ដោយ៖ សុផារី

ភ្នំពេញ៖ សមាគមវិនិយោគិនខ្មែរ អន្តរជាតិ (Association of Khmer International Investor) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ លោកឧកញ៉ា ប៊ី សុក្របណ្ឌិត រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក គោលដៅក្នុងការទាក់ទាញ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាតិ អន្តរជាតិ ក្នុងគោលដៅផ្សារភា្ជប់ទំនាក់ទំនង់ជាមួយស្ថាប័ននានា បណ្តាដៃគូអភិវឌ្ឍន៍ និងអ្នកប្រកបការងារវិជ្ជាជីវៈទូទៅ។

ជាមួយគ្នានេះផងដែរ ដើម្បីលើកស្ទួយការអភិវឌ្ឍ សេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវៈ សុខភាព កីឡា យេនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គមមួយចំនួនដូចជា ភាពគ្មានការងារធ្វើ ការខ្វះខាតចំណេះដឹង ជំនាញវិជ្ជាជីវៈ ការខ្វះខាតព័ត៌មាន ការគាំពារកុមារកំព្រា ជួយឧបត្ថម្ភដល់សិស្សនិសិ្សតក្រីក្រ។ ជាងនេះទៅទៀត តាមរយៈការបង្កើតអោយមានក្លឹបបណ្តុះបណ្តាល វិជ្ជាជីវៈនានា ភាពជាអ្នកដឹកនាំ (CEO) និងក្លឹបបាលទាត់ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកឧកញ៉ា ប៊ី សុក្របណ្ឌិត ប្រធានសមាគមវិនិយោគិនខ្មែរ អន្តរជាតិ បានឱ្យដឹងថា សមាគមត្រូវបានបង្គើតឡើងក្នុងគោលបំណង ៣ សំខាន់ៗ រួមមាន ទី១ លើកកម្ពស់ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាជិកសមាគម និងអ្នកវិនិយោគ ដើម្បីឧត្តមភាព ការរីកចម្រើន ភាតរភាព និងសាមគ្គីភាព ទី២ គាំទ្រ និងចែករំលែកដើម្បីការរីកចម្រើនខាងផ្នែកសង្គម និងសេដ្ឋកិច្ចស្របតាមគោលនយោបាយសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ទី៣ ដាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និងបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធិផល សំដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ា ប៊ី សុក្របណ្ឌិត មានថា "គោលបំណងប្រមូលផ្ដុំអ្នកវិនិយោគគិនខ្មែរដើម្បីចូលសមាគមន៍ឱ្យវិនិយោគជាមួយគ្នានិងទាក់ទាញវិនិយោគក្រៅប្រទេសឱ្យចាប់ដៃគូរជាមួយនិងអ្នកវិនិយោគខ្មែរ។ យើងឱ្យនិស្សិតនិងអ្នកមានបំណងចង់រកស៊ី ឱ្យគាត់ចូលជាសមាជិកធម្មតាយើងនិងបណ្ដុះបណ្ដាលគាត់ឱ្យក្លាយជា CEO ដើម្បីត្រៀមគ្រប់គ្រងនូវក្រុមហ៊ុនរបស់ដៃគូរសមាជិកយើងទាំងជាតិនិងអន្តរជាតិ។ ថ្ងៃក្រោយគាត់និងមានឱកាសបង្កើតក្រុមហ៊ុនដោយខ្លួនឯង បណ្ដុះបណ្ដាលឱ្យគាត់មានអាជីវកម្ម "។

លោកឧកញ៉ាបានបន្តថា សមាគមត្រូវបានបង្គើតឡើងក្នុងគោលដៅបង្កើតទំនាក់ទំនង និងការចែករំលែកក្នុងចំណោមសមាជិក ធុរកិច្ចជន និងអ្នកវិនិយោគ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសេដ្ឋកិច្ចនៅកម្ពុជាតាមរយៈការផ្សព្ចផ្សាយគោលនយោបាយសេដ្ឋកិច្ច និងអភិវឌ្ឍ និងធ្វើជាតំណាង និងការពារផលប្រយោជន៍ក្នុងភាពជាដៃគូរវាងសមាជិកសមាគម និងអ្នកវិនិយោគជាតិនិងអន្តរជាតិ។

ក្រៅពីនេះ សមាគមក៏មានការបង្កើតវេទិកា សិក្ខាសាលា ពិពរណ៌បង្ហាញស្នាដៃថ្មីៗ និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្មភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ព្រមទាំងផ្សព្វផ្សាយ និងផ្តល់យោបល់ផ្នែកច្បាប់ពាណិជ្ជកម្ម ពន្ធដារ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ សមាគមក៏បណ្ដុះបណ្ដាល ប្រឹក្សាយោបល់ និងការស្រាវជ្រាវផ្សេងៗទាក់ទងនឹងទីផ្សារ សហគ្រិនភាពផងដែរ។៕