ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សមួយរបស់ប្រទេសថៃ គឺPTTបាននិងកំពុងរៀបចំផែនការទិញដីទំហំ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុននេះបាន និងកំពុងពង្រីកការវិនិយោគយ៉ាងច្រើន នៅកម្ពុជា ដោយហាងកាហ្វេAmazon ធំមួយនឹងលេចរូបរាងនៅតំបន់ទួលគោក រាជធានីភ្នំពេញ ខណៈក្រុមហ៊ុននេះ បាននិងកំពុងមានផែនការពង្រីក និងលក់ម៉ាកយីហោហាងកាហ្វេAmazon និងសហការជាមួយក្រុមហ៊ុនដៃគូដទៃទៀតដូចជា 7-Elevenនៅតាមបណ្តាខេត្ត និងតំបន់មានសក្តានុពលដទៃទៀតទូទាំង២៥រាជធានី ខេត្ត។
ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុននេះគ្រោងទិញ ត្រូវបានដាក់ឆ្លងទៅកាន់ថ្នាក់ដឹកនាំកំពូល នៅប្រទេសថៃរួចហើយ ប៉ុន្តែការសម្រេចបែបណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
ទោះជាយ៉ាងណា លោកមិនបញ្ចេញឲ្យដឹងពីទំហំទុនវិនិយោគ និងទីតាំាំងការិយាល័យកណ្តាល ដែលក្រុមហ៊ុននេះគ្រោងទិញដី ដើម្បីសាងសង់នៅឡើយទេ។
ថ្នាក់ដឹកនាំក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុនបាននិងកំពុងត្រៀមទុនវិនិយោគជាច្រើនលានដុល្លារ ដើម្បីពង្រីកឱកាស និងចាប់យកសក្តានុពលនៅលើទីផ្សារកម្ពុជា ស្របពេលប្រទេសនេះកំពុងរីកចម្រើន និងប្រាក់ចំណូលប្រជាជនកើនឡើង ដែលធ្វើឲ្យអំណាចនៃការទិញបានកើនស្របគ្នាផងដែរ។
ក្រុមហ៊ុនថៃធំៗជាច្រើនបាន និងកំពុងពង្រីកឱកាសអាជីវកម្ម និងទីផ្សារលក់រាយនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ដែលក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនគ្រប់គ្រងMini Mart 7- Eleven, Big C, MAKRO និងក្រុមហ៊ុនជាច្រើនទៀត៕
No comments:
Post a Comment