ikea furniture and home accessories

▼

Thursday, June 30, 2022

[New post] តម្លៃដីធ្លីក្បែរព្រលានយន្តហោះសៀមរាបថ្មីហាក់បង្ហាញសញ្ញាទ្រឹងនៅពាក់កណ្តាលឆ្នាំ២០២២នេះ

Site logo image វុត្ថា posted: "ដោយៈ សុផារី សៀមរាបៈ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ត្រូវបានរំពឹងថា ជាក្តីសង្ឃឹមដល់វិស័យអចលនទ្រព្យ ជាពិសេសនឹងជំរុញតម្លៃដីធ្លី នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបឱ្យមានកំណើនខ្ពស់។ ខណៈដំណើរការសាងសង់ គម្រោងធំដ៏មួយនេះបន្តទៅមុខ អ្នកជំនា​ញល" Leading Real Estate News in Cambodia

តម្លៃដីធ្លីក្បែរព្រលានយន្តហោះសៀមរាបថ្មីហាក់បង្ហាញសញ្ញាទ្រឹងនៅពាក់កណ្តាលឆ្នាំ២០២២នេះ

វុត្ថា

Jul 1

ដោយៈ សុផារី

សៀមរាបៈ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ត្រូវបានរំពឹងថា ជាក្តីសង្ឃឹមដល់វិស័យអចលនទ្រព្យ ជាពិសេសនឹងជំរុញតម្លៃដីធ្លី នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបឱ្យមានកំណើនខ្ពស់។

ខណៈដំណើរការសាងសង់ គម្រោងធំដ៏មួយនេះបន្តទៅមុខ អ្នកជំនា​ញលើកឡើងថា ទីផ្សារដីធ្លីនៅតំបន់ក្បែរៗ ក្នុងកំឡុងពាក់កណ្តាលឆ្នាំ២០២២ ហាក់មានសភាពទ្រឹងនៅឡើយ ហើយការវិនិយោគដើម្បីផលចំណេញអាចត្រូវការពេលវេលា ក្នុងរង្វង់៥ទៅ១០ឆ្នាំទៀត។

លោកកែវ សុធារ៉ា នាយកប្រតិបត្តិ KW Siem Reapបានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីថ្ងៃទី២៩ ខែមិថុនាថា សម្រាប់អចលនទ្រព្យ កាលណាមានការប្រកាស ពីគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល ឬឯកជនក្តី វិស័យដីធ្លីនៅក្នុងតំបន់មួយនោះ នឹងមានការផ្ទុះឡើង។

លោកសុធារ៉ាលើកឡើងថា "សម្រាប់គម្រោងព្រលានយន្តហោះថ្មីរបស់ខេត្តសៀមរាបនេះ នៅពេលដែលមានគម្រោងចាប់ផ្តើមសាងសង់ ដីធ្លីមានសន្ទុះរួចស្រេចទៅហើយ"។ លោកបន្ថែមថា "យ៉ាងណាក្តី គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២ ដីធ្លីហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែតម្រូវការការលក់ចេញមានចំនួនច្រើនជាង"។

លោកបានមានប្រសាសន៍ថា ដីធ្លីនៅក្នុងតំបន់បានឡើងថ្លៃរួចស្រេចទៅហើយ ប៉ុន្តែបច្ចុប្បន្នដីធ្លីហាក់មានសភាពស្ងប់ស្ងាត់ នៅទ្រឹង ដោយសារតែមានអ្នកមួយចំនួនចង់លក់ចេញទៅវិញច្រើន។

សម្រាប់ទស្សនៈរបស់អ្នកជំនាញដីធ្លីរូបនេះ បានព្យាករណ៍ថា ការវិនិ​យោគលើដីធ្លី នៅក្បែរតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ទាមទារពេលវេលាប្រហែល៥ទៅ១០ឆ្នាំ ដើម្បីមើលឈើញពីផលចំណេញ ច្បាស់លាស់ ដោយតម្លៃដីធ្លី នឹងជំរុញដោយកត្តាបីយ៉ាង រួមមាន ទី១ គឺហេដ្ឋារចនាស ម្ព័ន្ធទឹក ភ្លើង ផ្លូវ គ្រប់គ្រាន់ និងទី២ គឺដង់ស៊ីតេមនុស្ស និងទី៣ គឺអ្នកអភិវឌ្ឍន៍។

លោកបញ្ជាក់ថា "ការវិនិយោគនៅក្បែរតំបន់ព្រលានយន្តហោះ ត្រូវការពេលវេលារាងយូរបន្តិច អាចប្រហែល ៥ទៅ១០ឆ្នាំ ដោយទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ទឹក ភ្លើង ផ្លូវ និងទី២ គឺដង់ស៊ីតេមនុស្ស និងទី៣ គឺអ្នកអភិវឌ្ឍន៍"។ លោកបន្តថា "ដូច្នេះ សម្រាប់ព្រលានយន្តហោះ អាចចំណាយពេលយូរ ទាក់ទងនឹងការវិនិយោគសម្រាប់ផលចំណេញលើវិស័យដីធ្លី នាពេលអនាគត"។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានសមត្ថភាពទទួលអ្នកដំណើរបាន៧លាននាក់ក្នុងមួយឆ្នាំ និងទំនិញតាមផ្លូវអាកាស១ម៉ឺនតោនក្នុងឆ្នាំ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/ លំដាប់ថ្នាក់ 4E គ្របដណ្តប់លើផ្ទៃដី៧០០ហិកតា ព្រលានយន្តហោះថ្មីនេះ មានអាជ្ញាប័ណ្ណ និងត្រូវបានវិនិយោគ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd. របស់ប្រទេសចិន៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/105876

Powered by Jetpack
Download on the App Store Get it on Google Play
at June 30, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.