ដោយៈ សុខុម

ប៉េកាំង: ធនាគារកណ្ដាលចិន បាននិយាយកាលពីថ្ងៃសុក្រ ទី៤ មីនា ថា ខ្លួននឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែប្រសើរដល់ក្រុមហ៊ុនតូចៗ និងបង្កើនការជួយគាំទ្រដល់វិស័យសេវាកម្ម ហើយទន្ទឹមនេះ ក៏នឹងស្ដារវិស័យអចលនទ្រព្យឱ្យមានស្ថិរភាពឡើងវិញផងដែរ។

ធនាគារប្រជាជនចិន (PBC) ដែលជាធនាគារកណ្ដាល នៃប្រទេសចិន បានចេញសេចក្ដីថ្លែងការណ៍បង្ហោះ លើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងលើកកម្ពស់ការអភិវឌ្ឍ ដែលប្រកបដោយភាពច្បាស់លាស់ និងភាពរឹងមាំនៃទីផ្សារអចលនទ្រព្យ ដោយផ្អែកលើវិធីសាស្រ្តដ៏ល្អខុសសព្វមួយដង។

ធនាគារកណ្ដាលមួយនេះនិយាយថា ខ្លួននឹងបន្តធ្វើការបង្ក្រាបលើការផ្សព្វផ្សាយអំពីការជួញដូររូបិយប័ណ្ណឌីជីថល។
វិធានការនេះ ធ្វើឡើងក្រោយពីទីផ្សារអចលនទ្រព្យ ក្នុងប្រទេសនេះបានជួបវិបត្តិធ្ងន់ធ្ងរ ដែលធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារពិភពលោក ក្រោយពីរ ដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើនិយ័តកម្មរឹតបន្តឹងមិនធ្លាប់មាន ទៅលើវិស័យអចនទ្រព្យ ជាពិសេសក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមិនធ្លាប់មាន។

ការរឹតបន្តឹងនេះ បានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យនានា ជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតគ្មានលុយសងថ្លៃសម្ភារ:សំណង់ គម្រោងលំនៅដ្ឋាននានាត្រូវជាប់ទាំងកណ្ដាលទី ហើយការលក់ផ្ទះក៏ដាំក្បាលចុះហៅមិនឮ។
មិនតែប៉ុណ្ណោះ វិបត្តិនេះបានរីករាលដាលពេញ វិស័យអចលនទ្រព្យក្នុងប្រទេសចិន ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើន ខកខានសងថ្លៃមូលបត្របំណុលទាំងស្រុក និងនៅក្រៅបរទេសតាមពេលវេលាកំណត់៕ Reuters៕