ikea furniture and home accessories

Friday, August 26, 2022

[New post] តំបន់ក្នុងនិងជាយក្រុងសំខាន់ៗចំនួនបួននឹងជួយជម្រុញសក្តានុពល តម្លៃដីធ្លី

Site logo image មករា posted: "ដោយ៖ សុផារី ភ្នំពេញ៖  ទីផ្សារដីធ្លីនៅតែទទួលបានការរីកចម្រើនខ្ពស់ និងមានការវិនិ​យោគច្រើនពីសំណាក់ប្រជាពលរដ្ឋ។ អ្នកជំនាញបង្ហើបទីតាំងសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ដែលត្រូវបានមើលឃើញថា នឹងមានតម្លៃដីខ្ពស់ជាងមុនបន្ថែមទៀត ព្រមទាំងអាចផ្តល់" Leading Real Estate News in Cambodia

តំបន់ក្នុងនិងជាយក្រុងសំខាន់ៗចំនួនបួននឹងជួយជម្រុញសក្តានុពល តម្លៃដីធ្លី

មករា

Aug 26

ដោយ៖ សុផារី

ភ្នំពេញ៖  ទីផ្សារដីធ្លីនៅតែទទួលបានការរីកចម្រើនខ្ពស់ និងមានការវិនិ​យោគច្រើនពីសំណាក់ប្រជាពលរដ្ឋ។

អ្នកជំនាញបង្ហើបទីតាំងសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ដែលត្រូវបានមើលឃើញថា នឹងមានតម្លៃដីខ្ពស់ជាងមុនបន្ថែមទៀត ព្រមទាំងអាចផ្តល់ផលចំណេញខ្ពស់ ដល់ការវិនិយោគក្នុងរយៈពេលមធ្យម។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Advance បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងមកថា នៅក្នុងកំឡុងពេលនេះ ខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ ជាខណ្ឌចំនួនពីរ ដែលតម្លៃអចលនទ្រព្យនឹងមានការកើនឡើងខ្ពស់ នាពេលអនាគត។

ទីតាំងទី១ គឺ ខណ្ឌសែនសុខ ជាខណ្ឌដែលមានការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយតម្លៃដីថ្លីនៅក្នុងខណ្ឌមួយនេះ នៅមានឱកាសអាចឡើងថ្លៃបានទៀត។

លោកបញ្ជាក់ថា "ខ្ញុំគិតថា តម្លៃដីដែលអាចទិញលក់ចំណេញ បានល្អ គឺនៅក្នុងខណ្ឌសែនសុខ"។

ទីតាំងទី២ គឺ ខណ្ឌច្បារអំពៅ ជាទីតាំងប្រមូលផ្តុំដោយការរស់នៅរបស់ប្រជាជនជាច្រើន។ ជាពិសេស ជាទីតាំងប្រមូលផ្តុំដោយគម្រោងធំៗ ទាំងគម្រោងរដ្ឋាភិបាល និងគម្រោងឯកជន ជាក់ស្តែងគម្រោង កោះនរាហ៍ គម្រោងផ្សារទំនើបរបស់ប៉េង ហ៊ួត ជាដើម។

លោកលើកឡើងថា "ប្រសិនបើយើងមើលពីរបាយប្រជាជនរស់នៅ ខណ្ឌច្បារអំពៅ មានប្រជាជនច្រើនជាងគេហើយកកស្ទះជាងគេ។ លើសពីនេះ មានគម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើននៅជុំវិញខណ្ឌមួយនេះ ដូចជា គម្រោងអភិវឌ្ឍន៍កោះនរាហ៍ ផ្សារទំនើបក្រុមហ៊ុនប៉េងហួត ស្ពានមិត្តភាពកម្ពុជាកូរ៉េ ភ្នំពេញ-អរិយក្សត្រ ជាដើម"។

លោកបន្តថា កត្តាចំនួនពីរបានជំរុញឱ្យតម្លៃអចលនទ្រព្យ មានការកើនឡើង រួមមាន ទី១ ស្ថិតិប្រជាជន ទី២ ដំណើរការអាជីវកម្ម និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកបញ្ជាក់ថា "តំបនណាមានប្រជាជនរស់នៅច្រើន មានសកម្ម​ភាពអាជីវកម្មខ្លាំង បូករួមការអភិវឌ្ឍ នោះតំបន់នោះនឹងមានការឡើងថ្លៃអចលនទ្រព្យ"។

ចំណែកលោក ខាត់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃដដែលថា តំបន់ជាយក្រុង នឹងនៅតែទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគដីធ្លី ដូចជា តំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់ផ្លូវជាតិលេខ១ តំបន់ផ្លូវជាតិលេខ២ តំបន់ផ្លូវជាតិលេខ៥ តំបន់ផ្លូវជាតិលេខ៦ តំបន់អរិយក្សត្រ ។ល។

លោកបន្ថែមថា "នៅជុំវិញភ្នំពេញ នៅតែមានឱកាស នៅប៉ែកផ្លូវជាតិលេខ៥ លេខ៦ លេខ១ លេខ២ ព្រោះហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយផ្លូវមួយចំនួន នៅមិនទាន់មាននៅឡើយទេ។ នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀត មានឱកាសច្រើន"។

លោកសុវណ្ណលើកឡើងថា តំបន់ទាំងឡាយខាងលើនេះ អាចផលចំណេញខ្ពស់ក៏ពិតមែន តែចំនួននៃអ្នកឈានជើងចូល ទៅវិនិយោគក៏មានចំនួនច្រើនផងដែរ។ ដូច្នេះ អ្នកដែលមានបំណងចង់ប្រឡូក ក្នុងវិស័យនេះ ត្រូវសិក្សាស្វែងយល់ពីកំណើបតម្លៃ និងអត្រាតម្លៃដីធ្លីនៅក្នុងតំបន់ទាំងនោះ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/111367

Powered by Jetpack
Download on the App Store Get it on Google Play
at August 26, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

‘Smalls’ Preview, Bandage Test, Chair Auction & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • New Chair Class * New Open Wire Dates
    Plus a Video on the 'Backwoods Chairmakers' Event View this email in your browser New Chair Class Plus, New Open Wire ...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • May 2026 (1)
  • April 2026 (5)
  • March 2026 (7)
  • February 2026 (6)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.