មណ្ឌលគិរីៈ ដោយមានការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល រួមគ្នាជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ បានធ្វើឱ្យខេត្តមណ្ឌលគីរីក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍបន្ថែមទៅលើវិស័យអចលនទ្រព្យបែបអេកូទេសចរណ៍ជាច្រើនគម្រោង។
ខេត្តមណ្ឌលគិរី ដែលមានចម្ងាយផ្លូវគោកជិត៥០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ លែងឯកោ និងឈានទៅរកការបញ្ចប់បញ្ហា លើការធ្វើដំណើរទៀតហើយ ដោយសាររដ្ឋាភិបាលបានអនុញ្ញាត ឱ្យអ្នកវិនិយោគនានាមកធ្វើវិនិយោគនៅក្នុងខេត្តនេះ រួមទាំងគម្រោងសាងសង់ព្រលានយន្តហោះ ថ្នាក់តំបន់ផងដែរ។

បច្ចុប្បន្នខេត្តមួយនេះ កំពុងបង្ហាញភាមុខមាត់និងទាក់ទាញ អ្នកវិនិយោគជាតិ និងអន្តរជាតិអោយចាប់អារម្មណ៍ កាន់តែខ្លាំងរីកចម្រើនជាបន្តបន្ទាប់ ជាមួយនឹងការទទួលបានលំហូរទុនវិនិយោគ ពីវិនិយោគិនក្នុងស្រុក ដែលកាន់តែជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាតម្លៃដីធ្លីមានការកើនឡើង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏មានបំណងរៀបចំអភិវឌ្ឍន៍តំបន់មួយចំនួន ក្នុងខេត្តឱ្យក្លាយជាតំបន់ឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចសេដ្ឋកិច្ចបែបពហុបំណងផងដែរ។
បើតាមលោក ផល្លី នាយកទីផ្សារមណ្ឌលគីរីអចលនទ្រព្យ (Mondulkiri Eeal Estate)ប្រចាំខេត្តមណ្ឌលគីរីបានអោយដឹងថា បច្ចប្បនេះហាងឆេងដីធ្លី នៅខេត្តមណ្ឌលគីរីហក់ឡើងបន្តិហើយបន្ទាប់ពីរាជរដ្ធាភិបាល មានគំរោងសាងសងប្រលានយន្តហោះថ្មី និងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។

លោកផល្លីបានបន្តទៀតថា ខេត្តមណ្ឌលគីរី បានក្លាយទៅជាគោលដៅរបស់អ្នកវិនិយោគនានា បន្តាប់ពីថមថយពីជំងឺកូវិដនោះ។
សព្វថ្ងៃខេត្តមណ្ឌលគីរី បានក្លាយទៅជាទីតាំងទាក់ទាញមួយ ដែលលោកមើលឃើញថា ខេត្តនេះនឹងអាចក្លាយទៅជាខេត្ត ដែលរីកចម្រើនខាងអចលនទ្រព្យបែបអេកូទេសចរណ៍បាន ដូចជា រីស្សត ផ្ទះលំហែ និងបឹងកាឡូជាដើម ដែលទាំងអស់នេះស្ថិតនៅក្នុងគម្រោង របស់អ្នកវិនិយោគនានានាពេលអនាគត។

រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការ អភិវឌ្ឍន៍ព្រលានយន្តហោះ ផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរី ដើម្បីឆ្លើយតបនឹងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេលវែងឆ្នាំ២០២១ ២០៣៥ ដោយរំពឹងថា ខេត្តនេះនឹងទាក់ភ្ញៀវភ្ញៀវទេសចរណ៍ ក្នុងស្រុកប្រមាណ៥លាននាក់ ភ្ញៀវទេសចរណ៍អន្តរជាតិ១លាននាក់ និងទទួលបានចំណូលពីវិស័យទេសចរណ៍៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
No comments:
Post a Comment