ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្នុងសប្តាហ៍នេះតម្លៃប្រេងសាំង នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជាបន្តឡើង៥០រៀលទៀត សម្រាប់លក់ក្នុងមួយលីត្រ។

ចង់ដឹងតើតម្លៃសាំងនៅតាមបណ្តាប្រទេសនិមួយៗ ក្នុងតំបន់អាស៊ានមានលក់ក្នុងតម្លៃប៉ុន្មាន ក្នុងមួយលីត្រសូមអាននូវព៌តមានខាងក្រោមនេះ។
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ។
២. ម៉ាឡេស៊ី តម្លៃ ០.៤៧ ដុល្លារ (១,៩០០ រៀល) ក្នុងមួយលីត្រ។
៣. ឥណ្ឌូណេស៊ី តម្លៃ ១.២០ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ។
៤. វៀតណាម តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ។
៥. ថៃ តម្លៃ ១.៣០ ដុល្លារ (៥,២០0 រៀល) ក្នុងមួយលីត្រ។
៦. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ។
៧. កម្ពុជា តម្លៃ ១.៣៩ ដុល្លារ (៥,៦៥០ រៀល) ក្នុងមួយលីត្រ។
៨. ហ្វីលីពីន តម្លៃ ១.៤៨ ដុល្លារ (៦,០០០ រៀល) ក្នុងមួយលីត្រ។

៩. ឡាវ តម្លៃ ១.៦៥ ដុល្លារ (៦,៦០០ រៀល) ក្នុងមួយលីត្រ។
១០. សិង្ហបុរី តម្លៃ ២.២៦ ដុល្លារ (៩,០៥០ រៀល) ក្នុងមួយលីត្រ៕
No comments:
Post a Comment