ដោយ: ម៉ាលីស
ភ្នំពេញ: នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក សម្តេចតេជោបានថ្លែងទៅអង្គពិធីទាំងមូល ក្នុងពិធីថ្លែងសន្ទរកថាដូចនេះថា "បើទោះមានការរីករាលដាលជំងឺកូវិដ១៩ក្តី ស៊ីហ្គេមនៅឆ្នាំក្រោយខែ៥ កម្ពុជានៅតែធ្វើ"។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯកនាព្រឹកទី២២ កុម្ភៈនេះ ដោយមានការចូលរួមពីលោក ឯករដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។

ស្របពេលក្នុងពិធីថ្លែងសុន្ទរកថា សម្តេចក៏បានមានប្រសាសន៍អោយដឹងថែមទៀតថា "ក្រុមគ្រួសាររបស់ខ្ញុំមានចៅ និងកូនក៏ឆ្លងជំងឺកូវីដនេះដែរ"។ សម្តេចបានមានប្រសាសន៍ថា "ជំងឺដ៏កាចសាហាវមួយនេះ ឆ្លងមិនរើសមុខឡើយ សូម្បីតែសម្តេចក៏វាសំលឹងមើលមុខផងដែរ"។

ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់បឹងជើងឯក គឺស្ថិតលើផ្ទៃដីទំហំ៣ហិចតា ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុនតាមរយៈJICA៕
No comments:
Post a Comment