ikea furniture and home accessories

Tuesday, August 30, 2022

[New post] អ្នកឌីសាញជាតិ អន្តរជាតិកំពុងសិក្សាស្វែងរកចម្លើយនានាទាក់ទងនឹងប្រាសាទសម្បូរព្រៃគុក

Site logo image មករា posted: " ដោយៈ គង់ សូរិយា        ភ្នំពេញៈ ក្រុមអ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏ល្បី​ល្បាញ ​សញ្ជាតិ​ជប៉ុន​​៣រូប​​​ និង​​​អ្នក​ឌីហ្សាញ​អន្តរ​ជាតិ​ចំនួន​៦នាក់ ដែល​មក​ពី​ប្រទេស​ឥណ្ឌា ថៃ ហ្វីលីពីន និង​ជប៉ុន បាន​សហ​ការគ្នា​​ជាមួយ​នឹងក្រុម​អ្នក​ច្នៃ​ប្រឌិត​​ក្នុង​ស្រុក​៤ " Leading Real Estate News in Cambodia

អ្នកឌីសាញជាតិ អន្តរជាតិកំពុងសិក្សាស្វែងរកចម្លើយនានាទាក់ទងនឹងប្រាសាទសម្បូរព្រៃគុក

មករា

Aug 31

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមអ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏ល្បី​ល្បាញ ​សញ្ជាតិ​ជប៉ុន​​៣រូប​​​ និង​​​អ្នក​ឌីហ្សាញ​អន្តរ​ជាតិ​ចំនួន​៦នាក់ ដែល​មក​ពី​ប្រទេស​ឥណ្ឌា ថៃ ហ្វីលីពីន និង​ជប៉ុន បាន​សហ​ការគ្នា​​ជាមួយ​នឹងក្រុម​អ្នក​ច្នៃ​ប្រឌិត​​ក្នុង​ស្រុក​៤ នាក់ នៅ​រាជ​ធានីភ្នំ​ពេញ ដើម្បី​ស្វែង​រក​ចម្លើយ​នានា នៅប្រាសាទ​​បុរាណ​សំបូរ​ព្រៃគុក ដែល​ស្ថិតក្នុង​ខេត្ត​កំពង់​ធំ​។

គម្រោងDOOR to ASIA (DTA) គឺ​ជា​អ្នក​​ឌីហ្សាញ​ក្នុង​កម្មវិធី​និវេសនដ្ឋាន ដែល​តម្រូវ​ឱ្យក្រុម​អ្នក​ឌីហ្សាញទាំង​អស់​ ​មក​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ី​​ ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​សហគមន៍​មួយក្នុង​​​១​រយៈពេល​ ដើម្បី​បង្កើត "ទំនាក់ទំនង"​ សម្រាប់​ក្រុមហ៊ុន​​ក្នុង​ស្រុក តាមរយៈ​ការ​ប្រើប្រាស់​ថាម​ពល​នៃ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​។​

ក្រុម​ការ​ងារ​មួយនេះ បាន​និង​កំពុង​តែ​​ធ្វើការ​នៅ​តំបន់​ជុំ​វិញ ប្រាសាទ​សំបូរ​ព្រៃគុក ចាប់​តាំង​ពី​សប្តាហ៍​ទី​១ នៃ​ខែ​កក្កដា ដោយ​ពួកគេ​បាន​ធ្វើការ​ងារ​ចាប់​ពី​សហ​គមន៍​ជន​ជាតិភាគ​តិច​កួយ រហូត​ដល់​សិប្បករ​ក្នុង​តំបន់ ក៏ដូច​ជា​ការ​ងារ​សង្គម​ជាច្រើន​ផ្សេង​ទៀត​។

ក្រុម​ការ​ងារ Door to Asia កំពុង​តែ​ព្យា​យាម​​ធ្វើការ​​ងារ ​ដើម្បី​ធ្វើ​​​យ៉ាង​ណា ​ឱ្យ​មានការ​រក្សា​ការ​បើក​ចំហទ្វារ​ជានិច្ច ​ទៅកាន់​ខេត្ត​កំពង់​ធំ​។

នៅ​​ពាក់​កណ្តាល​ខែ​កញ្ញា ក្រុម​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ក្នុងស្រុក នឹង​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ​វិញ ដើម្បី​រៀប​ចំ​សិក្ខា​សាលា​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​។ កាលពីមុន ពួក​គេ​បានធ្វើ​បទ​បង្ហាញ​រួច​រាល់ហើយ ប៉ុន្តែនៅ​ពេល​នេះ ពួកគេ​នឹង​​រក​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ​ ១ ​កម្រិត​ទៀត​​។

អ្នក​ស្រី Mai Yoshikawa ​​អ្នក​រៀប​ចំ​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀប​ចំ​សញ្ជាតិ​ជប៉ុន​ទាំង​៣នាក់ ដែល​កំពុង​តែ​ដឹក​នាំ​គម្រោង​នេះ បានមានប្រសា​សន៍ឲ្យដឹងថា ដោយមាន​គោល​បំណង​ក្នុងការ​ផ្សារ​ភ្ជាប់​ទីក្រុង និង​អ្នក​ភូមិ អាហារ និង​ដែន​ដី ពល​រដ្ឋ និង​ពេល​រដ្ឋ យើង​កំពុង​តែ​រៀប​ចំ​ផែន​ការ​​​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ ដើម្បី​បន្ត​ការ​ងារ​របស់​យើង​។ កាលពី​មុន យើង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់​ធំ ហើយ​សមា​ជិក​ម្នាក់​ៗ បាន​បង្កើត​​ការ​ច្នៃ​ប្រឌិត​ជាច្រើន ដើម្បី​ធ្វើ​ជា​ដំណោះស្រាយ​​មួយ ​ទៅ​លើ​ប្រធាន​បទ​ដែលត្រូវ​បាន​កំណត់​។

អ្នកស្រីបន្តថា "នៅពេល​នេះ យើង​នឹង​ទៅ​ពិនិត្យមើល​​ពី​របៀប​ដែលយើង​អាច​ប្រើប្រាស់​សម្ភារៈ ​ដែល​ត្រូវ​បាន​ច្នៃ​ប្រឌិតរួចហើយ​​ ដើម្បី​​បង្កើតឱ្យ​មាន​ឥទ្ធិ​ពល​បន្ថែមទៀត​"។

អ្នក​ស្រី​បាន​ប្រាប់​បន្ត​ថា បច្ចុប្បន្ន នៅកម្ពុជាយើង​បង្កើត​សំណួ​រ ១​ ដែល​សួរ​ថា "តើ​អ្វី​ខ្លះ​ដែល​សំខាន់​សម្រាប់​យើង​ ក្នុងការ​រស់​នៅក្នុង​ពិភព​លោក​នេះ?"។

អ្នកស្រីបន្តថា អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ១៩ មនុស្ស​ជាច្រើន​មាន​សំណួ​រ​ដូចគ្នា ហើយ​​​ខ្ញុំ​ជឿជាក់​យ៉ាង​មុត​មាំ​ថា ចម្លើយ​ទៅនឹង​សំណួរ​នេះ គឺស្ថិតក្នុង​ខេត្ត​​កំពង់​ធំ​តែម្តង​​។ ហេតុនេះ យើង​បាន​អញ្ជើញ​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ទាំងក្នុង​ស្រុក និង​នៅ​អាស៊ី មក​ប្រមូល​ផ្តុំ​គ្នានៅ​កំពង់​ធំ សម្រាប់​រយៈពេល​ ១ ​សប្តាហ៍ ដើម្បី​ស្វែង​រក​ចម្លើយ​រួម​គ្នា​ កាលពី​ដើម​ខែកក្កដា"​។

ប្រធាន​បទ​​ចំនួន៤សំខាន់​ៗ ដែលត្រូវ​ផ្តោត​​អារម្មណ៍​ គឺ​ទី១ កសិ​កម្ម និង​​ចំណី​អាហារ ដែល​សំដៅ​លើ​​ការ​បន្ត​រស់​នៅ​លើ​ទឹក​ដីនេះ។ ទី​២ ស្មារតី និង​ដួង​ព្រលឹង សំដៅលើ​ការ​រស់​នៅ​ជាមួយនឹង​រឿង​រ៉ាវ​នៃ​ដែន​ដីនេះ។ ទី​៣ លំនៅឋាន និងទស្ស​នីយភាព សំដៅលើ​ដួង​ព្រលឹង​ ដែលស្ថិតនៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ប្រធាន​បទទី​៤ ផ្តោត​លើ​ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដែល​សំដៅ​លើ​ការផ្សារ​ភ្ជាប់​រឿង​រ៉ាវ​នៃ​ទីប្រជុំ​ជន​នេះ​។

អ្នក​ឌីហ្សាញ និង​សិល្បករ​ក្នុង​ស្រុក​ ៤ នាក់ ដែល​រួម​មាន​លោក ប៉ែន ឧត្តម អ្នក​ឌីហ្សាញ​ធ្លាប់​ធ្វើ​ការ​​នៅ​សាលា​ វប្បធម៌ ដែល​ជា​សិល្បៈ​ប្រពៃណីខ្មែរនៅ​ខេត្តកំពត លោក​ធ្យូ មនោ​រម្យ សហ​គ្រិនCompost City​លោក Miguel Jeronimo អ្នក​ថត​រូប​សញ្ជាតិ​ព័​ទុយ​ហ្គាល់រស់​នៅ​ភ្នំ​ពេញ និង​អ្នក​ស្រី ឱក សុចិន្តា ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​​ដំណឹង​ល្អ​ស្តីពី ​ជីវិត​គ្មាន​សំរាម មកពី​អង្គការ Zerow ជ្រើស​រើស​យក​ប្រធានបទ​ទី​៤ ស្តីពី ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដោយ​​សហ​ការ​ជាមួយនឹង​អ្នក​ឌីហ្សាញ​សញ្ជាតិ​ថៃម្នាក់​​។

អ្នកស្រី Mai បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​ប្រាសាទ​សំបូរ​ព្រៃគុក កាល​ពី​ ១៧ ​ឆ្នាំមុន ហើយអ្នក​ស្រី​បាន​គិត​ថា "ខ្ញុំ​​មាន​អារម្មណ៍​​ថា ខ្ញុំ​បាន​កើត​មក​ដើម្បីមក​ទី​នេះ និង​សិក្សា​ពី​ចំណុច​សំខាន់​ៗ​ សម្រាប់​យើង​ទាំង​អស់​គ្នា"។

អ្នក​ស្រី​បាន​ចាប់​អារម្មណ៍​​ទី​នោះ​យ៉ាង​ខ្លាំង និង​​បាន​ឈ្វែងយល់​ពី​សារៈ​សំខាន់​​សម្រាប់ប្រជា​ជន ក្នុងការ​រស់​នៅ ចាប់​ពី​ពេល​នេះ​ត​ទៅ​។

អ្នក​ស្រី​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី "ផ្លូវ​​ជីវិត​មួយ​ទៀត" សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុងការ​រស់​នៅ​ ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់ និង​កក់​ក្តៅ តាមរយៈ​វត្ថុ​ដែលមាន​តម្លៃ​ពី​ធម្ម​ជាតិ និង​គ្មាន​កន្លែង​ណា ដែល​មាន​លក្ខខណ្ឌដូច​​គ្នា​នេះ​។

អ្នក​ស្រី នឹង​និយាយ​ពី​ជិវិត​របស់​អ្នក​ស្រីនៅកម្ពុជា ហើយជា​​ការ​ងារ​ដែល​អ្នក​ស្រី កំពុង​តែ​ធ្វើ​ក្នុង​ទីប្រជុំ​ជន​មួយ អំឡុង​​ពេល​នៃ​ការ​រត​ត្បាត​នៃ​វីវុស​កូវីដ១៩​។

ក្នុង​ឆ្នាំ​ ២០១៥ អ្នក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ ​ដើម្បី​ចែក​រំលែក​ពី​ដំណើរ​ផ្សង​ព្រេង​របស់​អ្នក​ស្រី ហើយ​​ចាប់​ពី​ឆ្នាំ​ ២០២០ អ្ន​ក​ស្រី​បាន​កាន់​កាប់​សណ្ឋា​គា​រ១ ដែល​បាន​បិទ​ទ្វារ ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ និង​​បាន​​ជួស​ជុល​​សណ្ឋា​គា​រនោះ ​ទៅ​ជា​មូលដ្ឋាន​មួយ​ ​សម្រាប់​ដំណើរ​ផ្សង​ព្រេង​របស់​អ្នកស្រី​។

មក​ទល់ពេលនេះ គម្រោង Door to Asia បាន​រៀប​ចំ​កម្មវិធី​​​ចំនួន​១៤លើក​មក​​ហើយ ជាមួយនឹង​ក្រុម​អ្នក​ឌីហ្សាញ​​ចំនួន​៩៦នាក់ មក​ពី​ប្រទេស​ចំនួន​២២ និង​៤៦ក្រុមហ៊ុន/រដ្ឋា​ភិបាល​ក្នុង​តំបន់ ប៉ុន្តែអ្នក​ស្រី Mai​ចង់​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ ដើម្បីរ​ក្សា​ទំនាក់ទំនង សូម្បី​តែ​ក្នុង​ពេល​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​។

អ្នកស្រី Mai បានឱ្យដឹងថា "ហេតុនេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​​រៀប​ចំ​កម្ម​វិធី​អន​ឡាញ​សរុប​ចំនួន​១០​។ ទស្ស​ន​ទាន​នៃ​កម្មវិធី​នោះ គឺតួនាទី​នៃ​ការ​រចនា​សម្រាប់​បញ្ហា​សង្គម ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាតត្បាត»​​។ កម្មវិធី​នេះ ទទួលបាន​ការ​គាំទ្រ​ដោយ​មូលនិធិ The Toyota Foundation"​។

ចំពោះ​សកម្មភាពនានា ដែល​ពួក​គេ​គ្រោង​សម្រាប់​​ការ​ធ្វើ​ទស្ស​នកិច្ច​ជាលើក​ទី​២​ ពួកគេ​​នឹង​ធ្វើ​ដំណើរ​ ទៅកាន់​សហគមន៍​ជន​ជាតិ​កួយ និង​ផលិត​​ជា​វីដេ​អូមួយ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​។ ​ពួក​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​ស្រឡាញ់ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​​ត្រឡប់​ទៅ​ធម្ម​ជាតិ​វិញ និង​រៀន​ពី​របៀប​ដែល​​ជន​ជាតិ​ដើម​ភាគ​តិច ​​​អាច​រស់​នៅ​ជាមួយ​នឹង​​ធម្ម​ជាតិ ដូច​ជា​ សហគមន៍​​ជន​ជាតិកួយ​ជា​ដើម​។

ពួក​គេ​​បាន​​ធ្វើ​បទ​បង្ហាញ​ស្តីពី ​​របក​គំឃើញ​ដែលពួកគេ​បាន​រក​ឃើញ នៅតំបន់​ជុំ​វិញ​ប្រាសាទ​សំបូរ​ព្រៃគុក កាលពី​ថ្ងៃ​ទី​ ១៦ ខែ កក្កដា ឆ្នាំ ​២០២២ នៅ​មជ្ឈមណ្ឌល Factory Phnom Penh​។

សម្រាប់​ការ​​ធ្វើ​ទស្ស​ន​កិច្ច​ជាលើក​ទី​២ ពួក​គេ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​នៅ​សាលារៀន​១ស្តីពី ​​សៀវ​ភៅ​រឿង​១ ​​ដែលក្រុម​ការ​ងារ​​របស់​ពួក​គេ​ បាន​​តាក់​តែង​ឡើង​។ សៀវភៅ និយាយ​ពី​រឿង​ប្រឌិត​បែប​អប់​រំ ដែលកុមារ​ចូល​ចិត្ត​អាន និង​រៀន​ទាក់ទង​នឹង​ភូមិ​របស់​ពួក​គេ​​ក្នុង​ពេល​តែមួយ​។

ប្រាសាទ​សំបូរ​ព្រៃគុក បាន​​បំផុសគំនិត​​ឱ្យ​មាន​​​ការ​ឌីហ្សាញ​ពាក្យ នៅ​ណា នៅ​លើ​អាវ​យឺត​សម្រាប់កម្ម​វិធី​សិក្ខា​សាលា ស្រប​ពេល​ដែល​សិស្ស-និស្សិត​​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ផ្សព្វ​ផ្សាយ និង​អភិរក្ស​វប្បធម៌របស់​ខ្លួន​។​

អ្នក​ស្រី​សុខចិន្តា បានឱ្យដឹងថា "ខ្ញុំ​​ជា​អ្នក​បង្កើត​មាតិកា និង​ជា​ស្ថាបនិ​ក​អង្គការ Zerow។ នៅ Zerow កំពុង​តែ​ធ្វើ​ការ​លើ​ការ​បង្កើន​ ការ​យល់​ដឹង​លើ​ការផ្លាស់ប្តូរ​អាកាស​ធាតុ និងសកម្មភាព​ទាក់ទងនឹង​អាកាស​ធាតុ"​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ស្រី​ត្រូវ​បាន​គេ​ជ្រើ​សរើស ឱ្យ​ធ្វើ​ការ​ក្នុងកម្មវិធី​នេះ​ជាមួយនឹង​គម្រោង DTA ក្នុង​នាម​ជា​​អ្នក​ឌីហ្សាញ និង​អ្នក​បង្កើត​ក្នុង​ស្រុក​។ DTA គឺ​ជា​កម្មវិធី​ដ៏អស្ចារ្យ​​មួយ ដែក​ផ្សារភ្ជាប់​​ប្រជា​ពល​រដ្ឋ​ទូ​ទាំ​ងតំ​បន់​អាស៊ី ឱ្យ​ធ្វើ​ការ​​លើ​ប្រធាន​បទ​/​ បញ្ហា​ដែល​ជាក់​លាក់ និង​​បង្កើតឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​នានា ដើម្បី​បង្កើតឱ្យ​បាន​​នូវអត្ថ​ប្រយោជន៍​​សម្រាប់​សង្គម​​។

អ្នក​ស្រីបាន​ឱ្យដឹងថា "នៅ​មុន​ពេល​ខ្ញុំ ​បាន​សម្រេច​ចិត្ត​ធ្វើការ​ជាមួយនឹង​គម្រោង DTA ខ្ញុំ​មិនបាន​ដឹង​ច្បាស់​អំពី​អ្វី ​ដែលយើងនឹង​​ធ្វើ​ក្នុង​កម្មវិធី​នេះ​ឡើយ"​។អ្នកស្រីបន្ថែមថា "ខ្ញុំ​បាន​សួរគេ​ឯង ប៉ុន្តែហាក់គ្មាន​នរណា​​អាច​ផ្តល់​ចម្លើយ​ដ៏ច្បាស់​លាស់​ឡើយ​។ ប៉ុន្តែយើង​ទាំង​អស់​គ្នា​បាន​ដឹងថា វា​នឹង​ក្លាយ​ជា​គម្រោ​ង​ដ៏អស្ចារ្យ​។ យើង​បាន​ដឹង​ថាយើង​​ក្លាយ​ជាផ្នែក​១ ​នៃ​គម្រោ​ង​ដ៏អស្ចារ្យ​នេះ"។

ក្រោម​ការ​ចាប់​ដៃគូ​ជា​មួយនឹង Chatchai Sukanan Mean មក​ពី​ប្រទេស​ថៃ អ្នក​ទាំង​ ២​ បាន​ធ្វើ​ការ​ទាក់ទង​នឹង​អគារ​បុរាណ​ជាច្រើន ដូច​ជា​អគារ​​សល់​ពី​អាណា​និគម​និយម​បារាំង ក្នុង​ទីក្រុងជា​ដើម​។ សកម្មភាព​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រធាន​បទនេះ គឺ​នាំ​​​ម្ចាស់​ផ្ទះ​នៅ​ទីក្រុង​ភ្នំ​ពេញ ទៅ​ទស្ស​ន​កិច្ច​នៅ​សហ​គមន៍​មួយ ដែល​ត្រូវ​បាន​សាង​សង់​​ឡើង ​ពី​លើ​ផ្ទះ​អាណា​និគម​​និយម​បារាំង ដូច​ជា ផ្ទះ​ចាស់ ជា​ដើម​។

អ្នកស្រីបន្តថា សកម្ម​ភាព​នេះ នឹង​បំផុស​លើក​ទឹក​ចិត្ត​ដល់ពួក​​គាត់ និង​បង្ហាញ​ឱ្យ​ពួក​គាត់​​ឃើញ ពី​តម្លៃ​​នៃ​ប្រភេទ​ផ្ទះ​របស់​គាត់​។ គម្រោង​នេះ នឹង​កើត​ឡើងនៅ​ពេល​បន្ទាប់​ទៀត ក្រោយពី​ការ​ធ្វើដំណើរ​ទៅ​កាន់​ខេត្តកំពង់​ធំ​ជា​លើក​ទី​២ ​របស់យើង​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​គ្មាន​ការ​​លើក​ឡើង​ពី​ផែន​ការ​សកម្មភាព​។

ការ​វិល​ត្រឡប់​ទៅ​ខេត្ត​កំពង់​ធំ និង​ធ្វើ​ការ​ជាមួយនឹង​សហ​គមន៍​ជន​ជាតិកួយ គឺ​បេស​កកម្ម​ដ៏ពិសេស​មួយ​សម្រាប់ DTA​។ អ្នក​ស្រីសុចិន្តា បាន​និយាយ​ថា វា​ក៏​មាន​ការ​បើក​ចំហ​ លើ​ការ​ធ្វើ​ការ​ងារ​លើ​សពី​ប្រធាន​បទ​ដែល​ត្រូវ​បាន​កំណត់​ផង​ដែរ​។

បច្ចុប្បន្ន អ្នក​​ស្រី​​កំពុង​តែ​ធ្វើ​ការ​ក្នុង​យុទ្ធ​នា​ការ​សង្គម​មួយ ​​ដែល​មាន​ឈ្មោះ​ថា #showmeyourtree (បង្ហាញឱ្យខ្ញុំ​ឃើញ​ពី​ដើម​ឈើ​របស់​អ្នក)​។ ហេតុនេះ អ្នកស្រី​​ធ្វើ​ការ​ជាមួយនឹង​គម្រោង​ទាំង​២ ពោល​គឺ​ទាំង​ជាមួយនឹង DTA និងទាំង​យុទ្ធនាការ #showmeyourtree ស្តីពី​របៀប​ដែល​សហ​គមន៍​ជន​ជាតិ​កួយរស់​នៅ​ជាមួយនឹង​ធម្មជាតិ​។

ស្ថាបនិក​​អង្គ​ការ Zerow រូប​នេះ ចង់​​ឱ្យ​ជន​ជាតិ​​ដើម​ភាគ​តិច និង​ប្រជា​ពលរដ្ឋ​​ មិនមែន​ជា​ជន​ជាតិដើម​ទាំង​អស់ដឹង​ថា ជន​ជាតិ​ដើម​ភាគ​តិច មាន​មធ្យោ​បាយ​ដ៏ល្អ​បំផុត​ ​ក្នុង​ការ​​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ជាមួយ​នឹង​ធម្ម​ជាតិ​។

អ្នក​ស្រី​បាន​កត់​សម្គាល់​ថា "ជន​ជាតិកួយ មាន​គន្លឹះ ធម្ម​ជាតិ និង​ព្រៃពឹ្រក្សា ជា​ផ្ទះ​របស់​ពួក​គេ ប៉ុន្តែ ពួក​គេ​ជា​ក្រុម​មនុស្ស​ដំបូង​គេ ​​ដែល​​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​កាប់​ព្រៃ (ដែល​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​មានការផ្លាស់​ប្តូរ​អាកា​ស​ធាតុ) ធ្វើ​សម្បទាន​ដីធ្លី និង​ការ​អភិវឌ្ឍដែល​គ្មាន​ការ​អភិរក្ស"​។ អ្នកស្រីបន្តថា "បើ​ទោះ​បី​អរិយ​ធម៌ ចូល​ជ្រួត​ជ្រាប​គ្រប់មនុស្ស​ទាំង​អស់​ក៏ដោយ ប៉ុន្តែ យើង​ភ្លេច​ថា ព្រៃឈើ មិនត្រឹម​តែ​ជា​ជម្រក​សម្រាប់​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​សម្រាប់​មនុស្ស​ផងដែរ"។

នេះ​គឺ​ជា​​ចំណុច​ដែល Door to Asia ​កំណត់​ទស្ស​ន​វិស័យ​របស់​ខ្លួន ដើម្បី​ធ្វើ​ដំណើរ​វិល​ទៅកាន់​ខេត្ត​កំពង់ធំ ប្រទេស​កម្ពុជា​វិញ ​ជា​ទី​​កន្លែង​របស់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ប្រមូល​​ផ្តុំ​ដោយ​​ទី​តាំង ​​ប្រវត្តិ​សាស្ត្រ​​ជាច្រើន មាន​អាយុ​កាល​ច្រើន​ជាង១០០០​ឆ្នាំ និង​ជា​ទី​តាំង​បេតិ​កភណ្ឌ​​ពិភព​លោក​​ទី​៣នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ប្រាសាទ​សំបូរ​ព្រៃគុក ក៏​ជា​ទីកន្លែង​​មាន​លក្ខណពិសេ​ស​ដាច់​គេ និង​ប្រមូល​ផ្តុំ​ដោយ​ទិដ្ឋ​ភាព​ ចំណី​អាហារ និង​ការ​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​ ដ៏​សម្បូរ​បែប​ផងដែរ​។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ពេល​ដែលមាន​​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ​ក្នុង​សង្គម​សម័យ​ទំនើប​នេះ "រឿង​រ៉ាវ ​ដួង​ព្រលឹង និង​​ទស្ស​ន​វិជ្ជា​នានា ដែល​ស្ថិត​នៅ​ក្នុង​ដែន​ដី​នេះ និង​ស្ថិតក្នុង​ជីវិត​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ" ពិត​ជា​​កម្រ​ស្តែង​ចេញ​ឱ្យ​​ឃើញ​ណាស់ ដែលនាំ​ឱ្យ​មានការ​លំបាក​ក្នុងការ​​បញ្ជ្រាប និង​ប្រឈម​នឹងគ្រោះថ្នាក់​នៃ​ការ​បាត់បង់​។ នេះ​បើយោង​​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី Mai​។

ក្នុង​នាម​ជា​​អ្នក​ឌី​ហ្សាញម្នាក់ ដែល​បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​​តំបន់​​បុរាណ​វិទ្យា​នេះ អ្នក​ស្រីMai បង្កលក្ខណៈ​ងាយ​ស្រួល​​១ ​កម្រិត​ទៀត​សម្រាប់​​គ្រប់គ្នា តាមរយៈ​ថាមពល​នៃ​ការ​រចនា​ ដើម្បី​ពន្យល់​ពី​អត្ថ​ន័យ​នៃ​ពាក្យ​ប្រជា​ពលរដ្ឋ គ្រួ​សារ អ្នក​ជិត​ខាង សហ​គមន៍ ទីក្រុង និង​សង្គម ស្រប​ពេល​ដែល​​ការ​រចនា​មិនមែន​សំដៅ ​តែ​លើ​​​ផលិត​ផល​នៃ​ការ​រចនា​តែ​១ ​មុខ​ឡើយ ប៉ុន្តែក៏​ផ្តោត​លើ​ការ​រច​នា​បែប​ទំនាក់ទំនង និង​ការផ្សារ​ភ្ជាប់​ជា​មួយនឹង​មនុស្សផងដែរ​។

អ្នក​ស្រីបញ្ជាក់​ថា សហ​គមន៍​​ជន​ជាតិកួយ បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​ លើ​របៀប​រស់នៅ​ក្នុង​ព្រៃ​របស់​ពួក​គេ អស់​រយៈពេល​ដ៏​យូរ ហើយ​អ្នក​ស្រី​បាន​គិត​ថា ទស្សនៈ​របស់​ពួក​គេ​លើ​ការ​រស់​នៅ​បែប​នេះ ពិត​ជា​សំខា​ន់​សម្រាប់​សង្គម​បច្ចុប្បន្ន​។

អ្នក​ស្រី Mai បាន​ឱ្យដឹងថា ពួក​គេ​គឺ​ជាមនុស្ស​ជំនាន់​មុន​របស់​យើង​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​កន្លែង​ដែល​មនុស្ស​​អាច​រៀន​ពី​ជីវិត តាមរយៈ​ការផ្សារ​ភ្ជាប់​សម័យ​បុរាណ​ជាមួយនឹង​សម័យ​ទំនើប។

នេះ​គឺ​ជាមូលហេតុ​ដែល​អ្នក​ស្រី បាន​​មក​រស់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ស្រី​ចង់​ចែក​រំលែក​ចំណេះ​ដឹង ​ជា​មួយនឹង​​អ្នក​ផ្សេង​ទៀតស្តីពី ​អត្ថ​ន័យ​នៃ​ការ​រស់​រាន​មាន​ជី​វិត ដែល​អ្នក​ស្រី​បាន​រៀន​សូត្រ​នៅ​ក្នុង និង​ជុំ​វិញ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក៕ ភ្នំពេញប៉ុស្ត៍៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111701

Powered by Jetpack
Download on the App Store Get it on Google Play
at August 30, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Journal No. 3, Declaration Desk, BCTW Double-Square Review & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • February 2026 (3)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.