។

ធ្វើការត្រួតពិនិត្យឱ្យស៊ីជម្រៅលើលក្ខខណ្ឌ នៃអចលនទ្រព្យនីមួយៗ ស្វែងយល់ពីតំបន់ដែលអ្នកចង់វិនិយោគ ថាតើនៅទីនោះមានអ្វីដែលអ្នកជួលទូទៅចង់បានឬទេ? ត្រូវពិនិត្យជាមួយអាជ្ញាធរដែនដី ថាតើដី ឬផ្ទះនោះមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវ និងស្របតាមច្បាប់ដែរឬទេ? ត្រូវពិនិត្យមើលទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់អចលនទ្រព្យនោះ ជៀសវាងទិញប៉ះចំអចលនទ្រព្យ ដែលត្រូវការថែទាំច្រើនដូចជាត្រូវការជួសជុលច្រើន នៅពេលត្រួតពិនិត្យអចលនទ្រព្យ ស្នាមប្រេះនៅលើជញ្ជាំង ថ្នាំពណ៌មិនជាប់ល្អ និងសញ្ញានៃសត្វល្អិតជាដើម។

៣.គិតឱ្យដូចអ្នកទិញឬអ្នកជួល ៖ នៅពេលអ្នកស្វែងរកអចលនទ្រព្យនៅកន្លែងណាមួយ អ្នកត្រូវមានការគិតឱ្យដូចអ្នកជួលឬអ្នកទិញ និងដឹងពីប្រភេទអតិថិជន ដែលអ្នកចង់ជួល ឬលក់ឱ្យនាពេលអនាគត ។ ឧទាហរណ៍ ប្រសិនជាអតិថិជនរបស់អ្នកជាក្រុមគ្រួសារ អ្នកប្រាកដជាត្រូវមើលអចលនទ្រព្យនៅក្នុងតំបន់ ដែលមានសាលារៀន មានសុវត្ថិភាព និងមានបន្ទប់គេងច្រើន។

៤.កុំវិនិយោគលើអ្វី ដែលខ្លួនអ្នកមិនយល់៖ សម្រាប់វិនិយោគិនថ្មីៗ ប្រហែលជាត្រូវការស្រាវជ្រាវច្រើន និងសិក្សាគន្លឹះពីអ្នកធ្លាប់មានបទពិសោធន៍ឱ្យបានច្រើន។ ចំណុចទាំងនេះ ចង់ប្រាប់អ្នកថាមុននឹងវិនិយោគអចលនទ្រព្យនៅកន្លែងណាមួយ អ្នកត្រូវយល់ឱ្យច្បាស់ខ្លួនឯងជាមុនសិនថា តំបន់នោះពិតជាមានសក្ដានុពលដូចគេនិយាយមែនឬទេ ហាមដាច់ខាតមិនទាន់យល់ច្បាស់ផង លឺតែគេថាល្អ ក៏សម្រេចចិត្តភ្លាម។

៥. មានប្រាក់បម្រុង ៖ អ្នកវិនិយោគថ្មីៗ គួរតែមានប្រាក់បម្រុង ដែលអាចគ្របដណ្ដប់ លើការចំណាយរយៈពេលខ្លីចន្លោះពី៦ខែទៅ៩ខែ មុនពេលអ្នកចាប់ផ្ដើមវិនិយោគឱ្យស៊ីជម្រៅជាងនេះ ព្រោះប្រសិនជាស្ថានការណ៍ប្រែប្រួល ដោយមិនបានរំពឹងទុកជាមុន នោះអ្នកនឹងមានប្រាក់បម្រុង ដែលអាចជួយទប់បានមួយគ្រា ហើយមិនបាច់បង្ខំចិត្តលក់អចលនទ្រព្យនោះដែរ។

៦. ការលក់ដោយភាពភ័យស្លន់ស្លោនាំឱ្យខាតបង់ ៖ ជាទូទៅ នៅពេលទីផ្សារធ្លាក់ចុះ ឬអ្នកចាប់ផ្ដើមឃើញថាការវិនិយោគរបស់ខ្លួនមានការបាត់បង់ប្រាក់ច្រើន អ្នកក៏មានអារម្មណ៍ចង់លក់ចេញភ្លាមៗ ព្រោះរូបភាពបែបនេះបើទុកទៀតវាអាចនឹងខាតច្រើនជាងនេះ។

៧. គណនាការចំណាយប្រចាំខែ ៖ អ្នកគួរតែយល់ច្បាស់អំពីការចំណាយប្រចាំរបស់អ្នក ព្រោះវានឹងជួយអ្នកកំណត់ថា តើអ្នកអាចចាប់ផ្ដើមវិនិយោគពីទឹកលុយប៉ុន្មាន? លើសពីនេះអ្នកក៏អាចដឹងថា តើចំណាយណា ដែលអ្នកអាចកាត់បន្ថយ ហើយបន្ថែមប្រាក់នោះទៅលើការវិនិយោគនាពេលអនាគត៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at May 04, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Holiday Open House, Gift Guide, King of the Chairmakers & More!

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.