ikea furniture and home accessories

Monday, July 25, 2022

[New post] ទីផ្សារជួលការិយាល័យកម្រិតBនិងCកំពុងមានកំណើនខ្ពស់ ខណៈ កម្រិតAធ្លាក់ចុះបន្តិច

Site logo image មករា posted: "ដោយៈ សុផារី ភ្នំពេញៈ ជាមួយការត្រលប់មកវិញបណ្តើរៗ នៃអ្នកវិនិយោគិនបរទេស និងការចាប់ផ្តើមអាជីវកម្មឡើងវិញ បានធ្វើឱ្យទីផ្សារជួលការិយាល័យហាក់បង្ហាញសញ្ញាល្អប្រសើរច្រើន ដោយទទួលបានការជួលឡើងវិញ។ ក្នុងនោះ អាគារការិយាល័យកម្រិតB និងCទទួលបានការពេញនិយមខ្ពស់ ខណៈកម្រិតAប" Leading Real Estate News in Cambodia

ទីផ្សារជួលការិយាល័យកម្រិតBនិងCកំពុងមានកំណើនខ្ពស់ ខណៈ កម្រិតAធ្លាក់ចុះបន្តិច

មករា

Jul 25

ដោយៈ សុផារី

ភ្នំពេញៈ ជាមួយការត្រលប់មកវិញបណ្តើរៗ នៃអ្នកវិនិយោគិនបរទេស និងការចាប់ផ្តើមអាជីវកម្មឡើងវិញ បានធ្វើឱ្យទីផ្សារជួលការិយាល័យហាក់បង្ហាញសញ្ញាល្អប្រសើរច្រើន ដោយទទួលបានការជួលឡើងវិញ។ ក្នុងនោះ អាគារការិយាល័យកម្រិតB និងCទទួលបានការពេញនិយមខ្ពស់ ខណៈកម្រិតAបានធ្លាក់ចុះបន្តិច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដានេះថា ទីផ្សារជួលអាគារពាណិជ្ជកម្មប្រភេទB និងC ទទួលបានការគាំទ្រកើនឡើងខ្ពស់ជាងប្រភេទA ដែលបានធ្លាក់ចុះបន្ទិចបន្តួច ដោយសារបញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ អាគារប្រភេទA មានតម្លៃលើសពី២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាគារប្រភេទB មានតម្លៃចន្លោះ៨ ទៅ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងអាគារប្រភេទC មានតម្លៃក្រោម៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា "អាគារពាណិជ្ជកម្មក៏ចាប់ផ្តើមដំណើរការខ្លះៗ ក្នុងនោះអាគារកម្រិតB និងC នៅតែបន្តទទួលបានការគាំទ្រ ពីសំណាក់អតិថិជនរបស់ខ្លួន ខណៈកម្រិតA មានការធ្លាក់ចុះបន្តិចបន្តួច ដោយសារបញ្ហាសេដ្ឋកិច្ច ដែលធ្វើឱ្យម្ចាស់់ក្រុមហ៊ុនមួយចំនួន ព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនក្នុងកំឡុងវិបត្តិ"។

លោកបានគូសបញ្ជាក់ថា "កម្រិតB និង C នៅតែបន្តទទួលការគាំទ្រ ជួលបានច្រើន ហើយប្រភេទA មានការធ្លាក់ចុះខ្លះ ដោយសារតែបញ្ហាប្រ​ឈ​មនៃវិបត្តិសេដ្ឋកិច្ច ដូច្នេះម្ចាស់ក្រុមហ៊ុន ឬសហគ្រាសមួយចំនួន បានកាត់បន្ថយថ្លៃដើម តែនៅពេលសមរម្យណាមួយ គាត់នឹងត្រឡប់ទៅប្រើប្រាស់អាគារទាំងអស់នេះវិញ"។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះស្តីអំពី បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងឆមាសទី២ ឆ្នាំ២០២២នេះបានបង្ហាញថា ក្នុងឆ្នាំ២០២២ទាំងមូល ទីផ្សារការិយាល័យរំពឹងទទួលបាន ការផ្គត់ផ្គង់សរុបចំនួន១០០.០០០ម៉ែត្រក្រឡា ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថា ប្រមាណ៦០ភាគរយនៃការផ្គត់ផ្គង់ ដែលរំពឹងទុកនោះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣។

អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារជួលការិយាល័យនៅក្នុងប្រទេសកម្ពុជាមានភាពធន់ខ្ពស់ ដោយសារសញ្ញានៃការធ្លាក់ចុះ នៃការផ្គត់ផ្គង់ និងការមិនមានគម្រោងថ្មី ដែលជួយគាំទ្រឱ្យអត្រាគ្រប់គ្រងការិយាល័​យមានស្ថិរភាព។

អ្នកនាងសង្គត់ធ្ងន់ថា "ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យនេះជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ មានពេលគ្រប់គ្រាន់ ក្នុងការស្រូបយកការិយាល័យដែលទំនេរ ដោយអត្រាការិយាល័យ ដែលបានគ្រប់គ្រងរួច ក្នុងឆមាសទី២ឆ្នាំនេះ ប្រមាណ៦៧ភាគរយ ស្មើនឹងឆមាសទី១ ឆ្នាំ២០២២ដែរ"។

អ្នកនាងបន្តថា គ្រប់ការិយាល័យ នៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ (CBD) នៅបន្តរក្សាបានអត្រាតម្លៃ និងការជួលរបស់ខ្លួនដូចក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ដែរ ប៉ុន្តែសម្រាប់ការជួលអាគារ ដែលស្ថិតនៅក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ មានការធ្លាក់ចុះ។

អ្នកនាងបានឱ្យដឹងថា ម្ចាស់អាគារអាគារក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ បានទម្លាក់ថ្លៃជួលការិយាល័យកម្រិតB និងកម្រិតC ក្នុងចន្លោះពី៣ភាគរយ ទៅ៨,៧ភាគរយ ដើម្បីទាក់ទាញអតិថិជន ដែលកំពុងមានបំណងពង្រីកទំហំការិយាល័យរបស់ខ្លួន ហើយចាកចេញពីអាគារការិយាល័យនៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ ទៅកាន់ក្រៅតំបន់តំបន់អភិវឌ្ឍន៍ចម្រុះ ដើម្បីរកទីតាំងជួលមានតម្លៃទានជាងមុន។

អ្នកនាងបន្ថែមថា ជាពិសេស អាគារការិយាល័យកម្រិតB ដែលស្ថិតនៅក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ ទទួលបានការពេញនិយម ហើយបានស្រូបយកចំណែកទីផ្សារពីប្រភេទផ្សេងទៀត៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/108233

Powered by Jetpack
Download on the App Store Get it on Google Play
at July 25, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Chamfering, New Panties and Refusing Commissions

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • Kebab Guides, Band Saw Fixes, Plywood & More
    ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • July 2026 (4)
  • June 2026 (10)
  • May 2026 (6)
  • April 2026 (5)
  • March 2026 (7)
  • February 2026 (6)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.