ikea furniture and home accessories

▼

Wednesday, June 29, 2022

[New post] ដីនៅតំបន់ Siam Squre មានតម្លៃថ្លៃខ្ពស់បំផុតនៅទីក្រុងបាងកក

Site logo image វុត្ថា posted: "ដោយៈ សុខុម បាងកក: ដីនៅតំបន់ហាងលក់ទំនិញ និងកម្សាន្ត Siam Square ក្នុងក្រុងបាងកក នៅតែមានតម្លៃខ្ពស់បំផុតក្នុងប្រទេសថៃ ពោលគឺមានតម្លៃរហូតដល់ទៅ៣,៥លានបាត (៩៩.៨៥៧ដុល្លារអាមេរិក) ក្នុង១វ៉ា (Wah) ការ៉េ (៤ម៉ែត្រការ៉េ)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ" Leading Real Estate News in Cambodia

ដីនៅតំបន់ Siam Squre មានតម្លៃថ្លៃខ្ពស់បំផុតនៅទីក្រុងបាងកក

វុត្ថា

Jun 30

ដោយៈ សុខុម

បាងកក: ដីនៅតំបន់ហាងលក់ទំនិញ និងកម្សាន្ត Siam Square ក្នុងក្រុងបាងកក នៅតែមានតម្លៃខ្ពស់បំផុតក្នុងប្រទេសថៃ ពោលគឺមានតម្លៃរហូតដល់ទៅ៣,៥លានបាត (៩៩.៨៥៧ដុល្លារអាមេរិក) ក្នុង១វ៉ា (Wah) ការ៉េ (៤ម៉ែត្រការ៉េ)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមិថុនា។

នេះបានសេចក្ដីថា ដីក្នុង១ម៉ែត្រការ៉េនៅតំបន់ Siam Square មានតម្លៃរហូតដល់ ទៅប្រមាណ២៥.០០០ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ស្ទើរមិនគួរឱ្យជឿ។ ហើយការហក់ឡើងថ្លៃនេះ បានរុញឱ្យដីក្នុងតំបន់ចំនួន៣ដូចជាតំបន់ Phloen Chit តំបន់ Chidlom និងតំបន់ Nana ហក់ឡើងថ្លៃ៣,៣លានបាត (៩៤.០៥៤ដុល្លារអាមេរិក) ក្នុង១វ៉ាការ៉េ។

លោកបណ្ឌិតSopon Pornchokchai ប្រធាន Agency for Real Estate Affairs ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវអចលនទ្រព្យថៃ បានលើកឡើងថា ទោះបីស្ថិតក្នុងបវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏តម្លៃដីនៅតែហក់ឡើងខ្ពស់ ហើយថាការហក់ឡើងថ្លៃនេះ ដោយសារតែការិយាល័យគ្រប់​គ្រងអចលនទ្រព្យ នៃសកលវិទ្យាល័យជូឡាឡុងកន (Property Management of Chulalongkorn University (PMCU)) អភិវឌ្ឍតំបន់ Siam Square ជាប្រចាំ។

លោកគូសបញ្ជាក់ថា PMCU កាលពីពេលថ្មីៗនេះ បានប្រែក្លាយដីទំហំ៦៣រ៉ៃ (១០០.៨០០ម៉ែត្រការ៉េ) នៅតំបន់ Siam Square ទៅជាតំបន់ពាណិជ្ជកម្មទំនើប ព្រមទាំងបើកតំបន់ប្រើប្រាស់ចម្រុះ SiamScape ឱ្យក្លាយជាទីតាំងសម្គាល់ ឬLandmark ថ្មីនៅកណ្តាលទីក្រុងបាងកកផងដែរ។

លោកក៏បានធ្វើការកត់សម្គាល់ផងដែរថា តម្លៃដីនៅតំបន់Siam Square បានហក់ឡើងយ៉ាងខ្លាំង ស្ទើរមិនគួរមិនគួរឱ្យជឿ បើធៀបនឹងតម្លៃ៤០០,០០០បាត (១១.៣៩០ដុល្លារអាមេរិក) ក្នុងមួយ១វ៉ាការ៉េក្នុងឆ្នាំ១៩៩៤។
លោកបន្ថែមថា តម្លៃដីនៅកណ្តាលក្រុងបាងកក នេះទំនងជាកើនឡើងបន្ថែមទៀត ទន្ទឹមនឹងការវិវឌ្ឍបន្តទៅមុខមិនឈប់៕ The Nation៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/105725

Powered by Jetpack
Download on the App Store Get it on Google Play
at June 29, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.