ikea furniture and home accessories

▼

Tuesday, May 31, 2022

[New post] សម្តេចតេជោផ្ញើសារដ៏រំជួលចិត្តដល់ពលរដ្ឋខ្មែរ និងយុវជនឲ្យចេះស្រលាញ់ និងថែររក្សាសន្តិភាព

Site logo image វុត្ថា posted: "ដោយៈ ជេស៊ីកា ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារម្មណ៍ ដល់យុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថាស្រ" Leading Real Estate News in Cambodia

សម្តេចតេជោផ្ញើសារដ៏រំជួលចិត្តដល់ពលរដ្ឋខ្មែរ និងយុវជនឲ្យចេះស្រលាញ់ និងថែររក្សាសន្តិភាព

វុត្ថា

May 31

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារម្មណ៍ ដល់យុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា "រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះ ប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម"។

សម្តេចបន្តថា តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍ នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។

សម្តេចបន្ថែមថា "ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ"។

សម្តេចតេជោហ៊ុន សែនបានបន្តថា "សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសល ដូចខ្លួនខ្ញុំ និងអ្នកជំនា​ន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែនអីចឹង"៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/102770

Powered by Jetpack
Download on the App Store Get it on Google Play
at May 31, 2022
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

ikea furniture and home accessories
View my complete profile
Powered by Blogger.