ikea furniture and home accessories

▼

Monday, August 1, 2022

[New post] តម្លៃលំនៅដ្ឋាននៅអូស្ត្រាលី ដាំក្បាលចុះខ្លាំងមិនធ្លាប់មានក្នុងពេល ជិត៤ទសវត្សរ៍មកនេះ

Site logo image មករា posted: "ដោយៈ សុខុម ស៊ីដនី: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះ៣ខែជាប់ៗគ្នាក្នុងខែកក្កដា ហើយការធ្លាក់ចុះនេះ បានបង្កើនល្បឿនកាន់តែលឿន ខណៈក្រុងស៊ីដនី ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំមកនេះ។ ការធ្លាក់ចុះនេះកើតមានឡើង ស្របពេលអត្រាការ" Leading Real Estate News in Cambodia

តម្លៃលំនៅដ្ឋាននៅអូស្ត្រាលី ដាំក្បាលចុះខ្លាំងមិនធ្លាប់មានក្នុងពេល ជិត៤ទសវត្សរ៍មកនេះ

មករា

Aug 1

ដោយៈ សុខុម

ស៊ីដនី: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះ៣ខែជាប់ៗគ្នាក្នុងខែកក្កដា ហើយការធ្លាក់ចុះនេះ បានបង្កើនល្បឿនកាន់តែលឿន ខណៈក្រុងស៊ីដនី ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំមកនេះ។

ការធ្លាក់ចុះនេះកើតមានឡើង ស្របពេលអត្រាការប្រាក់កើនឡើង ហើយពលរដ្ឋក្នុងប្រទេសនេះ កំពុងជួបវិបត្តិថ្លៃចំណាយជីវភាព កើនឡើងខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី០១ ខែសីហា នេះ។

ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ CoreLogic នៅថ្ងៃច័ន្ទ នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះ បានធ្លាក់ចុះ១,៣%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា ដែលបានធ្លាក់ចុះ០,៦%។

ការធ្លាក់ចុះនេះភាគច្រើន កើតមានឡើងនៅបណ្ដាទីក្រុងសំខាន់ៗ ដែលបានធ្លាក់ចុះ១,៤%ក្នុងខែកក្កដា ខណៈកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ៥,៤%។

តម្លៃអចលនទ្រព្យក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ២,២%ក្នុងខែកក្កដា ចំណែកឯនៅក្រុងមែលប៊ន (Melbourne) បានធ្លាក់ចុះ១,៥%។ កំណើនប្រចាំឆ្នាំក្នុងក្រុងស៊ីដនី បានធ្លាក់ចុះមកនៅត្រឹម១,៦% ដែលខុសគ្នាឆ្ងាយពីក្នុងឆ្នាំ២០២១ ដែលតម្លៃផ្ទះបានហក់ឡើង១ភាគ៤។

តម្លៃលំនៅដ្ឋានក្នុងទីក្រុងផ្សេងៗទៀត ក៏ចាប់ផ្ដើមធ្លាក់ចុះដែរ ដោយក្រុងប៊្រីសបេន (Brisbane) បានធ្លាក់ចុះ០,៨% ក្រុងកង់បេរ៉ា (Canberra) ធ្លាក់ចុះ១,១% ហើយក្រុងហូបាត (Hobart) ធ្លាក់ចុះ១,៥%៕ Reuters៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/108932

Powered by Jetpack
Download on the App Store Get it on Google Play
at August 01, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.