ikea furniture and home accessories

▼

Sunday, July 31, 2022

[New post] និន្នាការទីផ្សារកាន់តែមានភាពប្រែប្រួល បានធ្វើឲ្យចំនួនអ្នកលក់ដីធ្លីកើនឡើង តែខ្សត់អ្នកទិញ

Site logo image វុត្ថា posted: "ដោយៈ វឌ្ឍនៈ ភ្នំពេញៈ នៅក្នុងឆ្នាំ២០២២នេះ អ្នកជំនាញជាច្រើនបានរំពឹងទុកថាសកម្មភាពនៃការទិញលក់ដីធ្លី នឹងចាប់ផ្ដើមកក្រើកឡើងវិញ ដោយសារតែសញ្ញាវិជ្ជមាន នៃស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសចាប់ផ្ដើមប្រសើរឡើងវិញជាបន្តបន្ទាប់។ ប៉ុន្តែអ្វីៗមិនទាន់មានសភាពរលូននៅឡើយ" Leading Real Estate News in Cambodia

និន្នាការទីផ្សារកាន់តែមានភាពប្រែប្រួល បានធ្វើឲ្យចំនួនអ្នកលក់ដីធ្លីកើនឡើង តែខ្សត់អ្នកទិញ

វុត្ថា

Aug 1

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២២នេះ អ្នកជំនាញជាច្រើនបានរំពឹងទុកថាសកម្មភាពនៃការទិញលក់ដីធ្លី នឹងចាប់ផ្ដើមកក្រើកឡើងវិញ ដោយសារតែសញ្ញាវិជ្ជមាន នៃស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសចាប់ផ្ដើមប្រសើរឡើងវិញជាបន្តបន្ទាប់។

ប៉ុន្តែអ្វីៗមិនទាន់មានសភាពរលូននៅឡើយទេ ដោយនៅតាមបណ្ដាខេត្តមួយចំនួន សំបូរទៅដោយអ្នកលក់ដី តែមិនសូវមានអ្នកស្វែងរកទិញដីនោះទេ។

លោកមាឃ រឹទ្ធីជ័យ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានឱ្យដឹងកាលពី​ចុង​សប្តាហ៍មុនថា កាលពីមុននៅក្នុងខេត្តមណ្ឌលគីរី មានអ្នកស្វែងរកទិញដីច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីបានហក់ឡើងជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ប៉ុន្តែចូលដល់ឆ្នាំ២០២២ សកម្មភាពនៃការទិញលក់ដីធ្លីមិនសូវមានទេ នៅក្នុងខេត្តមួយនេះ ។

លោកបន្តថា "បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគីរី សំបូរទៅដោយអ្នកលក់ដី ដោយឃើញដីជាច្រើនបានដាក់ផ្លាកលក់ មិនថាដីនៅក្នុងក្រុង ឬដីនៅតាមស្រុកឡើយ"។លោកបន្តថា "សម្បូរអ្នកលក់ ប៉ុន្តែសម្រាប់អ្នកទិញវិញមិនសូវមានច្រើនទេ ដូច្នេះហើយទើបធ្វើឱ្យចរន្ត នៃការដោះដូរដីនៅក្នុងខេត្តមណ្ឌលគីរីមានតិចតួច"។

លោកមាឃ រឹទ្ធីជ័យបានបន្តថា ថ្វីត្បិតតែ មានអ្នកលក់ដីច្រើនជាងអ្នកទិញបែបនេះក្ដី តែមិនបានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ ធ្លាក់ចុះនោះឡើយ តម្លៃនៅតែរក្សាស្ថិរភាពដដែល គ្រាន់តែមិនមានការព្រមព្រៀងឬដោះដូរ។
លោកបន្តថា ពីមុនមានអ្នកវិនិយោគ មកពីខេត្តផ្សេងទៀតស្វែងរកទិញដីនៅមណ្ឌលគីរីច្រើនណាស់។ ខ្លះទិញសម្រាប់អភិវឌ្ឍន៍ជារីសត ផ្ទះសំណាក់ ឬបង្កើតជារមណីយដ្ឋាននានា ដូចជាមកពីខេត្តសៀមរាប បាត់ដំបង ពីភ្នំពេញ ក្រុងព្រះសីហនុជាដើម តែក្រោយមកក៏ស្ងាត់ទៅវិញ ។

សម្រាប់ពេលនេះ បើសិនជាវិនិយោគិនមានទុនគ្រប់គ្រាន់ ក្នុងការបណ្ដាក់ទុនវិនិយោគលើដីធ្លី អាចមានឱកាសក្នុងការរកប្រាក់ចំណេញនៅពេលអនាគត និងអាចជ្រើសរើសទីតាំង ដែលមានសក្ដានុពលបានផងដែរ ។

នៅពេលមានការប្រកាសលក់ច្រើនដូចពេលនេះ អ្នកទិញអាចមានឥទ្ធិពលក្នុងការចរចាជាមួយអ្នកលក់ ។

ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តឧត្តរមានជ័យលោក រ៉ៃ ឬទ្ធី ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ បើអ្នកមានលុយក្នុងការប្រមូលទិញដី នៅក្នុងខេត្តឧត្តរមានជ័យ នឹងក្លាយជាអ្នកមាននៅពេលអនាគត ពីព្រោះថាឧត្តរមានជ័យ ជាខេត្តជាប់ព្រំដែនថៃ ហើយវានឹងមានសក្ដានុពល កាន់តែខ្លាំងនៅពេលរដ្ឋាភិបាលអភិវឌ្ឍន៍ច្រកព្រំដែនអន្តរជាតិបន្ថែម។

ភ្នាក់ងាររូបនេះបានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តឧត្តរមានជ័យនាពេលនេះ នៅមានកម្រិតតិចតួចនៅឡើយតែនៅពេលអនាគត តម្លៃដីធ្លីនឹងមានសន្ទុះ ។ ដោយឃើញបែបនេះ អ្នកមានលុយក្នុងខេត្តផ្ទាល់បានប្រមូលទិញទុកយកចំណេញ ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯងនៅពេលខាងមុខ ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានផ្ដល់ជាយោបល់ថា ដីធ្លីនៅតែមានឱកាស ក្នុងការរកប្រាក់ចំណេញនៅពេលអនាគត ។ ក្នុងស្ថានភាពបែបនេះ អ្នកមានចំណូលល្មមៗ មិនគួរវិនិយោគទៅលើផ្ទះខុនដូនោះទេ តែអាចទិញដីតម្លៃសមរម្យ ទុកយកចំណេញនៅពេលខាងមុខបាន៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/108844

Powered by Jetpack
Download on the App Store Get it on Google Play
at July 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.