ikea furniture and home accessories

Tuesday, August 2, 2022

[New post] ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជា​មួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេមួយ​នៅកម្ពុជា

Site logo image មករា posted: "ភ្នំពេញ ៖​ ក្រុមហ៊ុន  ព្រីនស៍ រៀល អ៊ីស្ទេត ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ដាក់លក់ផលិតផលការ" Leading Real Estate News in Cambodia

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជា​មួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេមួយ​នៅកម្ពុជា

មករា

Aug 2

ភ្នំពេញ ៖​ ក្រុមហ៊ុន  ព្រីនស៍ រៀល អ៊ីស្ទេត ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែល​ផ្តល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុមហ៊ុន CB Insurance (CB Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប), ក្រុមហ៊ុន AIA (Cambodia), ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។ល។

ជាលទ្ធផល ផលិតផលធានារ៉ាប់រងជាច្រើននឹងត្រូវផ្តល់ជូនអ្នកទិញ (និងអ្នកជួល) អចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែល "អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត"នៅប្រទេសកម្ពុជា ដែលជាចំណុចលក់ពិសេសចំនួនបី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើស "របៀបរស់នៅ" សម្រាប់អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន ៦ នៅរាជ​ធានី​ភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។

ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ "របៀបរស់នៅ" សម្រាប់អតិថិជនធុរកិច្ច និងអតិថិជនស្នាក់នៅ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងផ្តល់ជូននូវ៖

  • ហិរញ្ញប្បទានដែលអាចសម្រេចបាន៖ អ្នកទិញក្នុង ស្រុកនិងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០ភាគរយ​ តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។

  • ការទិញដោយសុវត្ថិភាព ៖ ដំណោះស្រាយធានារ៉ាប់រងជាច្រើនដែលឥតគិតថ្លៃ នឹងត្រូវផ្តល់ជូនអតិថិជននៅពេលទិញផ្ទះ (ឧទាហរណ៍៖ មានផ្តល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យនិងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Less Solutions។
  • សេវាកម្មប្រកបដោយភាពងាយស្រួល៖ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្តល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​ថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ​ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវដំណោះស្រាយដែល "អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត" នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែងដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់។

ព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងវីឡាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅខណ្ឌសែនសុខ ដែលមានចម្ងាយ 10km ពីកណ្តាលទីក្រុង គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេសដែលស្វែងរកការរចនាស្ថាបត្យកម្មទាន់សម័យ ក៏ដូចជាបរិក្ខារទំនើបៗ។ ជាមួយនឹងតម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុង"បុរី" ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ 100% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។ ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី 1 នៃគម្រោងព្រីនស៍ វ័ន ត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី 2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ ៕

 

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/109035

Powered by Jetpack
Download on the App Store Get it on Google Play
at August 02, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Pine, Plywood & Pros

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • November 2025 (1)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.