ikea furniture and home accessories

Tuesday, May 3, 2022

[New post] ហេតុអ្វីបានជាសន្ទុះអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តរតនគិរីហាក់មាន ភាពយឺតយ៉ាវ?

Site logo image មករា posted: "ដោយៈ សុផារី រតនគិរីៈ ក្រោយរដ្ឋាភិបាលប្រកាសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅភូមិភាគឦសាន ដែលផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ខេត្តរតនគិរី ស្ថិតនៅប៉ូលទី៤ក្នុងចំណោមខេត្តដទៃទៀត។ ជាខេត្តសក្តានុពលកសិឧស្សហកម្ម និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា "

ហេតុអ្វីបានជាសន្ទុះអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តរតនគិរីហាក់មាន ភាពយឺតយ៉ាវ?

មករា

May 3

ដោយៈ សុផារី

រតនគិរីៈ ក្រោយរដ្ឋាភិបាលប្រកាសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅភូមិភាគឦសាន ដែលផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ខេត្តរតនគិរី ស្ថិតនៅប៉ូលទី៤ក្នុងចំណោមខេត្តដទៃទៀត។

ជាខេត្តសក្តានុពលកសិឧស្សហកម្ម និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ខេត្តមួយនេះបាន និងកំពុងប្រែខ្លួនជាគោលដៅទាក់ទាញមួយសម្រាប់គម្រោងវិនិយោគនានា ប៉ុន្តែយ៉ាងណាក្តី សន្ទុះនៃការអភិវឌ្ឍអចលនទ្រព្យត្រូវបានមើលឃើញថា នៅមានសកម្មភាពយឹតយ៉ាវនៅឡើយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​ន​វត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី០២ ខែឧសភានេះថា អចលនទ្រព្យនៅក្នុងភូមិភាគឦសាន នៅមិនទាន់ខ្លាំងពេកនោះទេ។ ភាគច្រើន ទើបតែចាប់ផ្តើមធ្វើការអភិវឌ្ឍ និងរីកចម្រើនបណ្តើរៗ តាមរយៈគម្រោងអភិវឌ្ឍន៍ទេសចរណ៍ បែបធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានការសាងសង់ជាអូតែល ម៉ូតែល និងផ្នែកខ្លះជារីសត ជាដើម។

លោកបញ្ជាក់ថា "ខេត្តរតនគិរី ជាច្រកព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមានការដោះដូរទំនិញ និងធ្វើពាណិជ្ជកម្មច្រើន ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅមានកម្រិតនៅឡើយ"។

បញ្ជាក់ពីមូលហេតុ ដែលអចលនទ្រព្យខេត្តមួយនេះ នៅមានកម្រិត លោកថា ដោយសារ កត្តាទី១ ខេត្តនេះមានទីតាំងនៅឆ្ងាយ ការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ការរុញច្រានគោលនយោបាយអភិវឌ្ឍន៍ពីរាជធានី ទៅកាន់ខេត្តមួយនេះ នៅមានកម្រិតតិចតួចនៅឡើយ។ ទី២ ទោះបីជាមួយរយៈចុងក្រោយនេះ មានការអភិវឌ្ឍច្រើនក្តី តែភាគច្រើនជាអ្នកនៅក្នុងស្រុក មិនសូវមានជនជាតិបរទេសជួយឱ្យខ្លាំងក្លានោះទេ។

ជាមួយគ្នានេះ លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា បើនិយាយពីអចលនទ្រព្យ នៅក្នុងខេត្តរតនគិរី ភាគច្រើនរីកចម្រើនច្រើនខាងផ្ទះល្វែង ដោយប្រជាជនដែលបានចំណូលពីការធ្វើចម្ការកសិឧស្សាហកម្ម យកចំណូលទាំងនោះមកទិញដី ទិញផ្ទះនៅក្នុងក្រុង សម្រាប់កូនចៅជំនាន់ក្រោយ និងខ្លះទៀតទិញសម្រាប់ជួល។

លោកមានប្រសាសន៍ថា "អតិថិជនភាគច្រើនជាអ្នកនៅក្នុងតំបន់ មិនសូវមានអ្នកនៅក្នុងខេត្តផ្សេងទេ។ អតិថិជនខ្លះទៀតជាអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលផ្លាស់ទីមកពីចម្ងាយ ហើយមានតម្រូវការជួលផ្ទះស្នាក់នៅ។ នៅពេលអ្នកអភិវឌ្ឍន៍ធ្វើគម្រោងផ្ទះល្វែង ឬដីឡូត៍ មានអ្នកទិញច្រើន"។

លោកបន្តថា "ខេត្តរតនគិរីជាខេត្តកសិឧស្សាហកម្ម មានន័យថា ខេត្តនេះសម្បូរចម្ការធំៗច្រើន ដែលខុសពីមណ្ឌលគិរី។ ខេត្តមណ្ឌលគិរីនិងរតនគិរី ប្រៀបធៀបបាននឹងកាលពី១០ ឬ១៥ឆ្នាំមុន"។

ប្រៀបធៀបរវាងខេត្តរតនគិរី និងមណ្ឌលគិរី លោកបាននិយាយថា "តាមពិតទៅ មណ្ឌលគិរីទើបតែផ្ទុះ ដីនៅទំនេរច្រើន ដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងអាកាសធាតុអំណោយផលល្អ ប៉ុន្តែចំពោះរតនគិរីវិញ មិនសូវជាមានដីទំនេរបែបនេះច្រើននោះទេ ព្រោះភាគច្រើនជាដីចម្ការដាំដំណាំ ឬជាដីរបស់ក្រុមហ៊ុន ឬចម្ការរបស់អ្នករស់នៅក្នុងតំបន់នេះ ដូចជា ចម្ការកៅស៊ូ ម្រេច ស្វាយចន្ទីជាដើម"។

លោក ឆែម វិទូ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Li Hong Group ដែលមានទីតាំងនៅក្នុងខេត្តរតនគិរីបានមានប្រសា​សន៍នៅក្នុងថ្ងៃទី៣ ខែឧសភានេះថា ក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្មលើដីឡូតិ៍ និងផ្ទះល្វែង នៅក្នុងក្រុងបានលុងនៃខេត្តរតនគិរី ដោយផ្តោតលើអតិថិជន ដែលធ្វើចំណាកស្រុកមកធ្វើការ ឬធ្វើអាជីវកម្ម ពីបណ្តាខេត្តផ្សេងទៀត។

លោកវិទូលើកឡើងថា "ខេត្តរតនគិរី មានសក្តានុពលខ្លាំងភាគច្រើនទៅលើវិស័យកសិកម្មច្រើនជាង ហើយប្រជាជននៅក្នុងមូលដ្ឋាន ជាកសិករ និងអ្នកចំណូលស្រុកមួយចំនួនតូច"។ លោកបន្តថា "ចំណែកតម្លៃដីធ្លីនៅក្នុងក្រុង នៅមានតម្លៃសមរម្យនៅឡើយ ត្រឹមតែ៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងអាចឡើងដល់១០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ"។

តាមរយៈការដាក់ចេញផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥ លោកមានសុទិដ្ឋិនិយមថា នឹងផ្តល់ជាផលប្រយោជន៍ ដល់ការអភិវឌ្ឍនៅក្នុងខេត្តរតនគិរីផងដែរ។ ក្រោយពីមានការប្រកាសពីផែនការមេនេះ មានក្រុមអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកមួយចំនួនបានចូលមកសិក្សា លើការអភិវឌ្ឍអចលនទ្រព្យ តែលោកមិនដឹងពីព័ត៌មានលម្អិត នៃគម្រោងទាំងនោះនៅឡើយទេ។ ក្នុងនោះមានគម្រោងធំមួយត្រូវបានគេប្រកាស ដែលមានឈ្មោះ "គ្រូខ្ញុំ" ដែលជាគម្រោងធំបំផុតនៅក្នុងក្រុងបានលុង នឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗ។

លោកវិទូបានសម្តែងសុទិដ្ឋិនិយមថា ប្រសិនបើគម្រោងធំមួយនេះកើតមានឡើងពិតមែន បូកផ្សំនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល និងការបើកព្រំដែនថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសវៀតណាម នោះក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត វិស័យអចនទ្រព្យនៃខេត្តរតនគិរីនឹងមានការរីកចម្រើន ក្នុងកម្រិតមួយល្អប្រសើរជាងបច្ចុប្បន្ននេះ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនកាលពីពេលថ្មីៗនេះ បានសន្យានឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងបានលុង ដូចជាគំនូសផ្លូវ ប្រព័ន្ធអំពូលភ្លើងឱ្យភ្លឺ ដាក់បង់សម្រាប់អង្គុយលេងងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងគយគន់មើលទេសភាព ក្នុងក្រុងបានលុងពេលរាត្រី ដែលបង្កឱ្យមានភាពទាក់ទាញស័ក្តិសម ជាខេត្តសម្បូរដោយសម្រស់ធម្មជាតិ នាភូមិភាគឦសានប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at May 03, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

New Finishing Resource, Clever Cheap Scriber, Tool Hospital & More!

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] Listing Agent, Selling Agent, Seller’s Agent: What’s the Difference?
    Charles posted: "Keeping track of the differences between a listing agent, selling agent, seller's agent, and even buye...
  • [New post] How To Start Investing In Real Estate With No Money: A Handbook For Beginners
    BadassVeteranRealtor posted: "Owning your own home is honored as an important piece of the American Dream and often touted ...
  • [New post] Hattha Bank maintained the credit rating of BBB+ with ‘Stable’ outlook for four consecutive years from TRIS Rating with an upgrade on Standalone Credit Profile to A-/Stable.
    មករា...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • May 2025 (3)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.