ikea furniture and home accessories

Friday, April 29, 2022

[New post] លោកឌឹត ចណ្ណាៈ វិនិយោគិនអចលនទ្រព្យត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់

Site logo image មករា posted: "ដោយៈ វឌ្ឍនៈ ភ្នំពេញៈ មកដល់ដំណាច់ត្រីមាសទី១ នៃឆ្នាំ២០២២នេះទៅហើយ ស្ថានភាពនៃវិស័យអចលនវត្ថុ ក្នុងប្រទេសកម្ពុជានៅតែមិនទាន់មានភាពច្បាស់លាស់ថា នឹងមានកំណើនឡើងវិញ ឬបន្តមានបញ្ហាដោយសារតែវិបត្តិនៃកូវីដនិងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ។ ការណ៍នេះ អ្នកជំនា"

លោកឌឹត ចណ្ណាៈ វិនិយោគិនអចលនទ្រព្យត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់

មករា

Apr 29

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកដល់ដំណាច់ត្រីមាសទី១ នៃឆ្នាំ២០២២នេះទៅហើយ ស្ថានភាពនៃវិស័យអចលនវត្ថុ ក្នុងប្រទេសកម្ពុជានៅតែមិនទាន់មានភាពច្បាស់លាស់ថា នឹងមានកំណើនឡើងវិញ ឬបន្តមានបញ្ហាដោយសារតែវិបត្តិនៃកូវីដនិងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ។

ការណ៍នេះ អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា បានប្រាប់ឱ្យអ្នកវិនិយោគបង្កើនការប្រុងប្រយ័ត្នមុនបណ្ដាក់ទុនវិនិយោគ ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLuckyបានមានប្រសាសន៍ក្នុងកម្មវិធី មួយកាលពីពេលថ្មីៗនេះឱ្យដឹងថា មកដល់ពេលនេះទាំងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗទៀត កំពុងតែជួបនឹងបញ្ហាប្រឈមដូចគ្នាទាំងវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបានជួបប្រទះ នឹងបញ្ហាប្រឈមមួយកម្រិតទៀត ។

លោកបន្តថា "ផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ដែលចម្បងគឺតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃខ្ពស់ ដោសារតែតម្លៃប្រេងបានឡើងថ្លៃ ហើយការឡើងថ្លៃនៃ តម្លៃដឹកជញ្ជូននេះដែរ បានធ្វើឱ្យទំនិញនិងសម្ភារៈមួយចំនួនបានឡើងថ្លៃដូចគ្នា ក្នុងនោះសម្ភារៈសំណង់ ដែលត្រូវយកមកសាងសង់ក៏ត្រូវឡើងថ្លៃដែរ ដែលជាផលពិបាកសម្រាប់អ្នកវិនិយោគនៅកម្ពុជា"។

លោកបន្តទៀតថា ក្រៅពីបញ្ហានេះ ក៏មានកត្តាមួយចំនួនទៀតដែលជាចំណុចពិចារណា ទៅដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ដូចយើងបានដឹងហើយថា កម្ពុជាយើងពឹងផ្អែកទៅលើវិនិយោគិនចិន នាពេលកន្លងមកថា ហើយបើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលហើយក្តី តែតំបន់មួយចំនួនក្នុងប្រទេសចិនក៏បន្តបិទខ្ទប់ ដោយសារតែការរាលដាលនៃកូវីដ ដូច្នេះ ចិនមិនទាន់អាចចូលកម្ពុជាវិញ បានច្រើននៅឡើយដែរ។

លោកឌឹត ចណ្ណាបានបន្ថែថា នៅក្នុងស្ថានភាពបែបនេះ មុននឹងយើងសម្រេចវិនិយោគ ទៅលើគម្រោងណាមួយក្នុងប្រទេសកម្ពុជា នៅពេលនេះ សូមធ្វើការសិក្សាពីទីផ្សារឱ្យបានលម្អិត ម៉ត់ចត់បន្តិច ពីព្រោះថាបើសិនជាយើងចាប់ខុស ឬដាក់ខុសហើយវាមិនងាយ ឬមិនអាចស្ដារឡើងវិញបានទេ ។ ដូច្នេះមុននឹងសម្រេចចិត្តចាប់ដៃ ឬដាក់ទុនលើខុនដូ ឬគម្រោងណាមួយត្រូវមានការប្រឹក្សាយោបល់ឱ្យច្បាស់លាស់ជាមុនសិន ។

លោកបញ្ជាក់ថា "ក្នុងស្ថានភាពដែលសេដ្ឋកិច្ច មិនមានលំនឹងច្បាស់​លាស់ ការវិនិយោគដាក់ទុនកាន់តែធំ ការប្រឈមក៏កាន់តែខ្ពស់ដែរ ហើយមិនត្រូវយកពាក្យថា ហានិភ័យខ្ពស់ ផលចំណេញខ្ពស់ នោះដែរ ( High Risk High Return ) " ។

យ៉ាងណាក៏ដោយក៏មានវិនិយោគិន និងអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនរំពឹងថា ស្ថានភាពអចលនទ្រព្យ នឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ ដោយរំពឹងពីរំហូរនៃវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ។

ចំណែកមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាវិញ ក៏បានបញ្ចេញសកម្មភាពកាន់​តែខ្លាំងក្នុងការទាក់ទាញ វិនិយោគិនបរទេសចូលមកកម្ពុជា ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យនានាដែលមានអាទិភាព ដើម្បីបង្កើតការងារប្រាក់ចំណូលប្រជាជននិងសេដ្ឋកិច្ច ទាំងមូល៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at April 29, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Don Weber, John Brown, Crisp Coves, a Hand Tool Meet-up & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (3)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.