ikea furniture and home accessories

▼

Thursday, September 1, 2022

[New post] កូរ៉េខាងត្បូងជួបប្រទះឱនភាពពាណិជ្ជកម្ម៩,៤៧ពាន់លានដុល្លារក្នុងខែសីហា

Site logo image មករា posted: "ដោយ: លាងហួរ សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន៩,៤៧ពាន់លានដុល្លារអាមេរិក ក្នុងខែសីហា ដោយសារការកើនឡើង នៃការនាំចូលលឿនជាងការនាំចេញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន X" Leading Real Estate News in Cambodia

កូរ៉េខាងត្បូងជួបប្រទះឱនភាពពាណិជ្ជកម្ម៩,៤៧ពាន់លានដុល្លារក្នុងខែសីហា

មករា

Sep 1

ដោយ: លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន៩,៤៧ពាន់លានដុល្លារអាមេរិក ក្នុងខែសីហា ដោយសារការកើនឡើង នៃការនាំចូលលឿនជាងការនាំចេញ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន Xinhua នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល តុល្យភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានស្ថិតក្នុងពណ៌ក្រហម ក្នុងរយៈពេលប្រាំខែជាប់គ្នា គិតចាប់ តាំងពីខែមេសាមក។

តួយ៉ាង ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង៦,៦ភាគរយពីមួយឆ្នាំមុនដល់៥៦,៦៧ពាន់លានដុល្លារ ក្នុងខែសីហា ខណៈការនាំចូលកើនឡើង ២៨,២ភាគរយដល់៦៦,១៥ពាន់លានដុល្លារ។

ការនាំចូលប្រភពថាមពលសំខាន់ៗចំនួនបីរបស់ប្រទេសនេះ រួមមាន ប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្ម បានកើនឡើងដល់១៨,៥២ពាន់លានដុល្លារ ក្នុងខែសីហា កើនឡើង៩១,៨ភាគរយ ធៀបនឹងឆ្នាំមុន។

ការនាំចេញមុខទំនិញសំខាន់ៗចំនួន៦ ក្នុងចំណោម១៥មុខបានកើនឡើង កាលពីខែសីហា រួមមានផលិតផលប្រេង និងថ្មសាក។ ការនាំចេញផលិតផល semiconductor បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២៦ខែ ដោយសារតែតម្រូវការសកលធ្លាក់ចុះ និងតម្លៃបន្ទះឈីបចុះថោក៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111914

Powered by Jetpack
Download on the App Store Get it on Google Play
at September 01, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.