ដោយៈម៉ាលីស

ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននោះ សម្ដេចតេជោ ហ៊ុន សែនត្រូវធ្វើតេស្តម្ដងទៀត និងជាលទ្ធផលបានបញ្ជាក់ថា សម្ដេចអវិជ្ជមានកូវីដ១៩ ។

នេះបើតាមអ្វីដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរក្នុងទំព័រ បណ្តាញទំនាក់ទំនងសង្គមរបស់សម្ដេចផ្ទាល់ នៅថ្ងៃរសៀល ថ្ងៃទី ២៨ កុម្ភៈ ២០២២។

សម្ដេចបានបញ្ជាក់ថា "បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ក្រោ​យពីការធ្វើតេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័ និងចេញធ្វើការងារធម្មតាឡើងវិញ សូមជូនបងប្អូនជនរួមជាតិសូមជួបតែ សេចក្តីសុខសេចក្តីចម្រើន"។

កាលពីថ្ងៃទី២៥ កុម្ភៈ ប៉ុន្មានថ្ងៃកន្លងទៅសម្តេច បានប្រកាសធ្វើចត្តាឡីស័ក ខណៈដែលសម្តេចបានមានការពាក់ពន្ធ័ ជាមួយអ្នកមានវីរុសកូវិដ១៩ ដោយសម្តេចធ្វើចត្តាឡីស័ក និងតាមដានសុខភាពមួយរយៈកន្លងមក៕