ikea furniture and home accessories

Thursday, April 28, 2022

[New post] អ្នកជំនាញកំពុងមើលឃើញថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងជួបវិបត្តិជុំុវិញ ការឡើងថ្លៃនៃសម្ភារៈសំណង់

Site logo image មករា posted: "ដោយៈ វឌ្ឍនៈ ភ្នំពេញៈ ក្នុងពេលពិភពលោកកំពុងជួបប្រទះ នឹងបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈ ក៏បានឱ្យទំនិញនានាប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើងដូចគ្នាផងដែរ ក្នុងនោះសម្ភារៈសំណង់ក៏ឃើញថាបានឡើងថ្លៃ និងកំពុងធ្វើឱ្យអ្នកសាងសង់កំពុងជួបប្រទះនឹងបញ្ហា ដែលធ្វើឱ្យការសាងសង់ច"

អ្នកជំនាញកំពុងមើលឃើញថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងជួបវិបត្តិជុំុវិញ ការឡើងថ្លៃនៃសម្ភារៈសំណង់

មករា

Apr 28

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលពិភពលោកកំពុងជួបប្រទះ នឹងបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈ ក៏បានឱ្យទំនិញនានាប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើងដូចគ្នាផងដែរ ក្នុងនោះសម្ភារៈសំណង់ក៏ឃើញថាបានឡើងថ្លៃ និងកំពុងធ្វើឱ្យអ្នកសាងសង់កំពុងជួបប្រទះនឹងបញ្ហា ដែលធ្វើឱ្យការសាងសង់ចំណាយច្រើន តែការលក់មិនឡើងថ្លៃ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLucky Realtyបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ មេសានេះថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យកម្ពុជានិងប្រទេសជាច្រើន មានបញ្ហាប្រឈមដូចគ្នាទៅលើសេដ្ឋកិច្ច ដែលធ្វើឱ្យការដឹកជញ្ជូនមានផលប៉ះពាល់ខ្លាំង ដោយតម្លៃនៃការដឹកជញ្ជូនបានកើនឡើងទ្វេរដង ដូចជាការដឹកជញ្ជូនពីប្រទេសចិនមកកាន់កម្ពុជា និងការដឹកជញ្ជូនពីកម្ពុជាទៅបណ្ដាប្រទេសអឺរ៉ុបជាដើម។

លោកបន្តថា "ដោយសារការដឹកជញ្ជូនមានការឡើងថ្លៃ ដូច្នេះបានធ្វើឱ្យទំនិញ ដែលត្រូវទិញពីក្រៅប្រទេសមកបម្រើការងារ ក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងដូចគ្នាដែរ"។ លោកបន្តថា "វាជាបញ្ហាប្រឈមសម្រាប់អ្នកសាងសង់ ដែលត្រូវយកសម្ភារៈសំណង់មកពីក្រៅថ្លៃជាងមុន តែការលក់ទៅវិញមិនអាចបានថ្លៃនោះទេ ពីព្រោះថាបើសិនជាយើងលក់ថ្លៃនោះ នឹងមិនមានអ្នកទិញច្រើននោះដែរ ដោយសារតែពលរដ្ឋកម្ពុជាភាគច្រើន នៅមិនទាន់ស្ដារសេដ្ឋកិច្ចគ្រួសារ របស់ខ្លួនបានល្អប្រសើរដូចមុនកូវីដ១៩នៅឡើយ"។

លោកឌិឹត ចណ្ណាបានបន្តឲ្យដឹងថា ក្នុងស្ថានភាពបែបនេះ ការលក់មិនសូវជាបានថ្លៃ តែការចំណាយថ្លៃដើមបែរជាខ្ពស់ទៅវិញ ដែលធ្វើឱ្យមានបញ្ហាប្រឈមចំពោះសេដ្ឋកិច្ច ចំពោះអ្នកអភិវឌ្ឍន៍សំណង់ក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ក្រៅពីបញ្ហាប្រឈមខាងលើនេះ ក៏មានបញ្ហាមួយចំនួនទៀត កំពុងកើតឡើងលើវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាយើងដែរ។ វិស័យអចលនទ្រព្យកម្ពុជាបានពឹងផ្អែក ទៅលើវិនិយោគិនរបស់ចិន ហើយទោះបីជាកម្ពុជា បានធូរស្រាលលើវិបត្តិកូវីដ១៩ក្ដី ក៏ប្រភពវិនិយោគធំរបស់កម្ពុជាគឺពីប្រទេសចិន មិនទាន់បានចូលមកច្រើននៅឡើយ ដោយសា​រតែស្ថានភាពកូវីដ១៩នៅប្រទេសចិន នៅតែបន្តមានបញ្ហា ដូចយើងបានលឺទាំងអស់គ្នាហើយតំបន់មួយចំនួន នៅប្រទេសចិនបានបិទខ្ទប់ដដែល។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ផងដែរថា ផលប៉ះពាល់មកលើវិស័យសំណង់កម្ពុជាជៀសមិនផុតទេ ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបញ្ហានេះនឹងធូរស្រាលទៅវិញនៅពេលណា វាអាស្រ័យទៅលើការបញ្ចប់នៃសង្គ្រាមរវាងរុស្ស៊ី និងសង្គ្រាម ក្នុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជាបានប្រសើរឡើងវិញបណ្ដើរៗ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at April 28, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Dreaming in Inches, Compact Shavehorse, Apprenticeship AMA & More

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • South American Residential Real Estate News
    Click here if this email doesn't show properly We bring yo...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.