ikea furniture and home accessories

Sunday, May 8, 2022

[New post] ហេតុអ្វីមហាយក្សចិន បង្កើតធនាគារ AIIB ប្រជែងឥទ្ធិពលលោកខាងលិច?

Site logo image វុត្ថា posted: "ដោយៈសុខុម ភ្នំពេញៈ ធនាគារដ៏ចំណាស់ និងដ៏មានឥទ្ធិពលបំផុត២ នៅក្នុងពិភពលោកនោះ គឺធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ហៅកាត់ ADB និងធនាគារពិភពលោក (World Bank ឬ World Bank Group) ដ៏ល្បីល្បាញ ដែលតែងតែជួយផ្ដល់កម្ចីការប្រាក់ទាប ដល់រដ្ឋាភិបាលប្រទេសនានាស"

ហេតុអ្វីមហាយក្សចិន បង្កើតធនាគារ AIIB ប្រជែងឥទ្ធិពលលោកខាងលិច?

វុត្ថា

May 9

ដោយៈសុខុម

ភ្នំពេញៈ ធនាគារដ៏ចំណាស់ និងដ៏មានឥទ្ធិពលបំផុត២ នៅក្នុងពិភពលោកនោះ គឺធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ហៅកាត់ ADB និងធនាគារពិភពលោក (World Bank ឬ World Bank Group) ដ៏ល្បីល្បាញ ដែលតែងតែជួយផ្ដល់កម្ចីការប្រាក់ទាប ដល់រដ្ឋាភិបាលប្រទេសនានាសម្រាប់យកទៅអភិវឌ្ឍប្រទេស។

ប៉ុន្តែប្រហែលជាមិនមានមនុស្សជាច្រើននៅឡើយទេ ដែលស្គាល់ធនាគារក្មេងខ្ចី AIIB ដ៏មានឥទ្ធិពលរបស់មហាយក្សចិន។ AIIB មកពីពាក្យពេញថា Asian Infrastructure Investment Bank (ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី)។

AIIB ជាធនាគារអភិវឌ្ឍន៍មួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី។

ធនាគារដែលចិន បានស្នើបង្កើតឡើងក្នុងឆ្នាំ២០១៣មួយនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើសេដ្ឋកិច្ចពិភពលោក ព្រោះបច្ចុប្បន្នធនា​គា​រនេះ មានរហូតដល់ទៅ១០៣ប្រទេសជាសមាជិក ព្រមទាំងប្រទេសចំនួន២១ទៀត ដែលអាចនឹងចូលសមាជិក អាចនឹងចូលថ្មីនៅពេលអនាគត។

ធនាគារនេះ បានចាប់ផ្ដើមបើកដំណើរការ ជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ ក្រោយកិច្ចព្រមព្រៀង បានចូលជាធរមាននៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានការផ្ដល់សច្ចានុមតិ (អនុម័ត) ពីសមាជិកស្ថាបនិក១០ប្រទេស។

ក្រៅពីមានសមាជិករាប់រយប្រទេស គួរឱ្យភ្ញាក់ផ្អើល ធនាគារ AIIB ក៏មានទំហំដើមទុនដំបូង រហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២ភាគ៣ នៃដើមទុនសរុបរបស់ធនាគារ ADB ហើយស្មើប្រមាណពាក់កណ្ដាល នៃដើមទុនរស់ធនាគារពិភពលោកផងដែរ។

ធនាគារ ADB ដែលបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ (៥៥ឆ្នាំមុន) មាន៦៨ប្រទេសជាសមាជិក គិតមកទល់បច្ចុប្បន្ន និងមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វីលីពីន។ ចំណែកឯធនាគារពិភពលោក ឬ World Bank Group ដែលបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៤៤ (៧៧ ឆ្នាំមុន) មានបុត្រសម្ព័ន្ធ២ ដាច់ដោយឡែកពីគ្នាគឺធនាគារBank for Reconstruction and Development (IBRD) ដែលមាន១៨៩ ប្រទេសជាសមាជិក និងស្ថាប័នហិរញ្ញវត្ថុ International Development Association (IDA) ដែលមាន១៧៣ប្រទេសជាសមាជិក។

មិនតែប៉ុណ្ណោះ ធនាគារ AIIB ថែមទាំងទទួលបានចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត ពីទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ឥណទាន ធំបំផុតទាំង៣ក្នុងពិភពលោកទៀតផង។

តើកត្តាចម្បងអ្វី ដែលជួយជំរុញឱ្យធនាគារដ៏ក្មេងខ្ចី របស់ចិន AIIB មានឥទ្ធិពលលឿនខ្លាំងបែបនេះ? ខណៈធនាគារ ADB និងធនាគារពិភពលោក ទាមទារលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន មុននឹងឱ្យខ្ចី ដូចជា ការរក្សាបានស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រ​ជា​ធិបតេយ្យជាដើមនោះ តែផ្ទុយទៅវិញធនាគារ AIIB មិនទាមទារលក្ខ​ខណ្ឌអ្វីបែបនេះទេ។

និយាយរួមគឺធនាគារនេះ ផ្ដោតតែលើកិច្ចសហប្រតិបត្តិការល្អ និងការប្រាក់ប៉ុណ្ណោះ។

សន្ទុះនៃការគាំទ្រខ្លាំង បានជួយជំរុញឱ្យធនាធនាគារ AIIB មានឥទ្ធិពលខ្លាំង មិនធម្មតានៅក្នុងពិភពលោក រហូតក្រុមអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែង នឹងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិIMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកថែមទៀតផង៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/100372

Powered by Jetpack
Download on the App Store Get it on Google Play
at May 08, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Pine, Plywood & Pros

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • November 2025 (1)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.