ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលជំនួយ ឥតសំណង និងឥណទានសម្បទាន (កម្ចីការប្រាក់ទាប) ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៧៦២លានដុល្លារអាមេរិកនៅដើមឆ្នាំនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលបានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ៥២៤លានដុល្លារ។
កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះ ក្នុងឆមាសទី១-២០២២ គឺសម្រាប់យកមកអនុវត្តន៍១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។

របាយការណ៍ដែលបានបង្ហាញដោយអ្នកនាំពាក្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា បានការដកសាច់ប្រាក់យកមកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងជំនួយឥតសំណង ដែលមានទឹកប្រាក់ប្រមាណ៥២៤លានដុល្លារ ស្មើនឹងប្រមាណ៣៦.៦៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ២០២២៕

No comments:
Post a Comment