ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្តោតលើផាសុខភាពដល់អ្នករស់នៅ និងអភិវឌ្ឈន៍៍គំរោងជោគជ័យដោយចីរភាព ដីឡូត៍លំហែរកាយបូកគោលែនដ៏២ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សួនច្បារ កន្លែងកំសាន្តកុមារ ពិសេសក្លោងទ្វារយ៉ាងប្រណីត។

បោះទុនវិនិយោគ៣លានដុល្លារ លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real estate មានបំណងផ្តល់នូវការលើកកំពស់ វិស័យទេសចរណ៍ក្នុងខេត្តកំពត ពិសេសផ្តល់នូវបរិកាសរីករាយសំរាប់អ្នកសាងសង់ផ្ទះលំហែរ នៅលើគំរោងរបស់លោកឲ្យក្លាយជាគំរោងគំរូមួយនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា "វិស័យទេសចរណ៍នៅខេត្តកំពត មានសក្តានុពលខ្លាំងនាពេលអនាគត ពិសេសដីឡូត៍លំហែរកាយ ដែលមានទំហំ១៥គុណនឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រ សំរាប់សាងសង់ផ្ទះលំហែរ ដោយមានភ្ជាប់ប្រព័ន្ឋទឹក ភ្លើង បណ្តាញលូរួចជាស្រេច"។

លោកបន្តថា "លក្ខណៈពិសេសនៃគំរោងនេះ គឺយើងសាងសង់ខ្លោងទ្វារដោយចំណាយអស់២៦ម៉ឺនដុល្លារ សួនច្បារទំហំ៣០០០ម៉ែត្រការ៉េ ដែលអ្នករស់នៅឬទិញដីសាងសង់ផ្ទះលំហែរក្នុងគំរោងនេះ អាចអអ្គុយលេង អានសៀវភៅ និងសំរាកលំហែរក្នុងបរិយាកាសយ៉ាងមនោរម្យ"។
លោកបន្តថា "យើងតែងតែគិតពីផាសុខភាពដល់អ្នករស់នៅ គំរោងនេះបានសង់ផ្លួវទំហំចាប់ពី១២ដល់១៦ម៉ែត្រ ដោយមានសួនច្បារនៅចំកណ្តាល និងអំពូលសូឡាបំភ្លឺនាពេលរាត្រីផងដែរ"។

លោក Coolor Tan បានបន្តថា គោលដៅរបស់យើង គឺផ្តោតចំពោះអ្នកដែលចង់់មានសុខភាពផ្លូវចិត្ត ផ្លូវកាយល្អ និងចង់មានលំនៅដ្ឋាន សំរាប់លំហែរអាចវិនិយោគលើគំរោងនេះបាន ដោយសារទំហំដីរបស់យើងមាន ១៤,៥០ហិកតា ដែលបានរៀបចំសួនលំអរ ផ្កា បណ្តាញហេដ្ឋារចនាសម្ព័ន្ឋរួចជាស្រេច ហេតុនេះអ្នកទិញដីគ្រាន់តែសាងសង់ផ្ទះតាមចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ នឹងមានលំនៅដ្ឋានសំរាកលំហែរចុងសប្តាហ៍បានហើយ។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការកើនឡើងនូវស្តង់ដាជីវិតរបស់ប្រជាជនកម្ពុជា ជីវភាពពួកគាត់កាន់តែប្រសើរឡើង បានធ្វើឲ្យទីផ្សារដីឡូត៏លំហែរកាយ កាន់តែមានភាពរីកចម្រើន ប៉ុន្តែអ្នកទិញដីឡូត៍បែបនេះ គួរជ្រើសរើសគំរោងដែលមានការអភិវឌ្ឈន៍ ជាមួយអ្នកវិនិយោគដែលមានទំនួលខុសត្រូវ ខណៈអ្នកអភិវឌ្ឍន៍មួយចំនួនបានគិតតែប្រាក់ចំណេញ ពេលលក់ដីអស់គំរោងនោះត្រូវបានទុកចោល។

លោកបន្តថា "បូកគោលែនដ៍អាចចាត់ទុកជាគំរោងគំរូមួយ តាមរយៈការចុះពិនិត្យសិក្សាផ្ទាល់ ព្រោះគំរោងនេះមានខ្លោងទ្វារ សួនច្បារ មានផ្លូវធំទូលាយ មានសន្តិសុខ២៤ម៉ោង មានការសាងសង់ប្រព័ន្ឋអហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលមិនលំបាកដល់អ្នកទិញ ដើម្បីសាងសង់ផ្ទះនោះទេ"៕
No comments:
Post a Comment