ikea furniture and home accessories

Thursday, August 4, 2022

[New post] ក្រុមហ៊ុនជប៉ុន Toyota ប្រកាសឈប់ផលិតរថយន្តម៉ូឌែល Toyota Vios ត្រឹមនេះ

Site logo image វុត្ថា posted: "ដោយសុខុម បាងកក: ក្រុមហ៊ុនជប៉ុន Toyota ប្រចាំប្រទេសថៃ ដែលគេស្គាល់ថា Toyota Motor Thailand (TMT) បានប្រកាសឈប់ផលិតរថយន្តម៉ូដែល Toyota Vios 1.5L របស់ខ្លួនដើម្បីបើកផ្លូវសម្រាប់ការបញ្ចេញស៊េរីថ្មី ថ្មីទាំងស្រុង All-New Yaris Ativ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទ" Leading Real Estate News in Cambodia

ក្រុមហ៊ុនជប៉ុន Toyota ប្រកាសឈប់ផលិតរថយន្តម៉ូឌែល Toyota Vios ត្រឹមនេះ

វុត្ថា

Aug 5

ដោយសុខុម

បាងកក: ក្រុមហ៊ុនជប៉ុន Toyota ប្រចាំប្រទេសថៃ ដែលគេស្គាល់ថា Toyota Motor Thailand (TMT) បានប្រកាសឈប់ផលិតរថយន្តម៉ូដែល Toyota Vios 1.5L របស់ខ្លួនដើម្បីបើកផ្លូវសម្រាប់ការបញ្ចេញស៊េរីថ្មី ថ្មីទាំងស្រុង All-New Yaris Ativ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី៩ ខែសីហា ពោលគឺសប្តាហ៍ក្រោយ។

ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា រថយន្ត Vios លក់បានសរុបត្រឹមតែ១.៨២៩គ្រឿងប៉ុណ្ណោះក្នុងពេល៦ខែដើមឆ្នាំ២០២២ បើធៀបនឹងម៉ូឌែល Yaris Ativ ប្រភេទ Sedan ដែលលក់បានដល់ទៅ១០.៦៤៨គ្រឿង និងម៉ូឌែល Yaris ប្រភេទ SUV ដែលលក់បានដល់ទៅ១៤.៧១៥គ្រឿង។

យោងតាមការរំពឹងទុក រថយន្ត Yaris Ativ ដែលជាប្រភេទ Hybrid នឹងចេញលក់នៅឆ្នាំ២០២៣។

ក្រុមហ៊ុន Toyota ក្នុងប្រទេសថៃ លក់រថយន្តបានសរុបចំនួន១៤២.០៣២គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង២១,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះក្រុមហ៊ុននេះលក់រថយន្តដឹកអ្នកដំណើរបាន៣៨.៨៩៤គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង៣០,៩%។

លោក Noriaki Yamashita ដែលជាប្រធានក្រុមហ៊ុនផលិតរថយន្តខាងលើនេះនិយាយថា ក្រុមហ៊ុន Toyota Motor Thailand (TMT) មានបំណងលក់រថយន្តឱ្យបានចំនួន២៩០.០០០គ្រឿងនៅឆ្នាំនេះ ដែលស្មើនឹង៣៣%នៃចំណែកទីផ្សារក្នុងប្រទេសថៃ និងកើនឡើង២១%បើធៀបនឹងឆ្នាំមុន។

ប្រធានក្រុមហ៊ុនរូបនេះបានលើកឡើងថា តាមការរំពឹងទុក ក្រុមហ៊ុន Toyota នឹងផលិតរថយន្តសរុបឱ្យបានចំនួន៦៥៩.៤០០គ្រឿង ដោយកើនឡើង២៨,៣%បើធៀបនឹងឆ្នាំ២០២១។

លោកបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅក្នុងប្រទេសថៃ នឹងផលិតរថយន្តបានសរុបចំនួន៨៨០.០០០គ្រឿងនៅឆ្នាំនេះ ដោយកើនឡើង១៦%បើធៀបនឹងឆ្នាំមុន៕ The Nation៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/109354

Powered by Jetpack
Download on the App Store Get it on Google Play
at August 04, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Dreaming in Inches, Compact Shavehorse, Apprenticeship AMA & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.