ikea furniture and home accessories

Wednesday, July 20, 2022

[New post] អ្នកវិនិយោគអន្តរជាតិបោះទុនជាង១៥០០លានដុល្លារអាមេរិកសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាង៦០ជាន់នៅភ្នំពេញ

Site logo image មករា posted: "ដោយៈ វឌ្ឍនៈ ភ្នំពេញៈ ស្របនឹងទីផ្សារខុនដូចាប់ផ្ដើមងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ អ្នកវិនិយោគបរទេស និងក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគឡើងវិញលើអគារខុនដូនៅក្នុងប្រទេស ដើម្បីបំពេញតម្រូវការនាពេលនេះ និងពេលអនាគត។ ជាក់ស្ដែងក្រុមហ៊ុន SUNWAH GROUP ដែលជាក្រុមហ៊ុនម" Leading Real Estate News in Cambodia

អ្នកវិនិយោគអន្តរជាតិបោះទុនជាង១៥០០លានដុល្លារអាមេរិកសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាង៦០ជាន់នៅភ្នំពេញ

មករា

Jul 21

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្របនឹងទីផ្សារខុនដូចាប់ផ្ដើមងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ អ្នកវិនិយោគបរទេស និងក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគឡើងវិញលើអគារខុនដូនៅក្នុងប្រទេស ដើម្បីបំពេញតម្រូវការនាពេលនេះ និងពេលអនាគត។

ជាក់ស្ដែងក្រុមហ៊ុន SUNWAH GROUP ដែលជាក្រុមហ៊ុនមានបទពិសោធន៍ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រមាណ៣ទសវត្សរ៍បានសម្រេចដាក់ទុន១,៥ពាន់លានដុល្លារអាមេរិក សាងសង់អគារខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកំពស់ជាង៦០ជាន់ នៅចំកណ្ដាលទីក្រុងភ្នំពេញ។

លោកឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុនសាន់វ៉ាគ្រុប បានមានប្រសា​សន៍ថា នៅក្នុងវិបត្តិកូវីដ១៩ ស្ថានភាពវិនិអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដូចបានដឹងស្រាប់ហើយ គឺមានការថមថយបន្តិច ប៉ុន្តែដោយសារតែមានការជឿជាក់លើប្រទេសកម្ពុជា ទើបក្រុមហ៊ុនបានសម្រេចបណ្ដាក់ទុនវិនិយោគបន្ថែម ក្រោយពីវិបត្តិកូវិដ១៩បានធូរស្រាល និងរំពឹងថានឹងធ្វើឱ្យវិស័យអចលនទ្រព្យ ក៏ដូចជា វិស័យផ្សេងទៀតទទួលបានការវិនិយោគឡើងវិញដូចមុននឹងវិបត្តិកូវីដ១៩ ។

លោកបន្តថា "កត្តាដែលធ្វើឱ្យខ្ញុំ ក៏ដូចជាវិនិយោគិនដទៃទៀតជឿជាក់លើប្រទេសកម្ពុជា ទី១ គឺស្ថានភាពនយោបាយល្អ ទី២ទាក់ទងនឹងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងទី៣ ដោយសារតែ ក្រុមហ៊ុនសាន់វ៉ា ជាក្រុមហ៊ុនមានហិរញ្ញវត្ថុរឹងមាំ"។លោកបន្ថែមថា "ដូច្នេះវានឹងមិនធ្វើឱ្យក្រុមហ៊ុនយើងបរាជ័យ ឬដួលរលំនោះទេ ក្នុងពេលរដ្ឋាភិបាលកម្ពជាក៏បានខិតខំក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ"។

លោកបន្ថែមថា សម្រាប់រូបលោកជាអ្នកវិនិយោគមួយរូប នៅក្នុងប្រទេសកម្ពុជា លោកចង់ស្នើទៅរដ្ឋាភិបាលរឿងពាក់ព័ន្ធនឹងពន្ធ ព្រោះបើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសដែលយកពន្ធខ្ពស់ជាងគេ ដូច្នេះយើងសូមស្នើឱ្យរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ មិនថាតែការនាំចូល នាំចេញ និងការនាំចេញជាដើម។

លោកបន្ថែមថា "បើសិនជារដ្ឋាភិបាលបន្ធូរបន្ថយពន្ធ បានប្រសើរជាងនេះ មិនខ្វះទេអ្នកវិនិយោគចូលមកកម្ពុជានោះ"។

បើតាមអ្នកនាងគឹម គឹនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានលើកឡើងផងដែរថា ក្នុងរយៈពេល៦ខែកន្លងមកនេះ សកម្មភាពវិនិយោគអគារខុនដូ បានចាប់ផ្ដើមកម្រើកឡើងវិញហើយ ជាពិសេសគម្រោងខុនដូ ដែលបានផ្អាកនាពេលកន្លងមក និងគម្រោងខុនដូបើកថ្មីៗផងដែរ តែសម្រាប់គម្រោងបើកថ្មីមិនសូវមានច្រើនទេ ក្នុងរយៈពេលកន្លងមកនេះ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/107897

Powered by Jetpack
Download on the App Store Get it on Google Play
at July 20, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Chamfering, New Panties and Refusing Commissions

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • Kebab Guides, Band Saw Fixes, Plywood & More
    ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • July 2026 (4)
  • June 2026 (10)
  • May 2026 (6)
  • April 2026 (5)
  • March 2026 (7)
  • February 2026 (6)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.