ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ស្របពេលគម្រោងអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធរបស់រដ្ឋបានចាប់ផ្ដើមមមាញឹកនៅក្នុងតំបន់អង្គស្នួល គម្រោងក្រុងថ្មីដីមាសសំរោងលើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KH Land ក៏បានចាប់ផ្ដើមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នៅក្នុងគម្រោងនោះផងដែរ ដោយបានត្រៀមរៀបចំ ចាប់ផ្ដើមចាក់បេតុងផ្លូវមេ១៥ម៉ែត្រ ដើម្បជាការផ្ដល់ទំនុកចិត្តដល់អតិថិជន។

បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន KH Land ឃើញថាបានពង្រីកខ្លួនជាបន្តបន្ទាប់ ហើយក៏ទទួលបានជោគជ័យ និងមានការគាំទ្រពីអតិថិជន ពីប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ ។ សម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលអភិវឌ្ឍន៍ទៅលើដីឡូត៏ និងលំនៅឋានក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាពលរដ្ឋនិងអតិថិជនរបស់ខ្លួនដែរ ដោយសព្វថ្ងៃនេះ គម្រោងក្រុងថ្មីដីមាសសំរោងលើរបស់ KH Land បានរៀបចំរចនាសម្ព័ន្ធ ផ្លូវមេ ផ្លូវក្នុងគម្រោង រៀបចំប្រព័ន្ធលូ ស្របពេលផ្លូវរដ្ឋនៅជុំវិញនោះ ក៏កំពុងមមាញឹកក្នុងការពង្រីកផ្លូវ និងចាក់បេតុងផងដែរ។
ដូច្នេះ មិនយូរទៀតនោះទេតំបន់ជុំវិញ គម្រោងក្រុងថ្មីដីមាសសំរោងលើរបស់ KH Land នឹងកាន់តែទាក់ទាញ និងមានមនុស្សទៅរស់នៅកាន់តែច្រើន ។
សក្ដានុពលដែលនឹងជំរុញ ឱ្យគម្រោងនេះទទួលបានការគាំទ្រនិងរំពឹងថា ពលរដ្ឋកាន់តែច្រើនគាំទ្របន្ថែមទៀតនោះ ជាតំបន់ដែលនៅជិតផ្សារ គឺខាងក្រោយផ្សារអង្គស្នួល ជិតផ្លូវល្បឿនលឿន ស្ថិតនៅក្នុងភូមិត្រពាំងទម្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះដែរ ។
លោកផូន សុអុនដែនប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land បានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ របស់ KH Land នៅតែបន្តសកម្មភាពយ៉ាងមមាញឹក ជាក់ស្ដែងពេលនេះ គម្រោងក្រុងថ្មីដីមាសសំរោងលើរបស់យើង ក៏បាននិងកំពុងមមាញឹកក្នុងការអភិវឌ្ឍ ដើម្បីបញ្ជាក់ពីទំនុកចិត្តរបស់យើង ទៅកាន់អតិថិជន ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានផ្ដល់ជាទស្សនថា បើចង់វិនិយោគដីធ្លី ដែលទទួលបានផលចំណេញ គួរងាកទៅកាន់តំបន់ជាយក្រុង ទើបអាចទទួលបានចំណេញ ពីព្រោះដីនៅជិតក្រុងឬកណ្ដាលក្រុងវាបានហក់ឡើងខ្ពស់ និងពិបាកនឹងឡើងថ្លៃបន្តទៀតណាស់៕
No comments:
Post a Comment