ikea furniture and home accessories

▼

Thursday, June 30, 2022

[New post] មហាក្សចិនព្រមានសហរដ្ឋអាមេរិកឱ្យឈប់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ផ្ដេសផ្ដាសក្រោមលេសគាំទ្ររុស្ស៊ី

Site logo image មករា posted: "ដោយៈ សុខុម ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នេះថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ពីសំណាក់សហរដ្ឋអាមេរិក ហើយថាប្រទេសចិន នឹងចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនទាំងនោះ។ រដ្ឋការរបស់ប្រធា" Leading Real Estate News in Cambodia

មហាក្សចិនព្រមានសហរដ្ឋអាមេរិកឱ្យឈប់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ផ្ដេសផ្ដាសក្រោមលេសគាំទ្ររុស្ស៊ី

មករា

Jun 30

ដោយៈ សុខុម

ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នេះថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ពីសំណាក់សហរដ្ឋអាមេរិក ហើយថាប្រទេសចិន នឹងចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនទាំងនោះ។

រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ទើបតែបានបន្ថែមក្រុមហ៊ុនចំនួន៥ទៀត ដែលមានមូលដ្ឋាននៅប្រទេសចិន ចូលទៅក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះជួយគាំទ្រដល់យោធា និងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។

ប្រទេសចិនបានលើកឡើងថា ចំណាត់ការរបស់សហរដ្ឋអាមេរិក ធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស ពោលគឺធ្វើឡើងដើម្បីបញ្ចេញសាច់ដុំរបស់ខ្លួន នៅក្នុងអនុវត្តការដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលក្រុងមូស្គូ ចំពោះការបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។

លោកស្រីShu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិន សង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក នឹងកែតម្រូវកំហុសឆ្គងរបស់ខ្លួនភ្លាមៗ និងបញ្ឈប់ការបង្រ្កាបមកលើបណ្ដាក្រុមហ៊ុនចិន ដោយគ្មានមូលដ្ឋានបែបនេះ៕ Reuters៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/105839

Powered by Jetpack
Download on the App Store Get it on Google Play
at June 30, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.