ikea furniture and home accessories

Wednesday, July 20, 2022

[New post] ធនាគារពិភពលោកផ្តល់អនុសាសន៍មួយចំនួនដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា

Site logo image មករា posted: "ដោយៈ គង់ សូរិយា        ភ្នំពេញៈ ជាមួយនឹងបញ្ហាប្រឈមផ្នែកតម្លៃដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ជាងគេនៅក្នុងតំបន់ ធនាគារពិភពលោកបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា។ របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួ" Leading Real Estate News in Cambodia

ធនាគារពិភពលោកផ្តល់អនុសាសន៍មួយចំនួនដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា

មករា

Jul 20

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងបញ្ហាប្រឈមផ្នែកតម្លៃដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ជាងគេនៅក្នុងតំបន់ ធនាគារពិភពលោកបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា។

របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួន សម្រា​ប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយ​បញ្ហាតម្លៃឡូជីស្ទីក និងខ្សែ​សង្វាក់​ផ្គត់ផ្គង់នៅកម្ពុជា ដែលអនុសាសន៍ទាំងនោះមានដូចជា ទី១ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តន៍នៅកំពង់ផែ ដោយប្រៀបធៀបតម្លៃនឹងប្រព័ន្ធត្រួតពិនិត្យ​របស់​ប្រទេស​ជិតខាង។

ទី២ បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូន តាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវ​ចូល​​​រួម​ធ្វើ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និង​​​វិ​ស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿ​ទុកចិត្ត​បាន​ដល់អតិថិជន។

ទី៣ កាត់បន្ថយតម្រូវការក្នុងនីតិវិធី នៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើ​ប្រាស់​​ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ទី៤ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល ទី៥ លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់។

ទី៦ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ទី៧ ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២​​-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លង​កាត់ព្រំ​ដែន​​ជា​មួយប្រទេសជិតខាង។

ទី៨ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំង លើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថា នឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ នៅកម្ពុជា អាចធ្វើអាជីវកម្ម​របស់ខ្លួន ប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ ទី៩ ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជា នឹងអាចកើនទំហំរហូតដល់​ទៅបួនដង​លើស​ពីទំហំ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។

អនុសាសន៍សំខាន់ៗទាំងនេះ សម្រាប់កម្ពុជាអាចយកទៅប្រើប្រាស់​​ក្នុង ​រយៈ​ពេលខ្លី និងរយៈពេលវែង​ ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់​ជា​ង​​គេ​ខ្លាំង នេះបើ​​ធៀប​ទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា បញ្ហាដឹកជញ្ជូននៅកម្ពុជា គឺតម្លៃខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើ​ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីដោះស្រាយបញ្ហានេះបណ្តើរៗហើយ ប៉ុន្តែការវិនិយោគត្រូវការរយៈពេលវែង ព្រោះការសាងសង់ផ្លូវ ឬហេដ្ឋារចនា​សម្ព័ន្ឋដទៃទៀត មិនមែនចំណាយពេលមួយខែឬ១ឆ្នាំនោះឡើយ។

លោកបន្តថា "ដើម្បីរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត រដ្ឋាភិបាលត្រូវតែបង្កើ់នការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋ និងបង្កើនការចំណាយ"៕

 

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/107785

Powered by Jetpack
Download on the App Store Get it on Google Play
at July 20, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Chamfering, New Panties and Refusing Commissions

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • Kebab Guides, Band Saw Fixes, Plywood & More
    ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • July 2026 (4)
  • June 2026 (10)
  • May 2026 (6)
  • April 2026 (5)
  • March 2026 (7)
  • February 2026 (6)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.