ikea furniture and home accessories

Monday, June 6, 2022

[New post] តម្លៃដីនៅតាមតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា និងប្រទេសជិតខាងចាប់ផ្ដើមកើនឡើង

Site logo image វុត្ថា posted: "ដោយៈ វឌ្ឍនៈ ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង អ្នកជំនាញបានមើលឃើញថា បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះចាប់ផ្ដើមមានកំណើនឡើងខ្ពស់ ជាក់ស្ដែងច្រកទ្វារអន្តរជាត" Leading Real Estate News in Cambodia

តម្លៃដីនៅតាមតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា និងប្រទេសជិតខាងចាប់ផ្ដើមកើនឡើង

វុត្ថា

Jun 6

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង អ្នកជំនាញបានមើលឃើញថា បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះចាប់ផ្ដើមមានកំណើនឡើងខ្ពស់ ជាក់ស្ដែងច្រកទ្វារអន្តរជាតិសំខាន់ៗមួយចំនួន មានការកែប្រែតម្លៃដីធ្លីកាន់តែខ្ពស់ និងមានការទិញលក់ខ្លាំងជាងមុនផងដែរ។

លោករ៉ៃ ឬទ្ធីប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានឱ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៦ មិថុនានេះថា ចាប់តាំងពីរដ្ឋាភិបាល បានបើកច្រកព្រំដែនថ្មីនៅតាមបណ្ដាខេត្តជាប់ព្រំដែនឃើញថា តម្លៃដីធ្លីបានហក់ឡើងមួយកម្រិតទៀត ។ ទន្ទឹមនឹងនោះដែរ ការទិញលក់ដីធ្លីនៅតាមព្រំដែនកម្ពុជានិងថៃ ក៏មានសកម្ម​ភាពល្អប្រសើរដែរ ដោយមានអ្នកវិនិយោគមួយចំនួន មកពីបណ្ដាខេត្តនានាចូលមកទិញដីធ្លីកាន់តែច្រើន ។

លោកបន្តថា "កាលពីមុនដីធ្លីនៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យជាពិសេសនៅជិតព្រំដែនថ្មីៗ មិនសូវមានការចាប់អារម្មណ៍ទេ ហើយតម្លៃត្រឹមតែ ៣០០០ដុល្លារទៅ៤០០០ដុល្លារ ក្នុងមួយហិចតា"។លោកបន្ត​ថា "មកដល់ពេលនេះតម្លៃដីធ្លី នៅតំបន់ដដែលនោះបានឡើងដល់៤ម៉ឺនដុល្លារអាមេរិកទៅ៥ម៉ឺនដុល្លារ អាមេរិកក្នុងមួយហិចតា ហើយមានអ្នកស្វែងរកទិញច្រើនទៀតផង"។

ភ្នាក់ងារអចលនទ្រព្យមួយលោកថា ថេង ប្រធានសាខានៃ ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះតំបន់ជិតព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តព្រៃវែង ក៏ឃើញមានការអភិវឌ្ឍដីធ្លីជាច្រើនទម្រង់ ក្នុងនោះមានដូចជាលំនៅឋាន បុរី ដីឡូត៏និងមានការអភិវឌ្ឍជាលំនៅឋានលំហែកាយ របស់ក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។

ម្យ៉ាងទៀតកក្នុងពេលខាងមុខនេះ ព្រៃវែងក៏នឹងទទួលបានការវិនិយោគបន្ថែមជាច្រើនទៀត ស្របពេលរាជរដ្ឋាភិបាល លោកបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែម ក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិត រត់កាត់ខេត្តមួយនេះផងដែរ។

ដោយឡែកភ្នាក់ងារអចលនទ្រព្យមួយរូប ប្រចាំខេត្តកំពតក៏បានឱ្យដឹងថា តំបន់ព្រំដែនអន្តរជាតិកម្ពុជាវៀតណាម ឃើញថាតម្លៃដីធ្លីមានកំណើនខ្ពស់ ទោះក្នុងវិបត្តិកូវីដ១៩ក៏តម្លៃដីធ្លី នៅតាមតំបន់នោះមិនមានការថមថយលើតម្លៃដីដែរ ផ្ទុយទៅវិញក្រោយវិបត្តិកូវីដ១៩ តម្លៃដីធ្លីនៅតាមតំបន់មួយចំនួននៅព្រំដែន បានចាប់ផ្ដើមមានសកម្មភាព និងតម្លៃហក់ឡើងបន្តិចផងដែរ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/103259

Powered by Jetpack
Download on the App Store Get it on Google Play
at June 06, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Dreaming in Inches, Compact Shavehorse, Apprenticeship AMA & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.