ikea furniture and home accessories

▼

Sunday, July 31, 2022

[New post] អ្នកជំនាញរំពឹងវិស័យទេសចរណ៍នឹងហុចផលដល់អចលនទ្រព្យនៅខេត្តសៀមរាប

Site logo image វុត្ថា posted: "ដោយៈ សុផារី សៀមរាបៈ ខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍ ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំមកនូវផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យអចលនទ្រព្យផងដែរ។ ក្នុងឆមាសទី១ឆ្នាំ២០២២ កំណើនទេសចរបានមកកាន់ទឹកដីខេត្តមួយនេះ បានបង្ហាញសញ្ញាវិជ្ជមានដល់ការ" Leading Real Estate News in Cambodia

អ្នកជំនាញរំពឹងវិស័យទេសចរណ៍នឹងហុចផលដល់អចលនទ្រព្យនៅខេត្តសៀមរាប

វុត្ថា

Aug 1

ដោយៈ សុផារី

សៀមរាបៈ ខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍ ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំមកនូវផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យអចលនទ្រព្យផងដែរ។

ក្នុងឆមាសទី១ឆ្នាំ២០២២ កំណើនទេសចរបានមកកាន់ទឹកដីខេត្តមួយនេះ បានបង្ហាញសញ្ញាវិជ្ជមានដល់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្នុងឆមាសទី២ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុន KW Siem Reap បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ខេត្តសៀមរាបនៅតែជាទីតាំងមួយ ដែលមានសក្កានុពលខ្ពស់ នៅក្នុងការវិនិយោគ លើអចលនទ្រព្យក្នុងឆមាសទី២ នៃឆ្នាំ២០២២នេះ ព្រោះដោយសារសញ្ញាត្រលប់មកវិញ នៃទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ បានផ្តល់ក្តីសង្ឃឹម ដល់ការងើបស្ទុះឡើងវិញនៃវិស័យមួយនេះ។

បើយោងតាមទិន្នន័យចុងក្រោយរបស់គ្រឹស្ថានអង្គរ ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២២ ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត៤,៦ម៉ឺននាក់ កើនឡើងខ្ពស់រហូតដល់៨៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងងទទួលបានចំណូលប្រមាណ១,៨៥លានដុល្លារអាមេរិក ពីការលក់ប័ណ្ណ បានចូលទស្សនារមណីយដ្ឋានអង្គរ ស្មើនឹងកំណើន៨៤១ភាគរយផងដែរ។

តាមរយៈកំណើនភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញថា ខេត្តសៀមរាប នឹងបន្តក្លាយជាគោលដៅទេសចរណ៍សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងស្ថានភាពក្រោយវិបត្តិជំងឺកូវីដ១៩។

លោកកែវ សុធារ៉ាបានសម្តែងសុទិដ្ឋិនិយមថា តាមរយៈកំណើនភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តសៀមរាប នឹងនាំវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដែលនឹងជំរុញតម្រូវការការប្រើប្រាស់ដីធ្លីក្នុងមូលដ្ឋាន និងតម្រូវការអចលនទ្រព្យផងដែរ។

លោកបានបន្តថា "នៅពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឬអ្នកវិនិយោគ តម្រូវការផ្សេងៗនៅក្នុងតំបន់ ប្រាកដជាកើតមាន ហើយតម្រូវការដីធ្លី ប្រាកដជាមានការកើនឡើងខ្ពស់។ ដូច្នេះខេត្តសៀមរាបជាខេត្តមួយ ដែលមិនគួរចន្លោះ"។

យ៉ាងណាក្តី លោកបានបញ្ជាក់ថា សម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីខេត្តសៀមរាប អ្នកវិនិយោគទាំងឡាយ គួរតែពឹងពាក់ទៅលើក្រុមហ៊ុនអចលនទ្រព្យជំនាញ ឬអ្នកជំនាញអចលនទ្រព្យ ដែលមានព័ត៌មា​នក្នុងដែលច្បាស់លាស់ ទាក់ទងនឹងតម្លៃ ការអភិវឌ្ឍគម្រោងរដ្ឋ និងឯកជន ។ល។ ទើបការវិនិយោគអាចទទួលបានផលចំណេញខ្ពស់៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/108858

Powered by Jetpack
Download on the App Store Get it on Google Play
at July 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.