ikea furniture and home accessories

▼

Thursday, June 30, 2022

[New post] ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៤,៥ភាគរយ ស្របពេលវិបត្តិឡើងថ្លៃប្រេងឥន្ឋនៈ

Site logo image មករា posted: "  ដោយៈ វឌ្ឍនៈ ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងទទួលបានកំណើន៤,៥ភាគរយ ។ នេះបើតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៣០ មិថុនា ២០២២នេះ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្ដីពី ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering" Leading Real Estate News in Cambodia

ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៤,៥ភាគរយ ស្របពេលវិបត្តិឡើងថ្លៃប្រេងឥន្ឋនៈ

មករា

Jun 30

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងទទួលបានកំណើន៤,៥ភាគរយ ។ នេះបើតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៣០ មិថុនា ២០២២នេះ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្ដីពី ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះបានបង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅទីផ្សារអន្តរជាតិកំពុងរើបឡើងវិញ ពីការធ្លាក់ចុះ ក្នុងសម័យមានការរាតត្បាតជំងឺកូវីដ១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

របាយការណ៍ដដែលនេះបង្ហាញថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការនាំចេញ មានទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិក  កឺកើនឡើង២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ វិស័យប្រពៃណីដែលជំរុញកំណើន រួមមានផ្នែកកាត់ដេរសម្លៀកបំពាក់ ទំនិញ ធ្វើដំណើរនិងស្បែកជើងនៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជា ផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាសរថយន្តជាដើម កំពុងតែលេចរូបរាងហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏កំពុងតែស្ទុះឡើងវិញផងដែរ ។

ថ្វីត្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែដំណើរស្ដារឡើងវិញបែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះ នូវតម្រូវការទីផ្សារសកល ។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកកំពុងរុញ អតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេ ពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។

របាយការណ៍បានបន្ថែមថថា ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់៦,៣ភាគរយ នៃផលទុនជាតិសរុប(ផ.ស.ស) ដោយ​សារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានា ដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីមប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំ កម្ពុជាមានប្រសាសន៍ថា យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ១៩ បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ច មានដំណើរការឈានទៅស្ដារស្ថានភាពឡើងវិញ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។

លោកស្រីបន្តថា ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន កំពុងតែបន្ថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើទៅទៀត៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/105817

Powered by Jetpack
Download on the App Store Get it on Google Play
at June 30, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.