ikea furniture and home accessories

Thursday, June 30, 2022

[New post] ឆ្នាំ២០២២នេះ តម្លៃដីធ្លីក្នុងក្រុងបាត់ដំបងមានសន្ទុះកំណើនល្អប្រសើរ

Site logo image មករា posted: "ដោយៈវឌ្ឍនៈ ភ្នំពេញៈ បាត់ដំបងជាខេត្តមួយ ដែលមានសក្ដានុពលខ្ពស់ ដោយមានជាតំបន់រមណីយដ្ឋានទេសចរណ៍ ការអភិវឌ្ឍទៅលើសំណង់ជាច្រើន និងការពុះដីឡូត៏ផងដែរ ដែលជំរុញឱ្យតម្រូវការដីធ្លី ក្នុងតំបន់នេះមានកំណើនជាបន្តបន្ទាប់ និងបានធ្វើឱ្យតម្លៃដីធ្លីក៏ហក់ខ្ពស់ជាងមុន ជាពិសេសនៅក" Leading Real Estate News in Cambodia

ឆ្នាំ២០២២នេះ តម្លៃដីធ្លីក្នុងក្រុងបាត់ដំបងមានសន្ទុះកំណើនល្អប្រសើរ

មករា

Jun 30

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បាត់ដំបងជាខេត្តមួយ ដែលមានសក្ដានុពលខ្ពស់ ដោយមានជាតំបន់រមណីយដ្ឋានទេសចរណ៍ ការអភិវឌ្ឍទៅលើសំណង់ជាច្រើន និងការពុះដីឡូត៏ផងដែរ ដែលជំរុញឱ្យតម្រូវការដីធ្លី ក្នុងតំបន់នេះមានកំណើនជាបន្តបន្ទាប់ និងបានធ្វើឱ្យតម្លៃដីធ្លីក៏ហក់ខ្ពស់ជាងមុន ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ។

លោកកែវ សារ៉ន ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹង តាមទូរស័ព្ទ នារសៀលថ្ងៃទី៣០ មិថុនានេះថា តម្លៃដីធ្លីនៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២២នេះបានបន្តងើបឡើងខ្ពស់ ដែលនៅក្នុងនោះ សូម្បីតែដីស្រែក៏មានតម្លៃខ្ពស់ផងដែរ ។

លោកបន្តថា "ដីនៅក្នុងក្រុងបាត់ដំបង ជាមធ្យមមានតម្លៃចន្លោះពី២៥ ទៅ៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយដីនៅតំបន់ខ្លះដូចជានៅពុំពុយនោះ មានតម្លៃចាប់ពី៣០ដុល្លារអាមេរិកឡើងទៅ"។លោកបន្តថា "ចំណែកអ្នកទិញដីនៅបាត់ដំបង នៅក្នុងក្រុងភាគច្រើនគេទិញ ដើម្បីអភិវឌ្ឍន៍ភ្លាមជាបុរី ជាលំនៅឋានដើម្បីលក់ជូនអតិថិជន ហើយអ្នកដែលទិញដីនិងអភិវឌ្ឍន៍នោះទៀតសោត ក៏ជាអ្នកក្នុងខេត្តបាត់ដំបងផ្ទាល់"។

លោកកែវ សារ៉នបានបន្តទៀតថា ចំណែកអ្នកទិញដីស្រែវិញ គេបានចាក់បំពេញ សម្រាប់អភិវឌ្ឍន៍ជាសំណង់ផង និងខ្លះទៀតយកទៅពុះឡូត៏ ដើម្បីលក់បន្ត ។ ឥឡូវនេះដីនៅបាត់ដំបង រកទិញលែងចង់បានហើយ ពីព្រោះអីមានឧកញ៉ាៗធំៗជាច្រើន បានចុះមកទិញផ្ទាល់ ជាពិសេសនៅតំបន់គម្រោងអភិវឌ្ឍន៍ផ្លូវរបស់រដ្ឋាភិបាល ដែលធ្វើឱ្យតម្រូវការដីកាន់តែមានច្រើន ជាមួយកំនើនក៏កើនឡើងខ្ពស់បន្ថែម។

លោកបន្ថែមថា ក្រៅពីតំបន់នៅក្រុងបាត់ដំបង នៅឯស្រុកបាណន់ដែលជាតំបន់រមណីយដ្ឋានល្បីៗជាច្រើននោះ ក៏មានការមានតម្រូវការដីធ្លីច្រើនដែរ ដោយអ្នកទិញ គេទុកពុះ ឡូត៏និងអភិវឌ្ឍន៍រមណីយដ្ឋានសម្រាប់ទាក់ទាញទេសចរទៅកម្សាន្ត ។

លោករំពឹងថា នៅពេលអនាគតឆាប់ៗនេះ បាត់ដំបងនឹងកាន់តែរីកចម្រើនទៅលើសំណង់ អចលនទ្រព្យ ជាពិសេសអចលនទ្រព្យសម្រាប់បម្រើឱ្យវិស័យទេសចចរណ៍ ខណៈខេត្តនេះក៏ទាក់ទាញទេសចរណ៍បានច្រើនដែរក្នុងមួយឆ្នាំៗ ជាពិសេសនៅរដូវបុណ្យជាតិ និងថ្ងៃឈប់សម្រាកធំៗ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន បានមកលេងខេត្តបាត់ដំបង។

រដ្ឋាភិបាលក៏បាន និងកំពុងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុងផងដែរ ដែលផ្លូវមួយខ្សែនេះនឹងបង្ខិតខេត្ត ដែលមានសក្ដានុពលលើវិស័យអចលនទ្រព្យ កាន់តែជិតគ្នា និងជំរុញឱ្យវិស័យដីធ្លី និងអចលនទ្រព្យក្នុងខេត្តទាំងបី នឹងមានកំណើនបន្ថែម។

លោកព្រាប កុលប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានឱ្យដឹងថា បណ្ដាខេត្តទូទាំងប្រទេសកម្ពុជា សុទ្ធតែមានសក្ដានុពលទៅលើវិស័យដីធ្លី គ្រាន់តែខេត្តខ្លះមានការកែច្នៃដីនោះឱ្យកាន់តែមានតម្លៃនិងខេត្តខ្លះ មិនទាន់កែច្នៃដីឱ្យមានតម្លៃប៉ុណ្ណឹង តែសម្រាប់សក្ដានុពលសុទ្ធតែមានដូចគ្នាទាំងអស់៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/105832

Powered by Jetpack
Download on the App Store Get it on Google Play
at June 30, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Free Shipping, a Clear Wax Winner, Typical Workbench Builders & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • October 2025 (2)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.