ikea furniture and home accessories

▼

Tuesday, August 30, 2022

[New post] សម្ដេចតេជោ៖ ការដកដំណែងអភិបាលក្រុងតាខ្មៅដោយសារមិនមើលផ្លូវ

Site logo image មករា posted: "ដោយ៖ សុផារី ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់លើការដកដំណែងរបស់អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមូលហេតុមិនបានយកចិត្តទុកដាក់មើលប្រព័ន្ធផ្លូវថ្នល់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅ" Leading Real Estate News in Cambodia

សម្ដេចតេជោ៖ ការដកដំណែងអភិបាលក្រុងតាខ្មៅដោយសារមិនមើលផ្លូវ

មករា

Aug 31

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់លើការដកដំណែងរបស់អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមូលហេតុមិនបានយកចិត្តទុកដាក់មើលប្រព័ន្ធផ្លូវថ្នល់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា "ខ្ញុំនឹងរង់ចាំមើលថាតើចៅហ្វាយខេត្តមួយណា ដែលនឹងធ្វើឱ្យព្រែកហូរ ត្រូវបានចាក់បេតុងឲ្យបានច្រើនជាងហ្នឹង។ ស៊ីចៅហ្វាយខេត្តច្រើននោះច្រើន ប៉ុន្តែគ្មានចៅហ្វាយខេត្តណាធ្វើឲ្យបានល្អទេ"។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើការងារ ដែលមានចំនួនច្រើននៅមូលដ្ឋាន សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំធ្វើវិសោធនកម្មច្បាប់ បង្កើនអាសនៈឲ្យថ្នាក់ដឹកនាំរាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ដោយសង្កត់ធ្ងន់ថា "ការផ្ទេរនេះគឺមិនមែនដើម្បីឲ្យមន្រ្តីអង្គុយជុំនំគ្នាលេងអុកនោះទេ"។

សម្តេចសង្កាត់ធ្ងន់ទៀតថា នៅក្នុងថ្ងៃដែលចៅហ្វាយក្រុងតាខ្មៅត្រូវបានដកហូតដំណែង អតីតចៅហ្វាយក្រុងតាខ្មៅរូបនោះ មិនបានមានវត្តមាននៅក្នុងការដ្ឋានជុសជុលផ្លូវឡើយ។

សម្តេចក៏បានបញ្ជាក់ថា ការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជារាជធានីខេត្តនានា មិនចាំបាច់រង់ចាំការដោះស្រាយពីក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ តែសម្តេចបញ្ហាឲ្យអភិបាលខណ្ឌយកចិត្តទុកដាក់មើលផ្លូវថ្នល់បន្ថែមទៀត។

សម្តេចបន្តថា "កុំបញ្ចាំគ្នា ឬគ្រាន់តែផ្លូវប៉ុណ្ណឹង ចាំក្រសួងសាធារណការមកធ្វើដែរ។ [...] ផ្លូវកាន់តែច្រើន តម្រូវការជុសជុលកាន់តែច្រើន ផ្លូវកាន់តែវែង ការជួសជុលកាន់តែច្រើន ត្រូវតែមានការទទួលខុសត្រូវលើការថែទាំវា"៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111730

Powered by Jetpack
Download on the App Store Get it on Google Play
at August 30, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.