ikea furniture and home accessories

Tuesday, April 26, 2022

[New post] ក្រុមហ៊ុនជប៉ុនចំនួន២៤ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

Site logo image មករា posted: "  ដោយៈគង់ ម៉ាលីនណា         ភ្នំពេញៈ ថ្នាក់ក្រុមហ៊ុនជប៉ុនចំនួន២៤បាននិងកំពុងសិក្សា លទ្ឋភាព ធ្វើការវិនិយោគនៅកម្ពុជា ដែលជាទីផ្សារមួយកំពុងមានភាពរីកចម្រើននិងមានបរិយាកាសវិនិយោគល្អប្រសើរ។ លោកTakahashi Fumiakiប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បាន បានដឹកនា"

ក្រុមហ៊ុនជប៉ុនចំនួន២៤ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

មករា

Apr 26

  ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ក្រុមហ៊ុនជប៉ុនចំនួន២៤បាននិងកំពុងសិក្សា លទ្ឋភាព

ធ្វើការវិនិយោគនៅកម្ពុជា ដែលជាទីផ្សារមួយកំពុងមានភាពរីកចម្រើននិងមានបរិយាកាសវិនិយោគល្អប្រសើរ។

លោកTakahashi Fumiakiប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បាន

បានដឹកនាំក្រុមថ្នាល់ដឹកនាំជប៉ុន ចូលរួមក្នុងកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រុមអ្នកវិនិយោគជប៉ុនទាំង២៤ក្រុមហ៊ុនរួមមាន ការអភិវឌ្ឍន៍លំនៅឋាន សុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា កសិកម្ម ជាដើម បានជួបជាមួយក្រុមហ៊ុនចម្រុះវិស័យរបស់កម្ពុជា ចំនួន២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។

លោកបណ្ឌិតអ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ ២០១៩ ដោយសមាគមជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា ជាមួយនឹងភាពជោគជ័យដ៏ធំធេង សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ អាជីវកម្មត្រូវបានផ្គូផ្គងគ្នាទៅវិញទៅមក សហគ្រិនបានភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយព័ត៌មានត្រូវបានចែករំលែក រវាងគ្នាទៅវិញទៅមក។

លោកបន្ថថា ជាអកុសល ជំងឺរាតត្បាត COVID-19 បានកើតឡើងនៅចុងឆ្នាំ ២០១៩ ហើយការធ្វើដំណើរអន្តរជាតិ ត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសជាច្រើន។

លោកបណ្ឌិតបន្តថា ជាមួយនឹងគោលនយោបាយ សមស្របរបស់រដ្ឋាភិបាល និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព យើងមានសេចក្តីសោម​នស្សរីករាយ ដែលធនាគារអេស៊ីលីដា និងJCA អាចរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មម្តងទៀត។

លោកបណ្ឌិតថ្លែងប្រាប់វិនិយោគិនជប៉ុនថា ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងកូវីដ១៩បានល្អ ហើយសេដ្ឋកិច្ចមានភាពធន់។ឥឡូវនេះប្រជាជនអាចធ្វើដំណើរ ដោយសេរី សកម្ម ភាពសេដ្ឋកិច្ច កំពុងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ ឥឡូវនេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។

លោកបន្តថា កម្ពុជាជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់៧.៨ភាគរយ មុនពេលកើតមានជំងឺរាតត្បាត ហើយត្រូវបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់៥.៣% ក្នុងឆ្នាំ ២០២២ និង៦.៥% នៅឆ្នាំ ២០២៣។ មូលដ្ឋានសម្រាប់សុទិដ្ឋិនិយមសម្រាប់កម្ពុជា គឺជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដូច្នេះប្រទេសអាចបើកព្រំដែន ប្រកបដោយសុវត្ថិភាព ដល់អ្នកដំណើរអន្តរជាតិ។

លោកបណ្ឌិតអ៉ិន ចាន់នីបានបន្តថា "ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុននេះ នឹងទទួលបានជោគជ័យខ្ពស់។ ទំនាក់ទំនងរវាងវិនិយោគិនក្នុងស្រុក និងបរទេសនឹងត្រូវបានបង្កើតឡើង។ ឱកាសវិនិយោគនឹងត្រូវបានកំណត់"។ លោកបន្តថា "ចំណេះដឹង និងបទពិសោធន៍នឹងត្រូវបានចែករំលែក។ ទាំងអស់នេះនឹងនាំឱ្យទំនាក់ទំនង ពាណិជ្ជកម្មកាន់តែមានភាពសកម្មរវាងកម្ពុជា និងជប៉ុន"។


យោងតាមទិន្នន័យដែលកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនមានទឹកប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់១៧៤លានដុល្លារ៕

 

 

Comment
Like

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia

Powered by Jetpack
Download on the App Store Get it on Google Play
at April 26, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

17th-century Paint, Bob Mould, 2 New Classes & More!

͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ‌     ͏ ...

  • [New post] 6 Condo Maintenance Tips To Protect Your Resale Value
    BadassVeteranRealtor posted: "In exchange for monthly dues between $200 and $400 per month, your condo association maintain...
  • [New post] 15 Smart Bathroom Features For A High-Tech Spa Experience At Home
    BadassVeteranRealtor posted: "It wasn't so long ago that the bathroom consisted of a privy several yards away from the ...
  • New Chair Class * New Open Wire Dates
    Plus a Video on the 'Backwoods Chairmakers' Event View this email in your browser New Chair Class Plus, New Open Wire ...

Search This Blog

  • Home

About Me

ikea furniture and home accessories
View my complete profile

Report Abuse

Blog Archive

  • May 2026 (2)
  • April 2026 (5)
  • March 2026 (7)
  • February 2026 (6)
  • January 2026 (4)
  • December 2025 (6)
  • November 2025 (6)
  • October 2025 (10)
  • September 2025 (7)
  • August 2025 (8)
  • July 2025 (7)
  • June 2025 (10)
  • May 2025 (8)
  • April 2025 (6)
  • March 2025 (7)
  • February 2025 (8)
  • January 2025 (7)
  • December 2024 (7)
  • November 2024 (7)
  • October 2024 (7)
  • September 2024 (11)
  • August 2024 (6)
  • July 2024 (7)
  • June 2024 (9)
  • May 2024 (9)
  • February 2024 (2)
  • August 2023 (1)
  • January 2023 (281)
  • December 2022 (408)
  • November 2022 (504)
  • October 2022 (471)
  • September 2022 (492)
  • August 2022 (526)
  • July 2022 (524)
  • June 2022 (595)
  • May 2022 (588)
  • April 2022 (555)
  • March 2022 (523)
  • February 2022 (417)
  • January 2022 (460)
  • December 2021 (838)
  • November 2021 (2147)
  • October 2021 (2353)
  • September 2021 (2625)
  • August 2021 (2784)
  • July 2021 (2382)
Powered by Blogger.