ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គចំនួន៥ទៀតនាពេលខាងមុខនេះ ប៉ុន្តែស   ម្តេចមិនទាន់បញ្ជាក់ថានឹងសាងសង់នាពេលណានៅឡើយទេ។

សម្តេចបានមានប្រសាសន៍ក្នុងពិធីបញ្ចប់យុទ្ឋនាការចាក់វ៉ាក់សាំងដូសទី១ នៅវិមាន​សន្តិភាពនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា រដ្ឋាភិបាលបានមានគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គចំនួន៥ បន្ថែមទៀត តែដោយសារបញ្ហាកូវីដ១៩ រដ្ឋាភិបាលបានបង្វែរថវិការមកចំណាយលើកូវីដ១៩។

សម្តេចមានប្រសាសន៍ថា "ស្ពានឆ្លងកាត់ទន្លេមេគង្គ យ៉ាងច្រើនអស់៥០០លាដុល្លារចុះ ស្ពានឆ្លងកាត់ទន្លេបាសាក់មួយអស់ពី៣០ ទៅ៤០លានលានដុល្លារ ស្ពានបេតុងហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រឡាយទឹកដាក់ផ្ទុះដូចមីនអញ្ចឹង"។

សម្តេចបានមានប្រសាសន៍ថា "រាជរដ្ឋាភិបាលនឹងប្រឹងប្រែង រាប់បញ្ចូលទាំងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏មានការគាំទ្រដំណើរការចាក់វ៉ាក់សាំងដល់កម្ពុជាផងដែរ។ តែកម្ពុជាមិនទាន់ចាយលុយរបស់ចំណែកនេះទេ។ កម្ពុជាមានលទ្ធភាពចំណាយ"៕