ikea furniture and home accessories

Tuesday, May 3, 2022

[New post] អគារសាលសន្និបាតនិងសាលប្រារព្ធពិធីមង្គលការPH Grand Hallដ៏ស្កឹមស្កៃលំដាប់ផ្កាយ៥បានប្រកាសបើកដំណើរការ

Site logo image មករា posted: "ដោយៈ សហការី         ភ្នំពេញៈ ក្រុមហ៊ុនប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី ដើម្បីសម្ពោធអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការPH Grand Hallដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២​ តទៅនេះ។ ជាមួយគ្នានោះដែរ ដើម្បីអរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សម"

អគារសាលសន្និបាតនិងសាលប្រារព្ធពិធីមង្គលការPH Grand Hallដ៏ស្កឹមស្កៃលំដាប់ផ្កាយ៥បានប្រកាសបើកដំណើរការ

មករា

May 3

ដោយៈ សហការី

        ភ្នំពេញៈ ក្រុមហ៊ុនប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី ដើម្បីសម្ពោធអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការPH Grand Hallដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២​ តទៅនេះ។

ជាមួយគ្នានោះដែរ ដើម្បីអរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ក្រុមហ៊ុនប៉េង ហួតគ្រុប ក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដែលជារាត្រីដ៏អស្ចារ្យនៃការជួបជុំមហាគ្រួសារ ប៉េង  ហួត គ្រុប។ ​

 

ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ដ៏លំបាកក៏ពិតមែន គេសង្កេតឃើញថា ក្រុមហ៊ុនប៉េង ហួត គ្រុប នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង "ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន" ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ និងសួនបៃតងចម្រុះពណ៌។ល។

ក្រៅពីលំនៅឋានទំនើប ប្រណីតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគ ទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក (PH Euro Park) សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន ទើបតែនឹងប្ររព្ធពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលនឹងបើកដំណើរការចាប់ពី ខែឧសភា ឆ្នាំ២០២២​ តទៅនេះផងដែរ ។ ​

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល រួមជាមួយកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ លោកឧកញ៉ាថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា "អស់រយៈពេលជាង ២ឆ្នាំ មកនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនប៉េង ហួត គ្រុបនៅតែបន្តឈរជើង​យ៉ាងរឹងមាំ ទាំងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់ និងក្រៅតំបន់ ខណៈពេលដែលក្រុមហ៊ុនមួយចំនួន បានផ្អាកដំណើរការ និងកាត់បន្ថយចំនួនបុគ្គលិក។

ប៉ុន្តែក្រុមហ៊ុន ប៉េង ហួត គ្រុប វិញមិនបានកាត់បន្ថយបុគ្គលិកនោះទេ ដោយក្រុមហ៊ុន នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង "ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន" ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ ដូចជា "ផ្លូវជិះកង់ ផ្លូវរត់ប្រណាំងស្ដង់ដាអន្តរជាតិ សួនសាធារណៈក្នុងគម្រោងដែលធំជាងគេ និងក្លឹបហាត់ប្រាណលំដាប់ផ្កាយប្រាំ ។ល។" ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន បានរៀបចំកម្មវិធីជប់លៀងជូនបុគ្គលិក នៅក្នុងសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហលនេះ ដែលជាកម្មវិធីដំបូង ហើយក៏អាចចាត់ទុកថាជាការសម្ពោធអគារ មុននឹងបើកទទួលរៀបចំកម្មវិធីជាសាធារណៈផងដែរ។

លោកឧកញ៉ា ក៏បានសំដែងនូវអំណរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ។

អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលជាអគារដ៏ប្រណីតលំដាប់ផ្កាយប្រាំ ដំបូងបង្អស់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានទទួលពានរង្វាន់ ពីទីក្រុងឡុងដ៍ និងមានវិសាលភាពទទួលស្វាគមន៍ភ្ញៀវរាប់ពាន់នាក់ សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ​។

អគារសាលសន្និបាតនេះ គឺមានការរចនាម៉ូដតាមបែបអឺរ៉ុបទំនើប ខាងក្រៅរំលេច ដោយការប្រើបច្ចេកវិទ្យាភ្លើងពណ៌យ៉ាងវិសេស រីឯផ្នែកខាងក្នុងវិញបំពាក់ ទៅដោយបរិក្ខាដែលមានម៉ូឌែលចុងក្រោយគេ ទាំងអំពូលភ្លើង ទាំងព្រំ រួមជាមួយអេក្រង់យក្ស LED ចំនួន៥ ផងដែរ ។​

អគារសាលសន្និបាតលំដាប់ផ្កាយប្រាំនេះ គឺមានកម្ពស់ដល់៥ជាន់ ដោយក្នុងនោះរួមានជណ្តើរយន្ត ចំណតក្រោមដី២ជាន់ ខណៈជាន់ទី១ មាន២ហល សម្រាប់រៀបចំកម្មវិធី និងជាន់ទី២ មានបន្ទប់សម្រាប់កិច្ចប្រជុំចំនួន៦ ។ ក្រៅពីនេះក៏រួមមានចំណតរថយន្តសរុបដល់ទៅ១,៧០០ចំណត ព្រមទាំងចំណតម៉ូតូ អាចដាក់បានរហូតដល់ជាង១,២០០ចំណត ខណៈដែលចំណត ឧទ្ធម្ភាគចក្រ (Helicopter) មានរហូតដល់ទៅ​ចំនួន ៤ ធំៗ ៕

 

 

 

 

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at May 03, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Leg Leveling, How the ‘Influencer’ Business Works, Remembering Glen Huey & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] Listing Agent, Selling Agent, Seller’s Agent: What’s the Difference?
    Charles posted: "Keeping track of the differences between a listing agent, selling agent, seller's agent, and even buye...
  • New Chair Class * New Open Wire Dates
    Plus a Video on the 'Backwoods Chairmakers' Event View this email in your browser New Chair Class Plus, New Open Wire ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • July 2025 (2)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.