ដោយៈជេស៊ីកា
កំពង់ចាមៈ ផ្លូវជាតិលេខ៧ ដដែលតភ្ជាប់ពីទីប្រជុំជនស្រុកជើងព្រៃ(ស្គន់)គ្រោងនឹងពង្រីកជាបួនគន្លង នៅឆ្នាំ២០២២ខាងមុខនេះហើយ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១ ធ្នូនេះថា គំរោងពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះ នឹងអាចចាប់ផ្តើមនៅឆ្នាំ២០២២ខាងមុខនេះ ដោយរង់ចាំការទម្លាក់ថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបន្តថា "តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ផ្លូវនេះនឹងសាងសង់ននៅឆ្នាំ២០២២ខាងមុខ បើសិនជាគ្មានការប្រែប្រួលទេនោះ"។ លោកបន្តថា "ផ្លូវនេះនឹងសាងសង់ដោយក្រុមហ៊ុនចិន ដែលមានពីរគន្លងទៅ ពីរគន្លងមក និងមានសួនច្បារនៅចំកណ្តាល"។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ការពង្រីកផ្លូវជាតិដ៏សំខាន់នេះ ស្ថិតក្នុងកញ្ចប់ផែនការអាទិភាពរបស់រដ្ឋាភិបាល ខណៈផ្លូវជាតិមួយចំនួនទៀតនឹងសាងសង់ ព្រមទាំងកែលំអរជាបន្តបន្ទាប់នៅឆ្នាំ២០២២ផងដែរ។
ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់ ពីកាលបរិច្ចេទសាងសង់ផ្លូវនេះ និងថវិកាប៉ុន្មានលានដុល្លារនឹងត្រូវចំណាយនោះទេ៕
No comments:
Post a Comment