ikea furniture and home accessories

▼

Wednesday, August 31, 2022

[New post] រាជរដ្ឋាភិបាលផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា

Site logo image មករា posted: "ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ហើយបានជម្រាបក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ឱ្យបានជ្រួតជ្រាប និងទទួលស្គាល់ត" Leading Real Estate News in Cambodia

រាជរដ្ឋាភិបាលផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា

មករា

Aug 31

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ហើយបានជម្រាបក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ឱ្យបានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះ។

ក្រសួងបានអនុញ្ញាតិឱ្យជនបរទេសអន្តោប្រវេសន្តទទួលបាននូវសេវាសាធារណៈ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ ០៥ ន.ស/៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេស អន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបានចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។

ក្រសួងមហាផ្ទៃឱ្យដឹងទៀតថា ដោយបានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ ក្រសួងមហាផ្ទៃជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុង ប្រទេសកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111776

Powered by Jetpack
Download on the App Store Get it on Google Play
at August 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.