ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរីGB Residence ដែលបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់៦២លានដុល្លារអាមេរិក បាននិងកំពុងផ្តល់នូវជំរើសបង់ប្រាក់ពិសេសជាច្រើន ដល់អតិថិជន។

អ្នកនាងគ្រុយ ស្រីខួចនាយិកាក្រុមហ៊ុនCMC Real Estate ដែលកំពុងទទួលបានសិទ្ឋលក់ផ្តាច់មុខនូវគំរោងបុរីដ៏ធំ និងមានទីតាំងនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនារសៀលថ្ងៃទី១ កញ្ញានេះថា ជាមួយនឹងគោលដៅលើកទឹកចិត្តដល់អតិថិជន មានលទ្ឋភាពបង់ប្រាក់កាន់តែងាយស្រួល អ្នកវិនិយោគបុរីGB Residentបាន និងកំពុងផ្តល់ជម្រើសបង់ប្រាក់ជាច្រើន ក្នុងនោះលក្ខខ័ណ្ឌបង់ប្រាក់ពិសេសមួយ គឺអតិថិជនអាចបង់រំលស់ ដោយឥតការប្រាក់រយៈពេល២៤ខែ។
អ្នកនាងបន្តថា "ជាមួយនឹងគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ បុរីGB បាននិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ជាច្រើនពីអតិថិជន ដោយសារទីតាំងមានភាពល្អប្រសើរ ដែលព័ន្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ និងសេវាកម្មបំរើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល និងផាសុខភាព"។

អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។
លោកឧកញ៉ាបានបន្តថា "ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព"។លោកបន្តថា "ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ"។

បុរីGB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញច្រើននាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។
ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៩៦៤, ២២២, ០៧៩ ៤៤៣ ៧៧៣, ០១០ ៦០០, ៥៨៧, 0១៦ ៩៩៩ 758៕
No comments:
Post a Comment